Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​កសិកម្ម ចាត់វិធានការ​ទប់ស្កាត់​ការផ្ទុះ​រាលដាល ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ខណៈ​មាន​មុខសញ្ញា​កើតឡើង​នៅ​ខេត្ត​រតនគិរី​

spot_img

​ភ្នំពេញ ​៖ ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​និង​កំពុង​សហកា​រ​ជាមួយ​មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ដ មាន​ចំនួន​៣​ក្រុម ចាត់វិធានការ​ទប់ស្កាត់​ការផ្ទុះ​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ខណៈ​ជំងឺ នេះ បាន​ចម្លង​ទៅ សត្វ ជ្រូក​ក្នុង​កសិដ្ឋាន ដែល​នៅក្នុង ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ាវ ដាវ ខេត្ត​រតនគីរី ។​

​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​នៅ​ថ្ងៃ​ទី 5 ខែ​មេសា​ឆ្នាំ 2019​នេះ បាន​ផ្សាយ​ព័ត៌មាន​នៅ​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​ក្រសួង​ដោយ​បាន​បញ្ជាក់​ប្រាប់ថា​ ​ចាប់តាំងពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ មក ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​និង​កំពុង​សហកា​រ​ជាមួយ​មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ដ មាន​ចំនួន​៣​ក្រុម ចាត់វិធានការ​ទប់ស្កាត់​ការផ្ទុះ​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​។ ក្រុមទី​១ ៖ អនុវត្ត​វិធាន​ជីវ​សុវត្ថិភាព កំទេច​និង​កប់​សត្វ​មាន​ជំងឺ ព្រមទាំង​បាញ់​ថ្នាំ​។ ក្រុមទី​២ ៖ អន្តរាគមន៍​ទប់ស្កាត់​ចលនា​សត្វ​ចេញ ចូល​ក្នង​តំបន់​ផ្ទុះ​ជំងឺ​ក្នុង​កាំ​រង្វង់​៣​គ​.​ម​។ ក្រុមទី​៣ ៖ ក្រុម​អង្កេត (Surveilance) ត្រួតពិនិត្យ​ក្នុង​តំបន់​និង​តំបន់​ក្បែរ​ខាង ដើម្បី​កំណត់​រក​ពី​វត្តមាន​រាលដាល​នៃ​ជំងឺ​។​

​តាម​ការបញ្ជាក់​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បច្ចុប្បន្ននេះ ពុំ​ឃើញ​ការ​រាលដាល​នៃ​ជំងឺ​នេះ​ទេ​។​

​បើ​តាម​ការផ្សាយ​របស់​គេហទំព័រ​សារពត៌មាន​មួយចំនួន​នៅក្នុង​ស្រុក​ដែល​បោះពុម្ព​ជា​ភាសា​ខ្មែរ​បាន​លើកឡើង​ថា មាន​
​ជ្រូក ៤០០ ក្បាល បានងាប់ និង ១០០ ក្បាលទៀតត្រូវបានអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានសុខភាពនិងផលិតផលកម្មសត្វប្រមូល​មកសម្លាប់ចោល ដោយសារមានផ្ទុកជំងឺ​ប៉េស្តជ្រូកអាហ្វ្រិកដែលឆ្លងពីប្រទេសវៀតណាម ។ ជំងឺនេះបានចម្លងទៅសត្វជ្រូកក្នុង​កសិដ្ឋានដែលនៅក្នុងឃុំសោមធំស្រុកអូរយ៉ាវដាវខេត្តរតនគីរីកាលពីថ្ងៃទី២២ ខែ​មីនា មកម្ល៉េះ ។​

​លោក តាន់ ផាន់ ណា រ៉ា អគ្គនាយក នៃ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបាននិយាយថា មូលហេតុដែលនាំឲ្យមាន​ជំងឺ​ប៉េស្តជ្រូកអាហ្វ្រិកនេះ ដោយសារតែពលរដ្ឋខ្មែរ ដែលរស់នៅតំបន់ឃុំសោមធំ ស្រុកអូរយ៉ាវដាវនោះ បានដោះដូរ ទំនិញជ្រូក ជាមួយភាគីវៀតណាម ទៅវិញទៅមក ដែលជាហេតុធ្វើឲ្យជ្រូកនៅក​ម្ពុជាមានជំងឺ​ប៉េស្តជ្រូក អាហ្វ្រិក ។ បើតាមលោកតាន់ ផាន់ណារ៉ា រហូតមកដល់ពេលនេះ ក្រុមការងារ របស់លោកកំពុងតែប្រមូលទិញជ្រូកពីកសិករចិញ្ចឹមជ្រូកដើម្បីសម្លាប់ចោល ហើយក៏បាន​បាញ់​ថ្នាំសម្លាប់មេរោគ ដែល មាននៅតំបន់នោះផងដែរ ដើម្បីទប់ស្កាត់ជំងឺមិនឲ្យរាតត្បាតឆ្លងទៅតំបន់ផ្សេងៗទៀតឡើយ ។

​គួរបញ្ជាក់ថា ជំងឺ​ប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងលើកដំបូងនៅឆ្នាំ ១៩០៧ នៅប្រទេសកេនញ៉ា ហើយវាបានផ្ទុះឡើងជាបន្តបន្ទាប់​ទៅតាមបណ្តាប្រទេសក្នុងទ្វីប​អាហ្វ្រិក និងចុងក្រោយជំងឺនេះបានផ្ទុះឡើង នៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ក្នុងឆ្នាំ២០១៨ រួចបន្តរាល ឆ្លងចូលក្នុងប្រទេសចិន ។ បច្ចុប្បន្នជំងឺ​ប៉េស្តជ្រូកអាហ្វ្រិកនេះ កំពុងបន្តរាលដាលតាមបណ្តាខេត្តមួយចំនួននៅប៉ែកខាងជើង និង​កណ្តាល នៃប្រទេសវៀតណាម ។​

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី 2 ខែ​មេសា​ឆ្នាំ 2019 លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ចេញ​លិខិត​មួយ​ច្បាប់ ដោយ​ជម្រាបជូន​ដល់​អភិបាលខេត្ត​រតនគិរី សំណើ​ចាត់វិធានការ​ទប់ស្កាត់​ចលនា​សត្វ ជ្រូក សាច់​ជ្រូក​និង​ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ​ជ្រូក​ចេញ​ព​ភូមិ​សោម​កានិញ​ឃុំ​សោម​ធំ​ស្រុក​អូរយ៉ាដា​វខត្ត​រតនគិរី​។ លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បានបញ្ជាក់​ថា យោង​​តាម​លទ្ធផល​នៃ​ការវិភាគ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិត​កម្ម​​សត្វ​បាន​រក​ឃើញ​វត្តមាន​មេរោគ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ពី​វត្ថុ​វិភាគ​ឈាមជ្រូក​ចំនួន 5 របស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ពូជ​អំបូរ​ជា​លក្ខណៈ​ព្រលែង ពី​ភូមិ​សោម​កានិញ​ឃុំ​សោម​ធំ​ស្រុក​អូរយ៉ាដាវ​ខេត្ត​រតនគិរី​។ ករណី​នេះ​បញ្ជាក់​ពី​ការផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិច ជា​លើកដំបូង​នៅ​កម្ពុជា​ដែល​ជំងឺ​នេះ​ជា​ជំងឺ​កាច​សាហាវ​ហើយ​ឆ្លង​រាលដាល​ខ្លាំង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ដែល​បណ្តាល​ឲ្យ​ជ្រូក​ឈឺ​និង​មាន​អត្រា​ខ្ពស់​រហូតដល់ 100% ដែល​អាច​បណ្តាលឲ្យ​មាន​ការខាត​បង់​ពោះ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​។​

​បើ​តាម​លោក​រដ្ឋមន្ត្រី​បាន​ស្នើសុំ​ឲ្យ​អភិបាលខេត្ត​រតនគិរី​និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​មេត្តាជួយ​ផ្តល់​កិច្ច​សហការ​ក្នុង​ការ​អនុវត្ត​វិធានការ​បច្ចេកទេស​របស់​មន្ត្រី​ជំនាញ​ក្នុង​ការពង្រឹង​ការទប់ស្កាត់​ចលនា​សត្វ ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើម​កំណើត​ចេញពី​សក់​ជ្រុះ​ចេញពី​តំបន់​ផ្ទុះ​ជំងឺ​ឆ្លង​ទៅ​លើ​ក្នុង​រង្វង់​កាំ buu ម៉ែត្រ​ដើម្បី​អនុវត្ត​វិធានការ​បច្ចេកទេស​បសុព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕​ ​ដោយ ​៖ ​កូឡាប​

 

spot_img
×