Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​បាត់ដំបង ចាប់​ជនសង្ស័យ​ដែល​លួច​កាប់​ព្រៃឈើ​នៅ​ក្នុង​ការអភិរក្ស​របស់​សហគមន៍​តំប​ន់​កំពីង​ពួយ​

spot_img

​បាត់ដំបង​៖ ​ប្រជាពលរដ្ឋ​មួយចំនួន​តូច​បាន​លួ​ប​លួច​ធ្វេី​សកម្មភាព​កាប់​ឈេ​ី​ដោយ​ខុសច្បាប់​នៅក្នុង​មូលដ្ឋាន​ខ្លះ​នៃ​ឃុំ​តា​គ្រាម ស្រុក បាណន់ ខេត្ត​បាត់ដំបង ដែល​ព្រៃឈើទាំងនោះ​ស្ថិត​ក្រោម​ការអភិរក្សរ​ប​ស់ហគមន៍​ការពារ​ព្រៃឈើក្នុង​តំបន់​កំពីងពួយ​។​

​កាលពី​ថ្ងៃ​ទី 5 ខែ​មេសា​ឆ្នាំ 2019 ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​ចេញ​សេចក្តីបំភ្លឺ ចំពោះ​ករណី​ខាងលើនេះ​។ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់​ដប​ង មាន​កិត្តិយស​សូម​ធ្វេី​ការបំភ្លឺជូ​សាធារណ​:​ជន​ជា​ពិសេស​អ្នក​និយម​ប្រេី​ប្រាស់​បណ្តាញព​ត៌មានសង្គម​បាន​ជ្រាប​ថា ក្នុង​មួយ​រយ​:​ពេល​ចុង​ក្រោយ​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង បាន​សម្តែង​ក្តីបារម្ម​ចំពោះ​ក្រុម​ប្រជាពលរដ្ឋ​មួយចំនួន​តូច​ដែល​លួ​ប​លួច​ធ្វេី​សកម្មភាព​កាប់​ឈើដោយ​ខុសច្បាប់​នៅក្នុង​មូលដ្ឋាន​ខ្លះ​នៃ​ឃុំ​តា​គ្រាម ស្រុក បាណន់ ខេត្ត​បាត់ដំបង ដែល​ព្រៃឈេ​ី​ទាំងនោះ​ស្ថិត​ក្រោម​ការអភិរក្សរ​ប​ស់ហគមន៍​ការពារ​ព្រៃឈើក្នុង​តំបន់​កំពីងពួយ ។​

ផ្តើ​ម​ចេញ​ពី​សកម្មភាព​ខាងលើ​និង​ដោយ​ស្ថិត​ក្រោម​បញ្ជា​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង កងកម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​បាន​រួម​សហកា​រណ៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​រួម​ជាមួយ​ក្រុម​ការពារ​ព្រៃ​សហគមន៍​ធ្វេី​ការបង្ក្រាប​ករណី​ខាងលើក្នុង​មូលដ្ឋាន​ឃុំ​តា​គ្រាម​បាន​ចំនួន​០៣​លេីក​ចាប់តាំងពី​ខែ វិច្ឆិកា ឆ្នាំ​២០១៨​រហូតមកដល់​បច្ចុប្បន្ន​ដោយ​ធ្វេី​ការឃាត់ខ្លួន​អ្នកប្រព្រឹត្តិ​ព្រមទាំងវ​ត្ថុ​តាង​នៃ​អំពេី​ល្មេី​ស​ច្បាប់ហេី​យ​បញ្ជូន​ទៅ​សមត្ថកិច្ចរ​ដ្ឋ​បាល​ព្រៃឈើ​ចាត់ការ​ទៅតាម​នីតិវិធី​រួច​ហើយ​។​

បើ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង នៅតែ​បន្ត​ជម្រុញ​ដល់​នគរបាល​មូលដ្ឋាន​រួម​សហកា​រណ៍​គ្នា​ជាមួយ​អាជ្ញាធរ មូលដ្ឋាន​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​អំពី​គោលបំណង​និង​សារសំខាន់​នៃ​ការ​អភិក្ស​ព្រៃឈើ​នៅទីនោះ​ក៏​ដូចជា​តំបន់​ដទៃ​ទៀត ហើ​យ​បំផុស​ឲ្យ​ពួកគាត់​ចូលរួម​ថែរក្សា​ការពារ​និង​ហ៊ាន​រាយការណ៍​បាន​ទាន់ពេលវេលា​មក​មន្ត្រី នគរបាល​មូលដ្ឋានដើ​ម្បីមា​ន​វិធានការ​បង្ក្រាប​ក្នុង​ពេល​បាន​ដឹង​ឫ​ប្រទះឃេីញ​នូវ​អំពេី​ល្មេី​ស​ច្បាប់​ណាមួយ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ទាក់ទង​នឹង​ករណី​នេះ ៕​ ​ដោយ​៖​កូឡាប​

 

spot_img
×