Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៧ ខែមេសា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ថ្ងៃនេះ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ពេញចិត្ត​ក្នុង​រឿង​ការងារ និង​ថែមទាំង​មាន​អ្នក​សុំ​បទពិសោធន៍​ពី​អ្នក ។ អ្នកទទួលបាន​លាភ​ធំ​ពី​របរ​ដែល​ខ្លួន​ចាប់យក​បន្ថែម ។ ចំណូល​កើនឡើង​ច្រើន​អាច​ឲ្យ​អ្នក​ចាយវាយ​យ៉ាង​ទូលាយ​ដៃ ។ រឿង​មនោសញ្ចេតនា​ក៏​ល្អប្រសើរ​ពុំ​កើតមាន​ផល​រមាស់​អ្វី​នឹង​គ្នា ។​

បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៦,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​នាំ​សំណាង ប្រផេះ , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា វក , ខាល ៕

​ឆ្នាំឆ្លូវ ៖ ការងារ​ល្អប្រសើរ អ្នកទទួលបាន​ការគាំទ្រ កោតសរសើរ​ពី​មនុស្ស​គ្រប់គ្នា និង​មាន​អារម្មណ៍​សុភមង្គល​បំផុត ។ ប៉ុន្តែ​កុំ​ដោយសារតែ​រឿងនេះ​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ភ្លេចខ្លួន​ដោយសារ​ធ្វើការ​សន្យា​អ្វី​១ ដែល​ក្រោយមក​ខ្លួន​មិនអាច​ធ្វើបាន ពិសេស​គឺ​រឿង​លុយកាក់ ។ ទំនាក់ទំនង​ទាំងឡាយ​របស់​អ្នក​ល្អ​បំផុត និង​ថែមទាំង​មាន​មនុស្ស​ឲ្យ​ខ្ចីប្រាក់​ដើម្បី​អ្នក​អាច​សម្រេចបាន​គោលដៅ​របស់ខ្លួន ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ២,៣ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​នាំ​សំណាង ប្រផេះ , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា វក , ខាល ៕

​ឆ្នាំខាល ៖ ថ្ងៃនេះ​អ្នក​មិនត្រូវ​ប្រឈមមុខ​ជាមួយ​នឹង​មនុស្ស​ដែល​ពូកែ​រករឿង​បង្កទំនាស់ ព្រោះ​អ្នក​នឹងរង​ការខាតបង់​ច្រើន ។ ល្អ​បំផុត​ពេលនេះ​អ្នក​គួរ​ប្រមូលផ្តុំ​ធ្វើ​ការងារ​របស់ខ្លួន​ដើម្បី​ឆ្លង​ផុត ថ្ងៃ​មិនល្អ​នេះ ។ សម្ព័ន្ធ​ស្នេហា​ប្តី​ប្រពន្ធ​មិនល្អ​ងាយ​មានទំនាស់ ឈ្លោះប្រកែក​គ្នា​ដោយសារតែ​រឿង​តូចតាច ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​នាំ​សំណាង ខ្មៅ , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា វក , កុរ ៕

​ឆ្នាំថោះ ៖ ថ្ងៃនេះ​ត្រូវ​ប្រយ័ត្នប្រយែង​លុយកាក់ អាច​នឹង​ភ្លេចរបស់​សំខាន់ៗ​មួយចំនួន ។ នេះ​ជា​ថ្ងៃ​សមស្រប​ដើម្បី​បង្ហើយ​កិច្ច​ការដែល​នៅ​សេសសល់​ពីមុនៗ​មុនពេល​ចាប់ផ្តើម​គម្រោងការ​ថ្មី ។ មនោសញ្ចេតនា​ពុំ​ល្អប្រសើរ អ្នក​នៅ​លីវ​ពុំទាន់​រកឃើញ​មនុស្ស​ដែល​សក្តិសម​ជាមួយ​ខ្លួន នឹង​អ្នកមាន​គ្រួសារ​ហើយក៏​មាន​រឿង​ខ្វែងគំនិត​គ្នា ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ០,៧ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​នាំ​សំណាង លឿង , ស្វាយ ។ ឆ្នាំ​អ្នកយក​អាសា ខាល , កុរ ៕

​ឆ្នាំរោង ៖ ឱកាស​វិនិយោគ​ជំនួញ​យ៉ាងច្រើន​បាន​បើកចំហ​ចំពោះមុខ​អ្នក​ដែល​ផ្តល់​ក្តីសង្ឃឹម​ទទួលបាន​ប្រាក់ចំណេញ​ធំ ។ ប៉ុន្តែ​ប្រសិន​ចំណេះដឹង​របស់​អ្នក​មិនទាន់​គ្រប់​ដើម្បី​បញ្ហា​នីមួយៗ​គឺ​នោះ​បែរជា​រឿង​ស៊យ​ទៅវិញ ។ ប្រសិន​ជឿជាក់​លើ​ខ្លួនឯង​ប្រមាណ ៦០% នោះ​អ្នក​អាច​ដំណើរការ ។ នេះ​ក៏​ជា​ពេលវេលា​ល្អ​សម្រាប់​អ្នកស្វែងរក​ស្នេហា ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ០,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១១ ។ ពណ៌​នាំ​សំណាង ប្រាក់ , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា មមែ , ចរ ៕

​ឆ្នាំម្សាញ់ ៖ ថ្ងៃនេះ​ជា​ឱកាស​ដ៏​ពិសេស​ដើម្បី​អ្នកសម្រេច​គោលដៅ​ធំ​ក្នុង​ការងារ និង​ជីវិត​ឯកជន ។ ថ្ងៃនេះ​កុំ​ប្រញាប់​បដិសេធ​ពាក្យ​អញ្ជើញ​ណាមួយ​នោះ ។ ក្រៅពីនេះ​ប្រសិន​អ្នក​គិត​អំពី​ជំហាន​ថ្មី​ក្នុង​ទំនាក់ទំនង​ជាមួយ​នរណា​នោះ ចូរ​ប្រញាប់​ធ្វើ​ភ្លាម​គឺ​នឹង​សម្រេចបាន​ផល​ដូច​ប្រាថ្នា ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៨,៩ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​នាំ​សំណាង ស , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ថោះ , មមី ៕

​ឆ្នាំមមី ៖ អ្នក​ជួប​រឿង​ស្មាន​មិន​ដល់​ច្រើន​មាន​អ្នក​អាច​ត្រូវ​ប្តូរ​ការងារ​ប្រថុចញ៉ុច ឬ​ត្រូវ​បណ្តេញ​ពី​ការងារ ។ ប៉ុន្តែ​ទោះ​នៅក្នុង​ស្ថានភាព​ណា​ក៏ត្រូវ​ប្រឹងប្រែង​រក្សា​ភាពនឹងនរ​បំផុត ។ ក្នុង​ការងារ​អ្នក​ងាយ​មានការ​សម្រេចចិត្ត​ខុស ដូច្នេះ​ត្រូវ​ពិចារណា​ឲ្យ​ម៉ត់ចត់​មុនពេល​ធ្វើ​អ្វីមួយ ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,៧ ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​នាំ​សំណាង ក្រហម , លឿង ។ ឆ្នាំ​អ្នកយក​អាសា​ចរ , រកា ៕

​ឆ្នាំមមី ៖ ជីវភាព​ស្ថិរភាព ប្រាក់ចំណូល​នឹងនរ ។ ការងារ​រីកចម្រើន​ពុំ​ជួប​ឧបសគ្គ ឬ​ការលំបាក​អ្វី​ឡើយ ប៉ុន្តែ​អ្នក​ក៏​មិនត្រូវ​ប្រហែស ព្រោះ​ជុំវិញខ្លួន​នៅមាន​អ្នក​ច្រណែន ប៉ង​ជាន់ពន្លិច​អ្នក​មិន​ឲ្យ​ឡើង​ខ្ពស់​ក្នុង​មុខតំណែង ។ សម្ព័ន្ធភាព​ស្នេហា​មាន​បញ្ហា​រកាំរកូស​ច្រើន ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,៣ ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​នាំ​សំណាង ខ្មៅ , ស ។ ឆ្នាំ​អ្នកយក​អាសា មមែ , កុរ ៕

​ឆ្នាំវក ៖ ថ្ងៃនេះ​ប្រសិន​ចង់​ធ្វើ​កិច្ចការ​អ្វីមួយ អ្នក​ត្រូវ​ប្រមើល​មុន​រាល់​ហានិភ័យ​ដែល​អាច​កើតឡើង ។ មិនត្រូវ​ដាក់​ជំនឿ​ទាំងស្រុង​ទៅលើ​មនុស្ស​ដែល​អ្នក​ទើប​ជួប ស្គាល់​ប៉ុន្មាន​ដង ។ នេះ​ជា​ពេលវេលា​ល្អ​ដើម្បី​ប្រមូលផ្តុំ​ច្រើនជាង​នៅក្នុង​ជីវិត​ឯកជន និង​ទំនាក់ទំនង​មនោសញ្ចេតនា ។ អ្នក​នៅ​លីវ​មានឱកាស​ច្រើន​អាច​ជួប​បុរស ឬ​ស្ត្រី​ដែល​ខ្លួន​ប្រាថ្នា ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៤,៦ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​នាំ​សំណាង ស , ក្រហម ។ ឆ្នាំ​អ្នកយក​អាសា ថោះ , កុរ ៕

​ឆ្នាំរកា ៖ ការងារ​អំណោយផល​ល្អ ហើយ​អ្នក​បង្ហាញ​បាន​សមត្ថភាព​គ្រប់គ្រង​បញ្ហា​របស់ខ្លួន ទោះបី​កើតមាន​ស្ថានការណ៍​ណាក៏ដោយ ប៉ុន្តែ​អ្នក​មិនត្រូវ​លោភ​បរិមាណ​ដោយ​ភ្លេច​គុណភាព ។ ថ្ងៃនេះ​មិនត្រូវ​ឲ្យ​គេ​ខ្ចីប្រាក់ ព្រោះ​នឹង​ពិបាក​ទារ​មកវិញ ។ មនោសញ្ចេតនា​ងាយ​មានទំនាស់​តានតឹង​ឈានទៅ​កាត់​ផ្តាច់ទំនាក់ទំនង​គ្នា ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,២ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​នាំ​សំណាង បៃតង , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា មមែ , ចរ ៕

​ឆ្នាំចរ ៖ អ្នក​ជួប​សំណាងល្អ​អំពី​បញ្ហា​លុយកាក់ ។ មាន​អ្នក​ត្រូវ​រង្វាន់ និង​មាន​អ្នកទទួលបាន​អំណោយ​ស្មាន​មិន​ដល់​ពី​នរណាម្នាក់​នោះ ហើយ​រឿងនេះ​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​ពេញ​១​ថ្ងៃ ។ ការងារ​ក៏​ល្អប្រសើរ ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ថ្នាក់លើ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៦,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​នាំ​សំណាង បៃតង , ស ។ ឆ្នាំ​អ្នកយក​អាសា រកា , វក ៕

​ឆ្នាំកុរ ៖ ចូរ​តាំងចិត្ត​ឲ្យ​មុតមាំ ក្នុង​ការងារ​ដែល​អ្នក​កំពុងតែ​រ៉ាប់រង កុំ​ធ្វើ​លំៗ​អាច​រង​ការស្តីបន្ទោស ឬ​ដាក់ពិន័យ​ពី​ថ្នាក់លើ ។ អ្នក​អាច​ទទួល​កិច្ចការ​ថ្មី ប្រសិន​សម្រេច​បានល្អ​នោះ​ឱកាស​ឈានឡើង​ខ្ពស់​នៅ​ជិតបង្កើយ ។ បញ្ហា​កើតឡើង​ក្នុងថ្ងៃនេះ​ក៏​អាច​ដោះស្រាយបាន​ដោយ​ប្រសិទ្ធភាព ។ រឿង​មនោសញ្ចេតនា​ល្អប្រសើរ អ្នក​នៅ​លីវ​នឹង​ឆាប់​រកឃើញ​គូស្នេហ៍ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៤,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​នាំ​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , ចរ ៕​

spot_img
×