Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូនប្រជាពលរដ្ឋនិងកម្មករជិះ រថយន្តក្រុង របស់សាលារាជធានីភ្នំពេញ ទៅកំណើត នាឱកាសបុណ្យចូលឆ្នាំ ដោយមិនគិតប្រាក់

spot_img

ភ្នំពេញ ៖ សាលារាជធានីភ្នំពេញបានចេញ នៅថ្ងៃទី 5 ខែមេសាឆ្នាំ 2019 សេចក្ដីជូនដំណឹង ស្តីពីការបំរាសេវា​ដឹក​​ជញ្ជូន​សាធារណៈនិងទីតាំងចំណតសម្រាប់ដឹកជញ្ជូនបងប្អូនមន្ត្រីរាជការ​ កងកំលាំងប្រដាប់អាវុធ កម្មករ កម្មការិនី និងប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ដ និងពីបណ្តាខេត្តមករាជធានីភ្នំពេញវិញ ជិះ​ដោយមិនបង់ប្រាក់(free) ក្នុងឱកាសបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា​​ ឆ្នាំ២០១៩​ (រយៈពេល​ពេល​៧ថ្ងៃ​)។ ដោយចេញដំណើរចាប់ពីម៉ោង ៥និង៣០ នាទីព្រឹក​។

ក្នុងសេចក្តី ប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីដែលចុះហត្ថលេខាដោយលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានលើកឡើងថាអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីចុះថ្ងៃទី 4 ខែមេសាឆ្នាំ 2019 រដ្ឋបាលព្រៃឈើភ្នំពេញសូមជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់អោយបានជ្រាបថាដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធកម្មករកម្មការិនីសិស្សនិស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារបងក៏ដោយសេចក្តី សប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងចំនួន 120 គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនិងពីបណ្តាខេត្តប្រឡប់មករាជធានីភ្នំពេញវិញក្នុងរយៈពេល 7 ថ្ងៃចាប់ពីថ្ងៃទី 12 ដល់ថ្ងៃទី 18 ខែមេសាឆ្នាំ 2019 ដោយមិនគិតប្រាក់និងចេញដំណើរចាប់ពីម៉ោង 5 និង 30 នាទីព្រឹករីឯបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញនិងប្រើប្រាស់រថយន្តក្រុងចំនួន 115 គ្រឿងនិងកាណូតដឹកអ្នកដំណើរចំនួន 4 គ្រឿងដើម្បីបម្រើសេវាដឹកជញ្ជូនសាធារណៈតាមរយៈពេល 7ថ្ងៃចាប់ពីថ្ងៃ 12 ដល់ 18 ខែមេសាឆ្នាំ 2019 ដោយមិនគិតប្រាក់ដូចគ្នាផងដែរ។

សម្រាប់ទីតាំងចេញដំណើរទៅតាមបណ្តារាជធានីខេត្តរតនាភ្នំពេញរៀបចំដូចខាងក្រោម៖

ដោយ៖កូឡាប

spot_img
×