Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​កំពង់ចាម ចាប់ខ្លួន​ជនដៃដល់​ម្នាក់ ដែលកាត់​ក្បាល​យាយ​និង​ចៅ នៅ​កំពង់ចាម​

spot_img

​កំពង់ចាម ​៖ ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃទី 6 ខែ​មេសា​នេះ​បានបញ្ជាក់​ថា​ ​ករណី​​ឃាតកម្ម កាត់​ក្បាល យាយ និង​ចៅ ហើយ​យក​ក្បាល​ទាំង​ពីរ​យកទៅ​បោះចោល​បាត់​នោះ ត្រូវបាន​សមត្ថកិច្ច ធ្វើការ​ស្រាវជ្រាវ​ជាច្រើន​ថ្ងៃ រហូត​ឈាន​ដល់​បង្ក្រាប ឃាតករ​ដៃដល់​ម្នាក់​អាយុ​ជាង 60​ឆ្នាំ​។​

​លោក​ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បានបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៣ មេសា ឆ្នាំ​២០១៩ មាន​ករណី​ឃាតកម្ម​១ ដ៍​សាហាវ ជនរងគ្រោះ​២​នាក់ ត្រូវបាន​ឃាតករ កាត់​ក្បាល យក​ទៅ​បាត់ ឈ្មោះ ពូ អូន ភេទ​ស្រី អាយុ​៦៥​ឆ្នាំ និង​ចៅ ឈ្មោះ ខេង សាវឿន ភេទ​ស្រី អាយុ​០៦​ឆ្នាំ នៅ​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ។​

​លោក​ឧត្តមសេនីយ៍ត្រី​បានប​ញ្ជាក់​ថា​ករណី​ឃាតកម្ម​នេះ​កើតឡើង​ដោយសារ​រឿង​គំនុំ​។ ជនសង្ស័យ​ឈ្មោះ ស៊ឹម ខេង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ត្រូវបាន​ឃាត់ខ្លួន​ហើយ​នាំ ខ្លួន ទៅ បង្ហាញ​និង​ធ្វើ​ត្រាប់ នៅ​កន្លែង​ឃាតកម្ម​៕ ​ដោយ​៖​កូឡាប​​

   

spot_img
×