Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ទៀ វិចិត្រ​៖ សេវា​ដឹកជញ្ជូន​ភ្ញៀវ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ ត្រៀម​ស្វាគមន៍​ភ្ញៀវទេសចរ ចូល​មក​ទស្សនា​”​សង្ក្រាន្ត​សមុទ្រ​”​ឆ្នាំ​ថ្មី​..!

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ប្រធាន​សមាគម​ទូក​ទេសចរណ៍ ប្រចាំ​ខេត្ត​ព្រះសីហនុ គឺ​លោក​ឧកញ៉ា​ទៀ វិចិត្រ មានប្រសាសន៍ថា នា ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីយ៍​ជាតិខ្មែរ ដែល​នឹង​ចូលមក​ដល់​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩​ខាងមុខនេះ​។ លោក​ថា វិស័យ​ឯកជន ដែល​បើក​បំរើ​សេវា​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ តាម​សមុទ្រ ឆ្ពោះទៅ​កាន់​បណ្ដា​កោះ​នានា ក្នុង​ខេត្ត​ព្រះសីហនុ បាន​ត្រៀមលក្ខណៈ​ជា​ស្រេច និង​មាន​ការ​ទទួលខុស ចំពោះ​សុវត្ថិភាព​របស់​ភ្ញៀវ ដោយ​យកចិត្តទុកដាក់​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ បន្ត​ថា​យោង​តាម​ការណែនាំ​ពី​ថ្នាក់ដឹកនាំ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ គឺ​ខាង​ក្រុមហ៊ុន​ទូក​ដឹក​ភ្ញៀវទេសចរ​ទាំងអស់ នៅ​ខេត្ត​ព្រះសីហនុ បាន​ត្រៀម​ផ្តល់​សេវា​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ដែល​មាន​បំណង​ចេញ​ទៅ​លេង​កម្សាន្ត តាម​បណ្តា​កោះ​នានា ដោយ​យកចិត្តទុកដាក់​ខ្ពស់​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ ឲ្យដឹង​ដូច្នេះ រួច​បង្ហាញ​ជំនឿ​ដល់​ភ្ញៀវ​ថា រាល់ថ្ងៃ​នេះ​សេវា​ដឹកជញ្ជូន​តាម​សមុទ្រ ឬ​តាម​បណ្តា​កោះ​នានា គឺ​បាន​ផ្តោត​ជា​សំខាន់​ទៅ​លើ​សុវត្ថិភាព របស់​អ្នកដំណើរ ឬ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​ជា​ចម្បង​។​

​លោក​ឧកញ៉ា​សង្កត់ធ្ងន់​ថា គ្រប់​កប៉ាល់ ឬ​ទូក​ដឹក​ភ្ញៀវទេសចរ​ទាំងអស់​នា​ខេត្ត​ព្រះសីហនុ គឺ​បាន​បំពាក់​នូវ​ឧបករណ៍ សម្រាប់​ជួយសង្គ្រោះ ពេល​ជួប​បញ្ហា​ផ្សេងៗ ដែល​អាច​នឹង​កើតមានឡើង​ជា​យថាហេតុ​ណា​មួយ​នៅ​លើ​លំហ​សមុទ្រ​មាន​ដូចជា​៖ មធ្យោបាយ​ដឹកជញ្ជូន​នី​មួយៗ គឺ​បាន​បំពាក់​អាវ​ពោង ការពារ និង​ការកំណត់​ចំនួន​ភ្ញៀវ​ដែល​ជិះ នៅ​លើ​ទូក ឬ​កប៉ាល់​ដឹក​ភ្ញៀវ​នី​មួយៗ មិនឲ្យ​លើស​ចំនួន​ជា​ដើម​..​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​ជា​ប្រធាន​ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី​, ស្ពីដ​បូត​កម្ពុជា (G.T.V.C, SPEED BOAD CAMBODIA) ផង​ដែរ​នោះ បានបញ្ជាក់​ថា ការងារ​គាំពារ​ដល់​សុខ សុវត្ថិភាព ជូន​ភ្ញៀវ​ទេសចរ ចេញ​ទៅ​កម្សាន្ត​តាម​សមុទ្រ ឬ​តាម​បណ្តា​កោះ​នា​ខេត្ត​ព្រះសីហនុ ក៏​ទទួលបាន​កិច្ចសហការ ចុះ​ត្រួតពិនិត្យ​ជាប្រចាំ ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​ជំនាញ ឬ​នគរបាល​ទេសចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​ដាក់​ឲ្យ​ប្រចាំការ នៅតាម​ផែ​ទូក​ទេសចរណ៍​នី​មួយៗ យ៉ាង​ច្បាស់លាស់​ថែមទៀត​ផង​។​

​សូម​ស្លេះ​ការបរិយាយ​ខាងលើ​ត្រឹម​ប៉ុណ្ណោះ​សិន ហើយ​បង្វែ​អារម្មណ៍​លោកអ្នក ឲ្យ​ងាក​មក​តាមដាន ចំពោះ​គោលដៅ​ទេសចរណ៍ នៅតាម​បណ្តា​កោះ​នីមួយៗ​វិញ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​អះអាង​ថា បច្ចុប្បន្ននេះ ប្រតិបត្តិ​ករ ឬ​វិស័យ​ឯកជន នៅតាម​បណ្តា​កោះ​មួយ​ចំនួន បានរៀបចំ ទីតាំង​រៀងៗ​ខ្លួន មាន​បរិស្ថាន​អនាម័យ និង​មាន​សោភ័ណភាព​ល្អ ដោយ​មាន​ការ​រួមសហកា​រ រវាង​មន្ត្រី​មូលដ្ឋាន ជម្រុញ​ឲ្យ​ទីតាំង​កម្សាន្ត​នីមួយៗ មាន​សោភ័ណភាព បរិស្ថាន​ឆ្នេរ និង​រក្សា​សុវត្ថិភាព​សន្តិសុខ​ទូទៅ ជូន​ភ្ញៀវ​ទេសចរ មាន​ការទទួលខុសត្រូវ​ខ្ពស់​។​

​លោក​ឧកញ៉ា​បន្តថា ជាក់ស្តែង សម្រាប់​ឆ្នេរ​កម្សាន្ត កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង ស្ថិតក្នុង​សង្កាត់​កោះរ៉ុង ឯណោះ​វិញ គឺ​ប្រតិបត្តិ​ករ​ទេសចរណ៍ បាន​បង្កើតឲ្យមាន​បឹង​ហ្គា​ឡូ ឬ​ទីកន្លែង​សម្រាកលំហែ​មានឈ្មោះ​ថា “​ម៉ាហ្វីយ៉ា​រី​ស្សត​” ដែល​មាន​អនាម័យ សោភ័ណភាព​ស្រស់ស្អាត ស្ងប់ស្ងាត់ តាម​បែប​ធម្មជាតិ​ពិតៗ រង់ចាំ​បំរើសេវា​ស្នាក់នៅ និង​បំរើសេវា​ម្ហូបអាហារ ជូន​ភ្ញៀវ​ទេសចរ ដ៏​សម្បូរបែប មាន​រស់ជាតិ​ឆ្ងាញ់​ពិសារ មាន​អនាម័យ និង​មាន​តម្លៃ​សមរម្យ​។​

​ត្រង់​ចំណុច​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ទៀតថា បច្ចុប្បន្នភាព នៃ​ឆ្នេ​រកោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង គឺ​ក្រៅពី​មាន​បំរើ​ទាំង​អាហា​រដ្ឋា​ន នុង​កន្លែង​ស្នាក់នៅ ជូន​ដល់​ភ្ញៀវទេសចរ ម៉ាហ្វីយ៉ា​រី​ស្សត ក៏​មាន​បំរើ​នូវ​ឧបករណ៍​កម្សាន្ត​ជាច្រើន​ប្រភេទ​ទៀត សម្រាប់​ផ្តល់​ជម្រើស​សប្បាយរីករាយ ជូន​ភ្ញៀវ​ទេសច​រទាំង​ជាតិ និង​អន្តរជាតិ​ថែមទៀត​ផង​។​

​ចំណែក លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា តំបន់​ទេសចរណ៍​នៅតាម​បណ្តា​កោះ​នានា ក្នុង​មូលដ្ឋាន​នេះ ជាពិសេស​ឆ្នេរ​កម្សាន្ត នៅលើ​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម គឺ​ជា​គោលដៅ ដ៏​សំខាន់ និង​មាន​ភាព​ទាក់ទាញ​បំផុត ក្នុងចំណោម​គោលដៅ​ទេសចរណ៍​មួយ​នេះ​ទៀត នា​ខេត្ត​ព្រះសីហនុ​។​

​ជាងនេះទៀត លោក​ទទួលស្គាល់ថា តាមរយៈ​ការចូលរួម របស់​ប្រតិបត្តិ​ករ​ទេសចរ ឬ​វិស័យ​ឯកជន បើក​បំរើ​សេវា​រក​ទទួល​ទាន លើ​វិស័យ​ទេសចរណ៍​នានា គឺ​ពិតជា​បាន​ចូលរួមចំណែក ជួយ​ជម្រុញ​ឲ្យ​វិស័យ​ទេសចរណ៍ នា​ខេត្ត​ព្រះសីហនុ កាន់តែ​មាន​សន្ទយះ​រីកចំរើន​ជា​បន្តបន្ទាប់ ឬ​រីកចំរើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​៕​ ដោយ ៖ ដែន សីមា

spot_img
×