Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

3 ខែ​ដើមឆ្នាំ 2019 ការប្រមូល​ចំណូល​ពន្ធ ប្រថាប់ត្រា​ចំពោះ​ការផ្ទេរកម្មសិទ្ធិ​ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ផ្លូវ​រាជធានី​ភ្នំពេញ​មាន​ចំនួន​ប្រមាណ 24 លាន​ដុល្លារ​

spot_img

ភ្នំពេញ ​៖​ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បានប្រកាសថា​ក្នុង​រយៈពេល 3 ខែ​ដើមឆ្នាំ 2019 ការប្រមូល​ចំណូល​ពន្ធ ប្រថាប់ត្រា​ចំពោះ​ការផ្ទេរកម្មសិទ្ធិ​ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​ប្រាណ 24 លាន​ដុល្លារ​លើក​ចំនូ​ន​អចលនទ្រព្យ​ប្រមាណ​20500 មូលដ្ឋាន ខណៈ​នៅ​ឆ្នាំ 2018 នៅ​រាជធានី​ភ្នំពេញ​ចំណូល​ពន្ធ​ប្រថាប់ត្រា ប្រមាណ 97 លាន​ដុល្លារ​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី 5 ខែមេសា​ឆ្នាំ 2019 បានចេញ​​សេចក្ដី​​ប្រកាស​ព័ត៌មាន ស្ដីពី សិក្ខាសាលា​ស្ដីពី “​ការប្រមូល​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​, ពន្ធ​លើ​អចលនទ្រព្យ និង​ការត្រៀម​អនុវត្ត​ប្រកាស​ស្ដីពី​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​”​។​

​លោក​បណ្ឌិត​កែម​សម្បត្តិ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ថ្លែងថា​នៅ​ឆ្នាំ 2018 នៅ​រាជធានី​ភ្នំពេញ​ចំណូល​ពន្ធ​ប្រថាប់ត្រា​លើ​ការ​កម្ម​ផ្ទេរសិទ្ធិ​ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ចំនួន​ប៉ុន្មាន 388 ប៊ី​លាន​រៀល ប្រមាណ 97 លាន​ដុល្លារ​លើ​ចំនួន​អចលនទ្រព្យ​ប្រមាណ 55600 មូលដ្ឋាន ស្មើ​ប្រមាណ 134 ,4 ភាគរយ​នៃ​ផែនការ​។ សម្រាប់​រយៈពេល 3 ខែ​ដើមឆ្នាំ 2019 ការប្រមូល​ចំណូល​ពន្ធ​នេះ​មាន​ចំនួន​ប្រមាណ 96 ប៊ី​លាន​រៀល ស្មើ​ប្រមាណ 24 លាន​ដុល្លារ​លើ​ចំនូ​ន​អចលនទ្រព្យ​ប្រមាណ 20500 មូលដ្ឋាន ស្មើនឹង 33 ,6 ភាគរយ​នៃ​ផែនការ​។​

​ចំពោះ​ការធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ​នៅ​ឧបសម្ព័ន្ធ​ស្តីពី​ការបែងចែក​ភូមិសាស្ត្រ​និង​តម្លៃ​អចល​ទ្រព្យ​សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ក្នុងនោះ​ផងដែរ​លោក​បណ្ឌិត​បាន​ពន្យល់​ដល់​អង្គសិក្ខាសាលា​ដោយ​សង្កត់ធ្ងន់ថា​បន្ទាប់​ពី​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ពិនិត្យ​កែសម្រួល​ឧបសម្ព័ន្ធ​ដោយ​យកចិត្តទុកដាក់​និង​បាន​កោះប្រជុំ​អនុគណៈកម្មការ​វាយតម្លៃ​អចលនទ្រព្យ​រាជធានី​ភ្នំពេញ​ដើម្បី​ពិនិត្យ​ពិភាក្សា​យ៉ាង​ល្អិតល្អន់​ជាច្រើនលើក​ច្រើនសារ​និង​បាន​ឯកភាពគ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​រួមមាន​តំណាង​អគ្គនាយកដ្ឋាន​ពន្ធដារ តំណាង​រដ្ឋបាល​រាជធានី​និង​រដ្ឋបាល​ខណ្ឌ​តំណាង​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​រាជធានី​និង​តំណាង​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា​។​

​ដោយ​កំណត់​យក​តម្លៃ​ថ្លៃ​មិន​លើសពី 70% នៃ​តម្លៃ​ជាក់ស្តែង​នៅលើ​ទីផ្សារ​។ ក្រោយពី​ធ្វើ​បច្ចុប្បន្នភាព​តម្លៃ​ក៏មាន​ការកែសម្រួល​ភូមិសាស្ត្រ​ផងដែរ​ដោយ​បន្ថែម​ឬ​កែសម្រួល​កំណាត់​ផ្លូវ​នេះ​ឬ​តំបន់​អភិវឌ្ឍន៍​ឬ​បុរី​ដែល​ទើប​កើតមាន​ថ្មីៗ​ឬ​ទីប្រជុំជន​ដើម្បី​ងាយស្រួល​ក្នុងការ​អនុវត្ត​និង​កាត់បន្ថយ​កម្រិត​លម្អៀង​តម្លៃ​សំដៅ​ធានាបាន​នូវ​សមធម៌​។​

​លោក​បណ្ឌិត​កែម​សម្បត្តិ​បាន​ថ្លែងថា​រាជរដ្ឋាភិបាល​បានសម្រេច​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ​នៅ​ឧបសម្ព័ន្ធ​ស្តីពី​ការបែងចែក​ភូមិសាស្ត្រ​និង​តម្លៃ​អចលនទ្រព្យ​សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ដែល​បាននិងកំពុង​អនុវត្ត​អស់​រយៈពេល​ជិត 10 ឆ្នាំ​កន្លងមកហើយ​ដើម្បី​ឲ្យ​សម​តាម​ការរីកចម្រើន​ខាង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ តាមរយៈ​ការធ្វើ​បច្ចុប្បន្នភាព​នេះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានចេញ​ប្រកា​សលេខ 343 សហវប្រក​ចុះ​ថ្ងៃទី 22 ខែមីនា​ឆ្នាំ 2019 ស្តីពី​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរកម្មសិទ្ធិ​ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី 1 ខែកក្កដា​ឆ្នាំ 2019 តទៅ​។ ក្នុងន័យនេះ​ដើម្បី​ពង្រឹង​ការប្រមូល​ចំណូល​ពន្ធ​លើ​វិស័យ​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​ដែលជា​ចំណូល​ថវិការ​ថ្នាក់ក្រោម​ជាតិ​សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ខ្ពស់​តម្លាភាព​និង​សមធម៌​ជាពិសេស​ក្នុងពេល​ដាក់​ឲ្យ​អនុវត្ត​ប្រកាស​នេះ​ព្រមទាំង​ក្នុង​គោលដៅ​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​នៃ​រាជធានី​ភ្នំពេញ​និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជួយ​ផ្សព្វផ្សាយ​បន្ត​និង​ផ្ដល់​សេវា​ជូន​អ្នក​ជាប់ពន្ធ​ក៏ដូចជា​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត​ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​សហការ​រៀបចំ​សិក្ខាសាលា​នា​ថ្ងៃ​នេះឡើយ​។​

​នៅក្នុង​អង្គសិក្ខាសាលា​នេះ​លោក​កើត​ឆែ​អភិបាលរង​រាជធានី​ភ្នំពេញ​ក៏បាន​មានមតិ​ស្វាគមន៍​បើក​សិក្ខាសាលា​និង​ផ្ដាំផ្ញើ​ឲ្យ​អង្គសិក្ខាសាលា​ទាំងមូល​យកចិត្តទុកដាក់​ព្រមទាំង​លើក​ជា​សំណួរ​ឲ្យ​បាន​ផុលផុស​។​

​ក្នុង​អង្គសិក្ខាសាលា​នេះ​លោក​បណ្ឌិត​អគ្គនាយករង​បានស្នើ​ឲ្យ​បំប៉ន​លើកកម្ពស់​កិច្ចសហការ​ក្នុង​ការជំរុញ​កម្មសិទ្ធិ​ករ​ឬ​អ្នកទទួល​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ជាពិសេស​ចំពោះ​ម្ចាស់​អចលនទ្រព្យ​ពុំទាន់​ចុះបញ្ជី​ដែល​បាន​ផ្ទេរសិទ្ធិ​កាន់កាប់​នោះ​ធ្វើ​នៅត្រឹម​ថ្នាក់​សង្កាត់​ឲ្យ​មក​បង់ពន្ធ​ប្រថាប់ត្រា​នៅ​រដ្ឋបាល​សារពើពន្ធ​ជា​ធរមាន​។ យកចិត្តទុកដាក់​ខ្ពស់​បន្ថែមទៀត​ក្នុងការ​ពង្រឹង​កិច្ចសហការ​ប្រមូល​ពន្ធ​មួយចំនួនទៀត​ដែលជា​គុណប្រយោជន៍​សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ហើយ​អស់​សក្តានុពល​មាន​ជាអាទិ៍​ពន្ធ​លើដី​ធ្លី​មិន​ប្រើប្រាស់​និង​ពន្ធ​លើ​អចលនទ្រព្យ​ជាដើម​។ ចំពោះ​ពន្ធ​លើ​អចលនទ្រព្យ​។​សូម​ឲ្យ​រដ្ឋបាល​ខណ្ឌ​សង្កាត់​ជំ​រុញឱ្យ​កម្មសិទ្ធិករ​ឬ​អ្នកកាន់កាប់​អចលនទ្រព្យ​ក្នុង​មូលដ្ឋាន​សហការ​ជាមួយ​ក្រុមការងារ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អចលនទ្រព្យ​ក្នុងការ​ផ្តល់ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ដាក់ចូល​កន្ត្រក​ដើម្បី​បញ្ចូល​ក្នុ​ង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​។​សម្រាប់​ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់​ស្នើសុំ​ឲ្យ​រដ្ឋបាល​ខណ្ឌ​និង​សង្កាត់​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​កម្មសិទ្ធិករ​ឬ​អ្នកកាន់កាប់​អចលនទ្រព្យ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ឲ្យ​បាន​ទាន់ពេលវេលា​ត្រឹមត្រូវ​តាម​នីតិវិធី​ឲ្យ​អស់​លទ្ធភាព​។ បន្ត​យកចិត្តទុកដាក់​ដែល​នាំ​ដល់​មន្ត្រី​អនុវត្ត​ផ្ទាល់​ក្នុង​ការផ្ដល់​កិច្ចសហការ​ក្នុង​ដំណើរការ​ប្រមូល​ពន្ធ​អោយប្រើ​ពាក្យសម្ដី​ទន់ភ្លន់​សុភាពរាបសារ​នឹងមាន​អាកប្បកិរិយា​សមរម្យ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​និង​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការផ្តល់សេវា​ឲ្យ​បាន​ត្រឹមត្រូវ​តាម​អភិក្រម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​ធ្វើ​ឲ្យ​បានធ្វើ​ឲ្យ​លឿន​និង​មាន​តម្លាភាព​ក្នុងន័យនេះ​ពង្រឹង​ការផ្តល់សេវា​កាន់តែ​ល្អប្រសើរ​ជូន​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​ការផ្លាស់ប្ដូរ​ផ្នត់គំនិត​មន្ត្រីរាជការ​ពី​ការត្រួតត្រា​ទៅជា​អ្នកផ្ដល់​សេវា​បម្រើ​ប្រជាពលរដ្ឋ​៕​ ដោយ​៖​កូ​ឡាប

   

spot_img
×