Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ម៉ែន សំអន ៖ កងកម្លាំង​ប្រដាប់អាវុ​ធ​ពង្រឹង​បញ្ហា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ទូទាំង​ខេត្ត​ស្វាយរៀង ឲ្យបាន​ល្អប្រសើ​រនា​ឱកាស​បុណ្យចូលឆ្នាំ​

spot_img

(​ស្វាយរៀង​) ៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ន​មន្ត្រី និង​ជា​រដ្ន​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច នៅ​ព្រឹក​ថ្ងៃទី​៦​ខែ​មេសា​ឆ្នាំ​២០១៩​នេះ​បាន​មានប្រសាសន៍​ថាៈ​កងក​ម្លាំង​ប្រដាប់អាវុធ និង​អាជ្ញាធរ​ទូទាំង​ខេត្ត ត្រូវ​អនុវត្តន៍​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ឲ្យ​ល្អ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ដែល​នឹង​ជិត​ចូលមក​ដល់​នាពេល​ខាងមុខ​នេះ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ន​បាន​សប្បាយរីករាយ និង​ត្រៀម​ក្នុង​ការជួយ​សង្គ្រោះ​បន្ទាន់​នានា ដូចជា​៖ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រោះ​អគ្គិភ័យ​ជាដើម​។​

​ការ​ថ្លែង​ជំរុញ​ខាងលើនេះ បាន​ធ្វើឡើង​ពេល​លោកស្រី អញ្ជើញ​ជា​គណៈ​អ​ធីបតី​ក្នុង​ពិធី​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣​គ​.​ស​២០១៩​ដែល​មាន​ទេវតា​ព្រះនាម ទុ​ង្សា​ទេវី​។ ហើយ​នៅក្នុង​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​និង​លោកស្រី លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​លោកស្រី អស់លោក លោកស្រី​ជា​រដ្ឋលេខាធិការ ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​ស្វាយរៀង មន្ត្រីរាជការ​ស្រុក​ក្រុង​ទាំងអស់ ព្រមទាំង​ការចូលរួម​ពី​តាម​មន្ទីរ​នានា​ជុំវិញ​ខេត្ត ភ្ញៀវ​វៀតណាម​ដែល​មាន​ខេត្ត ជាប់​ព្រំដែន​ខេត្ត​ស្វាយរៀង គឺ​ខេត្ត​ទ្បុង​អាន និង​ខេត្ត​តៃនីញ នា​សាលប្រជុំ​ធំ​សាលាខេត្ត​ស្វាយរៀង​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើរ​និង​សាកសួរ​សុខ​ទុក​ពី​សំណាក់​សម្តេច​តេជោ​ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ក្នុង​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ជូន​ដល់​បងប្អូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ស្វាយរៀង​និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​បាន​ចូលរួម​ជូនពរ​ឆ្នាំ​ថ្មី​នេះ​ផង​ដែរ​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន បាន​ថ្លែង​ទៀតថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ ថ្នាក់ដឹកនាំ​ខេត្ត​ក៏ដូចជា មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ស្វាយរៀង បាន​ខិតខំ​បំពេញ​កិច្ច​ការងារ​ដែល​រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​ទទួលបាន​ជោគជ័យ​មួយកំរិត និង​ត្រូវ​ខិតខំ​បន្ត​ទៀត​នៅ​ឆ្នាំ​២០១៩​ធានា​បាន​សេដ្ឋ​កិ​ច​កាន់តែ​ល្អប្រសើរ គិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​អោយមាន​ជីវភាព​សមរម្យ​។​

​លោកស្រី​បាន​បញ្ជាក់ថា​ការជួបជុំ​គ្នា​នៅ​ពេល​នេះ​ស្របពេល​ដែល​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព​និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ហើយ​ការជួបជុំ​ជូនពរ​ក្នុង​កម្មវិធី​ចូលឆ្នាំថ្មី​នេះ​វា​ជា​ប្រពៃណី​ដ៏​យូ​មក​ហើយ​រវាង​ខេត្ត​ស្វាយរៀង ឡុង​អាន តៃនិញ​ក្នុងការ​ជូនពរ​ចូលឆ្នាំថ្មី​គ្នា​ទៅវិញទៅមក ហើយ​មិន​ត្រឹម​បាន​ញុាំង​អោយ​មាន​បរិយាកា​សមា​ន​ភាព​អធិកអធម​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​បាន​បង្ហាញ​អោយឃើញ​ពី​ការរីកចម្រើន​ទៅ​មុខជា​លំដាប់​នូវ​ទំនាក់ទំនង​ជា​មិត្តភាព ប្រកប​ដោយ​សាមគ្គីភាព ភាតរភាព រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា វៀតណាម​ហើយ​បាន​ជួយ​គ្នា​ទៅវិញទៅមក​ទាំង​វិស័យសេដ្ឋកិច្ច​និង​សហប្រតិបត្តិ​យ៉ាង​ល្អ​នា​ពេលកន្លងមក​។​

​លោកស្រី ម៉ែន សំអន បាន​លើកឡើង​ទៀត​ថា «​រាជរដ្ឋាភិបាល បាន​គៀងគរ​អ្នកវិនិយោគ​ក្នុង និង​ក្រៅ​ប្រទេស​មក​បណ្តាក់​ទន់​រកស៊ី​ដូចជា ខេត្ត​ស្វាយរៀង​យើង​នេះ មាន​រោងចក្រ សហគ្រាស​ជាច្រើន​កន្លែង អាច​ស្រូប​យក​កម្មករ និយោជិក​បាន​ជាច្រើន​ម៉ឺន​នាក់ និង​បាន​កាត់បន្ថយ​ភាពក្រីក្រ ជូន​ប្រជាពលរដ្ឋ​ហើយក៏​បាន​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ផង​ដែរ​»​។​

​លោកស្រី​ម៉ែន សំអន​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​សប្បាយរីករាយ​ក្នុង​កម្មវិធី​សង្ក្រាន្ត​ស្វាយរៀង​អោយ​បាន​ច្រើន​កុះក​រហើយ​ត្រូវ​ប្រុងប្រយត្ន័​ភ្លើង​អគ្គីភ័យ​ដែល​កើតឡើង​ជា​យថាហេតុ​និង​ត្រូវ​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ត្រូវ​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​គ្រប់​ប្រភេទ​។​

​សូមបញ្ជាក់ថា​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​ក៏មាន​ជូន​បាច់ផ្កា​និង​កាដូរ​ឆ្នាំ​ថ្មី​ជូន​គ្នា​ទៅវិញទៅមក​និង​ពិសារ​អាហារ​សាមគ្គី​យ៉ាង​សប្បាយ​រីករាយ​ផងដែរ​៕ ដោយ ៖ ​វ៉ៃកូ​

  

spot_img
×