Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​គ្រូបង្រៀន​នៅ​សាលា​បឋមសិក្ស​ភូមិឬ​ស្សី ទទួលស្គាល់​កំហុស​ពិត​ជា​បាន​យក​លុយ​សិស្ស​ក្នុង​ម៉ោង​សិក្សា ហើយ​ត្រូវបាន​ផ្ទេរចេញ​ពី​ការបង្រៀន​

spot_img

​ភ្នំពេញ ​៖ ប៉ុន្មាន​ថ្ងៃនេះ​មាន​ព័ត៌មាន​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​បាន​និង​កំពុង​បន្ត​ចែកចាយ​ករណី​អ្នក​គ្រូបង្រៀន​ម្នាក់​នៅ​សាលាបឋមសិក្សា​ភូមិ​ឬ​ស្សីក្នុង​សង្កាត់​ស្ទឹងមានជ័​យទី 2 ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​បាន​ប្រមូល​លុយ​សិស្ស​ក្នុង​ម៉ោង​សិក្សា​។​

​ពាក់ព័ន្ធ​ករណី​នេះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ចេញ​សេចក្កី ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី 5 ខែ​មេសា​ឆ្នាំ 2019 នេះ​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​បាន​ចាត់វិធានការ​ជាបន្ទាន់​ដោយ​រៀបចំ​គណៈកម្មការ​ចុះ​ស្រាវជ្រាវ​កាលពី​ថ្ងៃ​ទី 12 ខែ​មីនា​ឆ្នាំ 2019 និង​បាន​រកឃើញថា​អ្នក​គ្រូបង្រៀន​ខាងលើ​ពិតជា​បាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់​ប្រាកដ​មែន​រីឯ​សាមីខ្លួន​ក៏បាន​សារភាព​ទទួលកំហុស​ដោ​យ​មាន​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​។​

​ក្នុង​គោលបំណង​ទប់ស្កាត់​កុំឲ្យ​បាតុភាព បែប​នេះ​កើតឡើង​ក្នុង​សាលា​បឋមសិក្សា​ភូមិ​ឬ​ស្សី​បន្ត​ទៀត​ពិសេស​ដើម្បី​អនុវត្ត​វិធានការ​ដាក់ពិន័យ​ចំពោះ​បុគ្គល​ប្រព្រឹត្ត​ខុស​ច្បាប់​ស្ដីពី​ការអប់រំ​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​បាន​ដាក់​ចេញ​វិធានការ​មួយចំនួន​ដូច​ខាងក្រោម ៖ ភារកិច្ច​អ្នកគ្រូ​បង្រៀន​ថ្នាក់​ទី 1 ឆ នៅ​សាលាបឋមសិក្សា​ភូមិ​ឬ​ស្សីមក​បម្រើ​ការងារ​នៅ​ការិយាល័យ​សាលា​វិញ ។ ចាត់តាំង​គ្រូបង្រៀន​ផ្សេង​ឲ្យទទួល​ភារកិច្ច​បង្រៀន​ថ្នាក់ទី 1 ឆ ជំនួស​វិញ​ដើម្បី​បន្ត​និរន្តរភាព​សិក្សា​របស់​សិស្ស និង ប្រគល់​ភារកិច្ច​ដល់​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ខណ្ឌ​មានជ័យ​និង​គណៈ​គ្រប់គ្រង​សាលា​ប្រជុំ​ណែនាំ​ឲ្យបាន​ម៉ឺងម៉ាត់​ដល់​អ្នកគ្រូ​លោកគ្រូ​ទាំងអស់​ដើម្បី​គោរព​ច្បាប់​ស្ដី​ពី​ការអប់រំ​និង​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន មន្ទីរ​អប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​នឹង​ចាត់​វិធានការ​រដ្ឋបាល​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ផ្ទុយ​ល្មើស​ពី​ការណែនាំ​របស់​ក្រសួង​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​៕​ ​ដោយ​៖​កូឡាប​

spot_img
×