Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​ផ្លូវការ​សម័យប្រជុំ​ពេញអង្គ​គណរដ្ឋមន្ត្រី​

spot_img

​ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ១​កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០១៩​នេះ បន្ទាប់​ពី​ដំណើរការ​សម័យប្រជុំ​ពេញអង្គ​គណរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួចមក គណរដ្ឋមន្ត្រី​បានអនុម័ត និង​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​លទ្ធផល​សម័យប្រជុំ​លើ​របៀបវារៈ​ដែល​បាន​លេីក​ឡើង​រួមមាន ​៖

១-​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​។​

២-​គម្រោង​វិនិយោគ​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១​កន្លែង​ទំហំ​ ៨០ MW និង​នៅ​កំពង់ឆ្នាំង​១​កន្លែង ៦០ MW​។​

៣-​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​សុខ​​ភាព​សិក្សា​។​

៤-​បញ្ហា​ផ្សេងៗ សំណើ​សុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​ ៖

៤.១. កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេស ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​។​

៤.២. កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អារ៉ាប់​អេ​មី​រ៉េត ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​។​

៤.៣. កិច្ច​ព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​។​

៤.៤. សំណើ​សុំ​ចូល​ជា​សមាជិក​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឬ​ស្សី និង​ផ្ដៅ ។​

​ដើម្បី​ដាក់ស្ន​ស្ដីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណរដ្ឋមន្ត្រី​។ សូម​ភ្ជាប់​ជូន​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណរដ្ឋមន្ត្រី​៕​ ​ដោយ ​៖​ កូឡាប​

spot_img
×