Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ខេត្ត​សៀមរាប​អះអាងថា មិន​មាន​ការ​បង្កៃគ្រាប់​បែក​នោះទេ​

spot_img

សៀមរាប ៖ មាន​សេចក្តីរាយការណ៍​មក​សមត្ថកិច្ច​ថា ៖ មាន​ជន​អានាមិក​បង្កៃ​គ្រាប់បែក​មួយ​នៅ​ម្តុំ​ព្រះអង្គ​ចេក ព្រះអង្គ​ចម មុខ​ព្រះរាជតំណាក់ ខេត្តសៀមរាប ដែល​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​នៅ​ម៉ោង​ប្រមាណ ៩ ព្រឹក ថ្ងៃ ០៥ ខែ​មេសា ឆ្នាំ ២០១៩ ។​

​មន្ត្រីជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បានឲ្យដឹងថា ក្រោយ​ពី​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​ជំនាញ​បាន​មក​រំដោះ​ជា​ស្ថាពរ​ហើយ គួរ​អស់សំណើច ទៅវិញ​ទេ គឺ​មិនមែន​ជា​គ្រាប់បែក​ទេ គឺ​សម្បក​កំប៉ុង​ច្នៃ​មាន​ត​ខ្សែ​ស្រដៀង​នឹង​គ្រាប់បែក ឆ្លង​តាម​ការពិនិត្យ​យ៉ាង​ច្បាស់លាស់​ទៅ​ឃើញថា គឺជា ប្រដាប់​បំពង​សម្លេង (MP3) ដែល​គេ​បោះចោល​នៅ​ក្រោម​បង់​ថ្ម​កន្លែង​អង្គុយលេង ។ សូម​មហាជន​ជ្រាប និង​កុំ​មាន​ការយល់​ច្រឡំ​ចំពោះ​ព័ត៌មាន តាម​ការ​បង្ហោះ​របស់​បណ្តាញ​សង្គម FB ទាំងនោះ​អី ។ មន្ត្រីជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​បន្ថែម​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ដែល​នឹង​ជិត ឈាន​មកដល់​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ អាជ្ញាធរ​ខេត្ត​សៀមរាប និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​បាន​ត្រៀម​ផែនការ​រួច​ជា​ស្រេច​ដើម្បី​ការពា​រសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​នៅ​សង្ក្រាន្ត សៀមរាប ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា សង្ក្រាន្ត​សៀមរាប​ត្រូវបាន​រៀបចំឡើង ដោយ​អាជ្ញាធរ​ខេត្ត​សៀមរាប នៅ​ម្តុំ​បរិវេណ​មាត់​ស្ទឹង​សៀមរាប ជាប់​និង​ព្រះរាជ ដំណាក់ ។ អាស្រ័យ​ហេតុ​នេះ​សូម​បងប្អូន​ជនរួមជាតិ​និង​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅក្នុង​សង្ក្រាន្ត​សៀមរាប ដោយ​ក្តី​រីករាយ​ទាំងអ​ស់​គ្នា ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×