Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម មានប្រសាសន៍​ប្រាប់​សម្ដេច​តេជោ ពី​ការព្រួយបារម្ភ ការគ្រប់គ្រង​ព្រៃឈើ ក្នុង​អាង​និង​ក្រៅ​អាង​វា​រី​អគ្គិសនី​សេ​សាន​

spot_img

ភ្នំពេញ ​៖ ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​សរសេ​រលើ facebook ផ្លូវការ​នៅ​ថ្ងៃទី 5 មេសា​នេះ​ថា​ ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈ​រដ្ឋមន្ត្រី​ថា មាន​ការបារម្ភ​ពី​ការ​គ្រប់​គ្រង​​ព្រៃឈើ នៅក្នុង​អាង និង​ក្រៅ​ពី​អាង ដែល​អាច​បំផ្លាញ​ធនធានធម្មជាតិ​។​

​ការិយាល័យ​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​បន្ថែមថា​ ​ជា​ចម្លើយ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា មានតែ​គម្រោង​នៅ​សេ​សាន​ប៉ុណ្ណោះ ដែល​មាន​បញ្ហា​នេះ គឺជា​បញ្ហា​គ្រប់គ្រង​តែប៉ុណ្ណោះ ដែល​សម្តេច​ទទួល​បាន​បទពិសោធន៍​ពី​គម្រោង​នៅ​សេ​សាន ដូច​នេះ​សម្តេច​បាន​ក្រើនរំលឹក ចំពោះ​កិច្ច​គ្រប់គ្រង​ព្រៃឈើ​ឱ្យ​ទទួលបាន​ប្រសិទ្ធភាព និង​ចំណូល​របស់​រដ្ឋ​ចំពោះ​ការកាប់​ឈើ​នេះ​៕​ ដោយ​ ៖​ កូឡាប​

spot_img
×