Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង ដូច​អង្គុយ​លើ​ភ្លើង​ពេល​សម្លឹង​ឃើញ​រូបភាព​ទាំងនេះ​

spot_img

​យោធា​ជើង​ទឹក​អាមេរិក និង​កូរ៉េខាងត្បូង បាន​សហការ​គ្នា​ដើម្បី​បញ្ជូន​សារ​ដ៏​ខ្លាំងក្លា​មួយ​ដល់​កូរ៉េខាងជើង តាមរយៈ​សមយុទ្ធ​បង្ហាញ​ភាព​អំណត់​របស់​ពួកគេ​។​

​សមយុទ្ធ​អូសបន្លាយ​៣​សប្តាហ៍ ចាប់ផ្តើម​នៅ PyeongChang, កូរ៉េខាងត្បូង ពី​ថ្ងៃ​ទី ៤/១២ ដោយ​មាន​ការចូលរួម​របស់​ទាហាន​ថ្មើរជើង​ចំណុះ​យោធា​ជើង​ទឹក ម្ខាងៗ​ជាង ២២០​នាក់​។ ធ្វើ​វិញ្ញាសា​រហាត់​សម ក្នុង​សីតុណ្ហភាព​ក្រោម ០°C ក្នុង​តំបន់​ព្រៃភ្នំ​។ ពលទាហាន​ទាំងនេះ​ពុំ​មាន​ពាក់​អាវ ហើយ​ត្រូវ​ធ្វើ​សមយុទ្ធ​ក្នុង​ល័ក្ខខ័ណ្ឌ​ត្រជាក់​ផង ហើយ​ភូមិសាស្ត្រ​គ្រោះថ្នាក់​ផង​។​

​ក្នុងការ​ធ្វើ​សមយុទ្ធ​ពលទាហាន​ទាំងសងខាង​បាន​បង្ហាញ​ឲ្យឃើញ​នូវ​ស្មារតី​ខ្ពស់ ទោះបី​ជុំវិញ​គេ​សុទ្ធសឹងតែ​ផ្ទាំង​ទឹកកក​។​

​ឧត្តមសេនីយ៍ Jun Jin-goo, មេបញ្ជាការ​យោធា​ជើង​ទឹក​កូរ៉េខាងត្បូង បាន​ប្រាប់​ដល់​ទាហាន​ថ្មើរជើង ចំណុះ​យោធា​ជើង​ទឹក​ថា ៖ “​ប្រិយមិត្ត​ទាំងអស់គ្នា​គឺជា​និមិត្តរូប​នៃ​សម្ព័ន្ធភាព​កូរ៉េ​អាមេរិក ដ៏​រឹងមាំ ដឹក​ដៃ​គ្នា​ឆ្លងកាត់​ស្ថានភាព​ដ៏​ត្រជាក់ ក្នុង​ស្មារតី​មិត្តភាព​។ ចូរ​ការពារ​កូរ៉េខាងត្បូង​រឹងមាំ​លើ​មូលដ្ឋាន​យុទ្ធ​មិត្ត​ក្តៅគគុក និង​ថាមពល​ប្រយុទ្ធ​ដ៏​ក្លៀវក្លា​របស់​កង​ទ័ពថ្មើរជើង​ចំណុះ​ជើង​ទឹក​នៃ​សម្ព័ន្ធភាព​យោធា​ប្រទេស​។​

​អ្នកនាំពាក្យ​នៃ​អង្គភាព​យោធា​ជើង​ទឹក​អាមេរិក ប្រចាំការ​នៅ​កូរ៉េខាងត្បូង​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ថា ៖ “​ការហ្វឹកហ្វឺន​នេះ​ត្រូវបាន​រៀបចំឡើង ដែល​មាន​គោលដៅ​ចម្បង​គឺ​បង្កើន​សមត្ថភាព​ប្រយុទ្ធ​របស់​កូរ៉េខាងត្បូង និង​កងទ័ព​ថ្មើរជើង​ចំណុះ​យោធា​ជើង​ទឹក​អាមេរិក ក្នុង​ល័ក្ខខ័ណ្ឌ​សង្គ្រាម​នៅ​កូរ៉េខាងជើង ដែល​មាន​សីតុណ្ហភាព​ថយចុះ​ប្រហែល -20°C​។​

​កងកម្លាំងប្រដាប់អាវុធ​កូរ៉េខាងត្បូង​ក៏​កំពុង​បណ្តុះបណ្តាល​កងកម្លាំង​ជួយ​គាំទ្រ​ដល់​សន្តិសុខ​នៃ​អូឡាំពិក​រដូវរងា PyeongChang សិសិ​រដូវ​៕ ចន្ទ្រា​

 

spot_img
×