Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំការ​កូន​ប្រេងខ្យល់​ជិត​៧​ហិកតា​ត្រូវ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​ចំ​ការកូន​ប្រេងខ្យល់​របស់​លោក​ឧកញ៉ា លី ប៉ោ​យូ ចំនួន​ជាង​៦​ហិកតា​ស្ថិតនៅ​ភូមិ​សាមគ្គី​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត​ត្រូវបាន​អគ្គិភ័យ​ឆាប់ឆេះ​បណ្តាលឱ្យ​ខូចខាត​ទាំងស្រុង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៥​ ខែ​មេសា​ ឆ្នាំ​ ២០១៩ ​ប៉ុន្តែ​ពុំ​បាន​បណ្តាលឱ្យ មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​រឺក៏​ខូចខាត​ដល់​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​។​

​លោក​ហួត សា​ម៉ៃ​ ចៅសង្កាត់​ច្រកម្ទេស​ក្រុង​បាវិត​បាន​អោយ​អ្នក​សារព័ត៌មាន​ដឹង​តាម​ទូរសព្ទ័​នៅរ​សៀល​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០១៩​នេះ ថា​អគ្គិភ័យ​បាន​ឆេះ​ចំការ​កូន​ប្រេងខ្យល់​ប្រមាណ​ជិត​៧​ហិកតា ស្ថិតក្នុង​ភូមិ​សាមគ្គី សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង​បាន​រលត់​ទាំងស្រុង​ហើយ​នៅ​ម៉ោង​១៥​រសៀល​នេះ ហើយ​ករណី​ឆេះ​នេះ​មិន​ទាន់​ដឹង​ច្បាស់​ថា​បណ្តាលមកពី​អ្វី​អោយ​ពិត​ប្រា​ដក​នោះ​ទេ​លោក​កំពុង​អោយ​ប៉ូលិស​រដ្ឋបាល​ចុះ​ស្រាវជ្រាវ​។​

​តាម​ប្រជាពលរដ្ឋ​នៅ​ភូមិ​សាមគ្គី​សង្កាត់​ច្រកម្ទេស​បានឲ្យដឹងថា ចំការ​កូន​ប្រុង​ខ្យល់​ដែល​ឆេះ​នេះ​ជា​កម្មិសិទ្ធិ​របស់ឧ​កញ៉ា លី ប៉ោ​យូ ដ៏​ល្បីឈ្មោះ​ដែល​មាន​ដី​និង​ផ្ទះ​ច្រើន​នៅ​ក្រុង​បាវិត​ហើយ​អ្វី​ដែល​មាន​ការព្រួយបារម្ភ​នោះ គឺ​អគ្គិភ័យ​ដ៏​ធំ​មាន​ចំ​ង៉ាយ​ប្រមាណ​៥០០​ម៉ែត្រ​ប៉ុណ្ណោះ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដោយសារ​មាន​កូន​ប្រឡាយ​មួយ​ដែល​កាត់​មាត់​ភ្លើង​កុំ​អី​ច្បាស់​ជា​ឆេះ​រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​មិន​ខាន​ឡើយ​។​

​ទោះបី​យ៉ាងណា​គេ​សង្កេត​ឃើញ​មាន​វត្តមាន​សមត្ថកិច្ច​៥​ទៅ​៦​នាក់​បាន​មក​ជួយ​ពន្លត់​ផងដែរ​ដោយ​បាន​យក​មែកឈើ​វាយ​ភ្លើង​កុំអោយ​រាលដាល​រីឯ​រថយន្ត​ពន្លត់​អគ្គីភ័យ​មិនអាច​ចូល​ទៅ​ដល់​ទីតាំង​ដែល​ឆេះ​នោះ​បាន​ទេ​ត្រឹម​ចត​នៅ​លើ​ថ្នល់ជាតិ​តែ​ប៉ុណ្ណោះ​ពីព្រោះ​ពុំ​មាន​ផ្លូវ​ចូល​ទៅ​ដល់​ ៕ ដោយ ៖ វ៉ៃកូ​

spot_img
×