Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​តាកែវ​ រៀបចំ​សង្គ្រាន​ឆ្នាំ​ថ្មី​រយៈពេល​ ៣​ ថ្ងៃ​ សម្រាប់​ក្មេងជំនាន់ក្រោយ​នៅ​តែ​ចងចាំ​ជានិច្ច​ចំពោះ​ល្បែង​ប្រជាប្រិយ​ខ្មែរ​

spot_img

​តាកែវ​ ៖ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​តាកែវ បាន​រៀបចំ​នៅ​សង្គ្រាន​ឆ្នាំ​ថ្មី​រយៈពេល​៣​ថ្ងៃ សម្រាប់​អបអរ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នា​ពេលខាងមុខ​នេះ ក៏ដូចជា​ចង់អោយ​ក្មេងៗ​ជំនាន់​ក្រោយៗ នូវតែ​ចងចាំ​ជានិច្ច ចំពោះ​ប្រពៃណី និង​វ​ប្បធ​ម៌​ល្បែង​ប្រជាប្រិយ​ជាច្រើន​ដែល​ខ្មែរ​មាន​តាំងពី​ដូនតា​មក ។ ការរៀបចំ​បង្កើត​អោយមាន​សង្គ្រាន​នេះ​ដែរ​គឺ​ដឹកនាំ​ដោយ​ឯកឧត្តម ប៉ាន់ នូ​រ៉ា នាយក​វិទ្យាស្ថាន និង​លោកគ្រូ​អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស​ជាច្រើន បាន​ចូលរួម​រៀបចំ​និង​ប្រារព្ធ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​ផ្ទាល់​តែម្តង ហើយ​កម្មវិធី​នេះ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០១៩ រហូត​ដល់​ថ្ងៃ​ទី ០៧ ខែ​មេសា ឆ្នាំ​២០១៩ ដែល​មាន​ទីតាំង​ឋិត​នៅ​កណ្តាល​ទីក្រុង​ដូន​កែវ ខេត្តាកែវ ដោយ​រីករាយ​បើក​អោយមាន​ការចូលរួម​ទស្សនា​ការតាំង​ពិរ​ព័ណ​TVET និង​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ការ​រាំលេង​កំសាន្ត ដោយ​សេរី​។​

ឯកឧត្តម ប៉ាន់ ណូ​រ៉ា នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​តាកែវ បាន​មាន​ប្រសា​ស​ន៏​ថា ឆ្នាំ​ថ្មី​នេះ​គឺជា​ឆ្នាំ​ដែល​ល្អ សម្រាប់​ក្រុម​គ្រួសារ​របស់​យើង ក៏​ដូច​ជា​សិស្ស​និសិត្ស​ទាំងអស់​ផងដែរ ដូច្នេះ​ការរៀបចំម​ហា​សង្គ្រាន​នេះ​ដែរ​គឺ​យើង​មាន​គោល​បំណង គឺ​បណ្តុះ​ស្មារតី​ដល់​ក្រុមនិសិត្ស ជាពិសេស​គឺ​ក្រុម​យុវជន យ​វុនារី និង​ក្មេងជំនាន់ក្រោយ អោយ​ចូលរួម​លើក​ស្ទួយ​ផ្សព្វផ្សាយ នៅ​ទំនាម​ទំលាប់​ប្រពៃណី​ខ្មែរ​របស់​យើង តាមរយៈ​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ និង​ចូលរួម​ថែរក្សា​ការពារ​ទំនាម​ទំលាប់​ប្រពៃណី​ខ្មែរ​ទាំងអស់​នេះ​អោយ​បាន​គង់​វង់​យូរអង្វែង​ផងដែរ ។​

លោកនាយក​បា​បន្តថា ការរៀបចំ​សង្គ្រាន​នេះ​គឺ យើង​រីករាយ​ជាមួយ​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក៏​ដូច​ជា​ក្មួយៗ​ជា​យុវជន យុវនារី​ទាំងអស់​អាច​ចូល​មក​លេង​កំសាន្ត បាន​ដោយ​សេរី ៕ ដោយ ៖ តាកែវ​

spot_img
×