Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ចម្លែក តែ​គ្មាន​អ្វី​ថ្មី !

spot_img

​ភ្នំពេញ ​៖ លោក​មុត​ចន្ថា អតីតមន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេ​រលើ ហ្វេ​សប៊ុក​ផ្លូវការ​នៅ​ថ្ងៃ​ទី 5 ខែ​មេសា​នេះ​ថា មន្ត្រី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​អតីត​បក្សប្រឆាំង​គង់ មាន​ជម្លោះ​គ្នា​និង​ហែកកេរ្តិ៍​គ្នា​ចោទ​គ្នា​ទៅវិញទៅមក ក្នុង​នោះ​រវាង​លោក​សម រង្ស៊ី លោក​គី វណ្ណដា​រ៉ា និង​លោក​ម៉ៅ មុនី​វណ្ណ ។​

​លោក​មុត​ចន្ថា បាន​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុ​កថា ១. លោក សម រង្ស៉ី បាន​ចោទ​លោក ម៉ៅ មុនី​វណ្ណ ថា​ជា​ជន​ក្បត់​ជា​សាធារណៈ ខណៈ​ដែល​ពុំ​មាន​ភស្តុតាង​អំពើ​ក្បត់​។​

២. លោក គី វណ្ណដា​រ៉ា បាន​ចោទ​លោក ម៉ៅ មុនី​វណ្ណ ថា​បាន​រាយការណ៍​មួលបង្កាច់ ខណៈ​ដែល​ពុំ​មាន​ឯកសារ​ជា​ភស្តុតាង​បញ្ជាក់​។​

៣. លោក សម រង្ស៉ី ចោទ​អ្នកណា​ដាក់​ពាក្យ​សុំ​សិទ្ធិ​នយោបាយ ថា​ជា​«​ជន​ភ្លីភ្លើ ថោកទាប និង​ក្បត់​» ខណៈ​ដែល​ពួកគេ​អនុវត្ត និង​ប្រើប្រាស់​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ពួកគេ​។​

​បើ​តាម​លោក​មុត​ចន្ថា​បាន​សរសេរ​បន្ថែមទៀត​ថា​ ​យើង​រង់ចាំ​មើល​ថា​តើ​លោក ម៉ៅ មុនី​វណ្ណ ជា​ចុង​ចម្លើយ ឬ​ជា​ជន​ត្រូវគេ​ចោទ​ចេញមុខ​បកស្រាយ ឬ​បំភ្លឺ ដែរឬទេ​? ឬ លោក ម៉ៅ មុនី​វណ្ណ គោរព​តម្លៃ​គុណធម៌​សុខចិត្ត​មិន​តប​ត​ចំពោះ​ការចោទប្រកាន់​មល​លើ​ខ្លួន ហើយ​សុខចិត្ត​បន្ត​រស់នៅ​ជាមួយ​របង​ហ៊ុំព័ទ្ធ​ដោយ​ការចោទប្រកាន់​បែបនេះ​។​

​លោក​បាន​បន្តទៀតថា​ ​ជា​គោល​ជំហរ និង​គោលការណ៍ ខ្ញុំ​មិន​ចូលចិត្ត និង​មិន​ឲ្យ​តម្លៃ​ចំពោះ​ជន​ទាំងឡាយណា​ដែលមាន​ចរិត​ខ្វះ​គុណធម៌ និង​សីលធម៌ ចូលចិត្ត​ចោទប្រកាន់ និង​លាប​ពណ៌​អ្នកដទៃ​ជា​«​ជន​ភ្លីភ្លើ ថោកទាប និង​ក្បត់​» ព្រោះ​ចរិត​បែប​នេះ​មិន​មានចែង​ក្នុង​គុណសម្បត្តិ​នៃ​ភាព​ជា​អ្នក​ដឹក​ឡើយ​។ ម្យ៉ាងទៀត ពាក្យ​«​ក្បត់​»​ពុំ​មាន​កន្លែង​ជ្រក​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ឡើយ ផ្ទុយទៅវិញ បើសិនជា​គេ​អស់ចិត្ត​ជាមួយ​យើង​ហើយ យើង​គួរ​ជូនពរ​ដល់​ពួកគេ​ឲ្យទទួល​បាន​នូវ​ជោគជ័យ​ថ្មី​សម្រាប់​ការស្វែងរក​អនាគត​ថ្មី​។ ចរិត​របស់​មេដឹកនាំ​បែប​នេះ​នឹង​រក្សា​បាន​នូវ​សមានចិត្ត និង​ការគោរព​ស្រឡាញ់​មិនចេះ​រីង​ស្ងួន ហើយក៏​កាត់បន្ថយ​សត្រូវ​បាន​ច្រើន​ផងដែរ​៕​ ដោយ​ ៖​ កូឡាប​

spot_img
×