Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សប្បុរសជន​មួយក្រុម​បន្ត​រៀបចំ​អាហារ​ថ្ងៃ​មនុស្សធម៌ ជូន​ចាស់ជរា​ក្រីក្រ នា​ឱកាស​ឆ្លង​ឆ្នាំ​សកល ២០១៧-២០១៨

spot_img

​រាជធានី​ភ្នំពេញ​៖ សប្បុរសជន ឬ​យុវជន​មួយក្រុម ជូនដំណឹង ដល់​បងប្អូន​- មិត្តភក្តិ​ទាំង​ក្នុង និង​ក្រៅ​បណ្តា​ណ​សង្គម​ទាំងអស់​អោយបាន​ដឹង​ថា ពួកគាត់ នឹង​រៀប​កម្មវិធី​អាហារ​ថ្ងៃត្រង់​មនុស្សធ៌ម ១​ពេល ជូន​ដល់ លោកយាយ លោកតា​ក្រីក្រ នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ភោជនីយដ្ធាន ម៉ា​យ​ហ្វេ​ន​។​

​ម្ចាស់​គណនី​ហ្វែ​ស​ប៊ុ​ក (FACEBOOK) ឈ្មោះ Min Rattanak បាន​បង្ហោះ​សារ​ថា កម្មវិធី​មនុស្សធម៌​ឆ្នាំនេះ ត្រៀម​រៀបចំ​នៅផ្ទះ​លេខ​១ ផ្លូវ​២១១ សង្កាត់​វាលវង់ ខណ្ឌ័ ៧​មករា រាជធានី​ភ្នំពេញ ក្នុង​បំណង​ធ្វើបុណ្យ ឬ​ធ្វើ​សកម្មភាព​មនុស្សធ៌ម ជូន​ដល់​មនុស្ស​វ័យចាស់ មាន​ជីវភាព​ក្រីក្រ ដើម្បី​ធ្វើបុណ្យ​ទាន មុន​ពិធី​ឆ្លង​ឆ្នាំ​សកល ២០១៧- ២០១៨ ចូល​មកដល់​នា​ថ្ងៃ​ខាង​មុខ​។

​ផ្តើម​ពី​បញ្ហា​នេះ លោក Min Rattanak ប្រកាស​អំពាវនាវ ដល់​បងប្អូន​នៅក្នុង​បណ្តាញ​សង្គម​ទាំងអស់ បើ​មាន​បំណង​ចូលរួម​កម្មវិធី​មនុស្សធ៌មនេះ ឬ​ក៏​ចង់​បរិច្ចាគ​ជា​ថវិការ សំភារៈ និង​ចង់​ចូលរួម​ដោយ​ផ្ទាល់ សូម​អញ្ចើញ ទាក់ទង​តាម​ទូរស័ព្ទ​មក​លេខ​៖ ០១២ ៥៤ ៤១ ៤៤ ៕ ដែន សីមា​

spot_img
×