Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​ស្វាយរៀង​ដាក់បទបញ្ជា​ដល់​នាយទាហាន នាយទាហានរង ពលទាហាន យោធា​ចារ្យ​និង​សិក្ខាកាម​ទាំងអស់​ត្រូវ​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក​ឧត្តមសេនីយ៍ត្រី ប៉ែន សារ៉ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ខែ​ធ្នូ​ឆ្នាំ​២០១៧​នេះ​បាន​ដាក់បទបញ្ជា​ដល់​នាយទាហាន នាយទាហានរង ពលទាហាន យោធា​ចារ្យ និង​សិក្ខាកាម​ទាំងអស់​ត្រូវ​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ​និង​លើកកម្ពស់​មនសិកា​ស្នេហា​ជាតិ​និង​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​រាល់​បទញ្ជា​របស់​រាជរដ្ឋាភិបាល​។

​លោក​មេបញ្ជាការ​បាន​មានប្រសាសន៍​ដូច​ច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ការងារ​ការពារ​ព្រំដែន​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​២០១​នៃ​តំបន់​ប្រតិបត្តិកា​រសិក​រង​ស្វាយរៀង​ដែល​បាន​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​មាន​រយៈពេល​៤៥​ថ្ងៃ​មាន​សិក្ខាកាម​ចំនួន​១០០​នាក់​មកពី​បណ្តា​អង្គភាព​តាម​បណ្តា​កងអនុសេនាធំ​ចំណុះ​។​

​លោក​ឧត្តមសេនីយ៍ត្រី ប៉ែន សារ៉ុន បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​គណៈកម្មការ​និង​អនុគណៈកម្មការ​គ្រប់គ្រង​វគ្គ ព្រមទាំង​គ្រូ​យោធា​ចារ្យ​ទាំងអស់​ដែល​បាន​ខិតខំ​យកចិត្ត​ទុកដាក់​សហកា​រ​ធ្វើឱ្យ​វគ្គ​សិក្សា​នេះ​ប្រព្រឹត្តទៅ​តាម​ផែនការ​កំណត់​និង​ទទួលបាន​លទ្ធផល​ល្អ​គួរ​ជាទី​មោទនៈភាព​។​

​វគ្គ​ហ្វឹកហ្វឺន​ដែល​បាន​បញ្ចប់​នាពេល​នេះ​បាន​បញ្ជាក់​នូវ​ជំហាន​រីកចម្រើន​មួយ​ថ្មី​ថែម​ទៀត​ក្នុង​ការកសាង​និង​លើកកម្ពស់​សមត្ថភាព​ធ​ន​ធាន​មនុស្ស​នៃ​កងយោធពល​ខេមរភូមិន្ទ សម្រាប់​ដំណើរការ​អភិវឌ្ឍន៍​ក​ង​ទ័ពជើងគោក​ដែលមាន​វិសាលភាព​ទូលំទូលាយ​នៃ​ទឹកដី​របស់​មាតុភូមិ​យើង​។​ក្នុងន័យនេះ មេបញ្ជាការ មេបញ្ជាការរង​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​លើកកម្ពស់​សមត្ថភាព​ជំនាញ​ប្រកប​ដោយ​មនសិកា​ទទួលខុសត្រូវ​ខ្ពស់​សម្រាប់​បម្រើ​ប្រយោជន៍​ចំពោះ​អង្គភាព​និង​ការពង្រឹង​ពង្រីក​អង្គភាព​របស់​ខ្លួន​ឱ្យ​កាន់តែ​រឹងមាំ​ដើម្បី​សម្រេច​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ឱ្យ​ប្រកបដោយ​ប្រសិទ្ធភាព ។​

​លោក​មេបញ្ជាការ​បាន​មានប្រសាសន៍​បន្ត​ទៀតថាៈ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំដ៍​ឈ្លា​វៃ​និង​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុវត្ត​នូវ​នយោបាយ​ឈ្នះៗ​ដែល​បាន​នាំ​ឆ្ពោះទៅ​ការបញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាម​ផ្ទៃក្នុង​និង​ការរំលាយ​ជា​ស្ថាពរ​នូវ​នយោបាយ​និង​យោធា​របស់​ក្រុម​ខ្មែរ​ក្រហម​នៅ​ចុងឆ្នាំ​១៩៩៨​ព្រមទាំង​បាន​ដឹកនាំ​ប្រទេសជាតិ​ឱ្យមាន​សុខសន្តិភាព សុវត្ថិភាព​សង្គម​និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ ជាមួយគ្នានេះ​ផង​ដែរ​សម្តេច​បាន​យកចិត្តទុកដាក់​ក្នុង​កិច្ចពង្រឹង​ខឿន​ការពារជាតិ​ដោយ បាន​ឧបត្ថម្ភ​លើ​គ្រប់​វិស័យ​ជូន​ដល់​កង​យោធពលខេមរភូមិន្ទ​ការហ្វឹកហ្វឺន​នូវ​ជំនាញ​ឯកទេស​ដល់​នាយទាហាន​សម្រាប់​ជា​ប្រភព​បន្តវេន​ទៅ​ថ្ងៃ​អនាគត​ផង​និង​ដើម្បី​ការពារ​បូរណៈភាព ទឹកដី​ការពារ​ខ្សែ​បន្ទាត់​ព្រំដែន​ផង​។​

​លោក​ឧត្តមសេនីយ៍ត្រី ប៉ែន សារ៉ុន បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថាៈ​នា​សម័យ​ទំនើប​នៃ​ការរីកចម្រើន​នូវ​បច្ចេកវិទ្យា​ជឿនលឿន​ទាមទារ​នូវ​ការយកចិត្តទុកដាក់​កាន់តែ​ធំធេង​អំពី​សមត្ថភាព​ជំនាញ នាយទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ​ត្រូវ​យកចិត្តទុកដាក់​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​នាយទាហាន​វ័យក្មេង​ដែល​ជា​ប្រភព​កំលាំង​បន្តវេន​លើ​ការងារ​ដឹកនាំ​បញ្ជ​ព្រមទាំង​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​នៅ​តាម​គ្រប់​បណ្តា​កងឯកភាព​ប្រភេទ​ទ័ព​ក្នុង​បុព្វហេតុ​នៃ​កិច្ច​ការពារ​ជាតិ​ការពារ​ខ្សែរ​ក្រវ៉ាត់​ព្រំដែន​ការពារ​បូរណៈភាព​ទឹកដី​នៃ​មាតុភូមិ​៕ វ៉ៃកូ​

 

spot_img
×