Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ធឺ​តេ (Duterte) ព្រមាន​ចិន​ថា ៖ នឹង​ធ្វើ​បេសកម្ម​អត្តឃាត បើ​ចិន​ហ៊ាន​ចូល​ដែន​កោះ​ដែល​កាន់កាប់​ដោយ​ភី​លី​ពី​ន នៅ​សមុទ្រ​ចិន​ខាងត្បូង​

spot_img

​ប្រធានាធិបតី​ភី​លី​ពី​ន លោក រ៉ូ​ទ្រី​ហ្គូ ដូ​ធឺ​តេ (Rodrigo Duterte) បាន​ធ្វើការ​ព្រមាន​ថា គាត់​នឹង​បញ្ជូន​ទ័ព​ឲ្យបំពេញ​បេសកម្ម​អត្តឃាត (Suicide mission) ប្រសិន​ជា​ទីក្រុង​ប៉េកាំង​មិន​ឈប់​ចូល​កោះ​ភី​លី​ពី​ន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទេ​។​

​ការ​ថ្លែង​ព្រមាន​ដូច្នេះ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​រដ្ឋាភិបាល​ភី​លី​ពី​ន​បាន​អះអាងថា មាន​ទូក និង​កប៉ាល់​របស់​ចិន​ចំនួន ២៧២​គ្រឿង​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​ប៉ុន្មាន​ខែ​នេះ ធ្វើដំណើរ​ជុំវិញ​កោះ Thitu របស់​ភី​លី​ពី​ន​។ កោះ​នោះ​ស្ថិត​ក្នុង​ប្រជុំ​កោះ Spratly​។​

​លោក​ថ្លែង​ដូច្នេះ​ថា “​យើង​គួរ​ធ្វើ​មិត្ត​នឹង​គ្នា ប៉ុន្តែ​មិន​ត្រូវ​ប៉ះពាល់ Pagasa និង​កោះ​ផ្សេងៗ​ទៀតឡើយ​”​។ គាត់​សំដៅ​ទៅលើ​កោះ Thitu។​

​លោក​បញ្ជាក់​ប្រាប់ CNN ថា “​ប្រសិន​ជា​អ្នក​ធ្វើ​បំលាស់​នៅ​ទីនោះ វា​គឺជា​រឿង​ផ្សេង​។ ខ្ញុំ​នឹង​ប្រាប់​កងទ័ព​របស់​ខ្ញុំ​ឲ្យ​រៀបចំ​ខ្លួន​បំពេញបេស​កម្ម​អត្តឃាត​”​។​

​លោក​បញ្ជាក់ថា ពាក្យ​សំដី​របស់​គាត់​មិនមែន​ជា​ការព្រមាន​នោះទេ ប៉ុន្តែ​ជា​យោបល់​សម្រាប់​មិត្តភក្តិ​របស់​ខ្ញុំ ដែល​គាត់​ចង់​សំដៅ​ទៅ​ដល់​ចិន​។​

​សូមបញ្ជាក់​ថា កោះ Thitu ( Pagasa ជា​ភាសា​ភី​លី​ពី​ន​) ត្រូវបាន​ប្រទេស​ភី​លី​ពី​ន​កាប់​កាប់​យូរ​មក ហើយ​ភី​លី​ពី​ន​ក៏​មាន​កងទ័ព​នៅ​ទីនោះ​ផងដែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×