Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​គោ​រត់​កាត់​ផ្លូវ​បង្ក​គ្រោះថ្នាក់​ចរាចរ បណ្ដាលអោយ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កន្លែងកើតហេតុ​

spot_img

​ខេត្ដ​កំពង់ស្ពឺ ៖ នៅ​ចំណុច​លើផ្លូវជាតិ 51(8-9) ស្ថិត​ក្នុងភូមិ​វត្តភ្នំ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​មាន​​ករណី​គ្រោះថ្នាក់​ចរាចរ បង្ក​ឡើង​ដោយ​សត្វ​គោមួយ​ក្បាល​រត់​ឆ្លងផ្លូវ កាលពី​ថ្ងៃ​សុក្រ ១ កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ វេលា​ម៉ោង​១៣និង២០​នាទី បណ្ដាល​ឲ្យ​បុរស​ម្នាក់​ជា​អ្នក​បើកបរ​ម៉ូតូ ០១​គ្រឿង ម៉ាក ហុងដា C125(2007)​ពណ៌​ខ្មៅ ស្លាក​លេខ​សៀមរាប​1B.5268 ឈ្មោះ ឈឿន រតនៈ ភេទ​ប្រុស អាយុ 18 ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​សាច​ភ្នំ ឃុំ​ស្វាយ​សាច​ភ្នំ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម “​ស្លាប់​” និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ជា ចិន្តា ភេទ​ប្រុស អាយុ 19​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​រ៉ា ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល មុន​កើត​ហេតុ​ជនរងគ្រោះ ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ទៅដល់​ចំណុច​ខាងលើ ស្រាប់​តែមាន​គោ ០១​ក្បាល​រត់​ឆ្លងផ្លូវ​ពី​កើ​តទៅ​លិច​ធ្វើ​ឲ​អ្នកបើកបរ​ម៉ូតូ ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បុក​សត្វ​គោ​ដែល​រត់​ឆ្លងផ្លូវ​នោះ​ដួល​បោក​ក្បាល​ទៅនឹង​ផ្លូវថ្នល់ បណ្តាលអោយ​អ្នកបើក​ម៉ូតូ​ស្លាប់ ចំណែក​អ្នក​រួម​ដំណេ​ី​រ​រងរបួស​បន្តិចបន្តួច​។

​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បានអោយដឹងថា​អ្នកបើកបរ​ម៉ូតូ​នឹង​អ្នករួមដំណើរ​មិនមាន​ពាក់មួក​សុវត្ថិភាព នៅពេល​ជួប​គ្រោះថ្នាក់​ក្បាល​បះ​ទង្គិច​បណ្ដាលអោយ​រងរ​បួស​ធ្ងន់ សត្វ​គោ​បាន​រត់​បោល​ទៅ​បាត់​ដោយ​គ្មាន​អ្នក​ចេញមុខ​ទទួលខុសត្រូវ​ឡើយ ចិញ្ចឹមសត្វ​ចង់បាន​ផល​តែ​មិនគួរ​បណ្ដែតបណ្ដោយ​ព្រលែង​ពាសវាល​ពាស​កាស​ដូច្នេះ​ទេ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ជា​អ្នក​ចិញ្ចឹមសត្វ​តែងតែ​ព្រលែង​អោយ​ដើ​រ​តាម​អំពើចិ​ត្ដ តាម​ទីសាធារណៈ សួនច្បារ មិន​ខ្វល់​អំពី​ការបង្ក​បាតុភាព​ប៉ះពាល់​ដល់​សង្គម​នោះទេ សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នកមាន​សត្វ​ចិញ្ចឹម​មេត្តា​មើល​ថែ​អោយ​បានល្អ ជាក់ស្ដែង​បង្ក​គ្រោះថ្នាក់​ដូច​ថៃ្ង​នេះ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×