Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​៨​ថ្ងៃ​ទៀត ថ្ងៃ​ចូលឆ្នាំថ្មី សូមបងប្អូន​ជនរួមជាតិ សប្បាយរីករាយក្នុងការ​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​ទីជិត​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដោយ​សេរី​

spot_img

​ភ្នំពេញ ​៖ ​តាមរយៈ facebook ផ្លូវការ នៅ​ថ្ងៃ​ទី 6 ខែ​មេសា​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ផ្ញើ​សារជូន​ជនរួមជាតិ​ដោយ​បាន​លើក​ឡើង​ថា​នៅ​សល់ 8 ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ដល់​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​យើង​ហើយ​ដូច្នេះ​សូម​បងប្អូន​អត់​សប្បាយរីករាយ​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​ជិត​ទាំង​ឆ្ងាយ​ជាពិសេស​ជួបជុំ​បងប្អូន​សាច់ញាតិ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ​។​

​សម្ដេច​តេជោ​ហ៊ុន​សែន​បាន​ថ្លែងថា​ ​សុខ​សប្បាយ​ជា​ទេ បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ជា​ទីស្រឡាញ់​?

​នៅ​៨​ថ្ងៃ​ទៀត ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​យើង​នឹង​មកដល់​។ ស្រុកទេស​មាន​សុខសន្តិភាព បងប្អូន​ជនរួមជាតិ​ក៏​មាន​ឱកាស​បាន​សប្បាយ​រីករាយ ក្នុងការ​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​ទីជិត​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដោយ​សេរី​។​

​ឆ្នាំនេះ នៅតាម​បណ្តា​ខេត្ត​នានា​ក៏​មាន​រៀបចំ​កម្មវិធី​សង្ក្រាន្ត​អបអរសាទរ​ឆ្នាំ​ថ្មី ដើម្បី​ផ្តល់​នូវ​ការកំសាន្ត​រីករាយ​ជូន​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ ក៏ដូចជា​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ផងដែរ​។ ហើយ​ជា​ពិសេស​ទៀត​នោះ គឺ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​កម្មក​រក​ម្មកា​រ​នី​អាច​ជិះ​ឡានក្រុង​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត ឬ​ពី​ខេត្ត​មក​ភ្នំពេញ​វិញ​ចាប់ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ១៨ ដោយ​មិន​បង់​ប្រាក់​ទៀត​ផង​។

សាលា​ក្រុង​រាជធានី​បាន​ត្រៀម​ឡាន​១២០​គ្រឿង​រួចស្រេច​ហើយ​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​កូនក្មួយ​យុវជន បើកបរ​គោរព​ច្បាប់​ចរាចរណ៍ កុំ​បើក​វ៉ា​ប្រជែង​យក​លឿន​តែម្នាក់ឯង ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ផង និង​អ្នក​ដទៃ​ផង​ដែល​ធ្វើអោយ​យើង​សោកស្តាយ​អស់​មួយ​ជីវិត ជាពិសេស​នៅក្នុង​រដូវ​បុណ្យចូលឆ្នាំថ្មី​។​

​សុំ​ជូនពរ​បងប្អូន និង​កូនក្មួយ​ធ្វើ​ដំណើរ​មាន​សុខ​សុវត្ថិភាព​គ្រប់​ទីកន្លែង នឹង​បាន​សប្បាយ​រីករាយ​ក្នុង​ថ្ងៃ​សម្រាក​ចុង​សប្តាហ៍​៕​ ​ដោយ​៖​កូឡាប​

spot_img
×