Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាម​ទាន់​ប្រពន្ធ​លួច​មាន​សហាយ​ក្នុង​បន្ទប់​ជួល

spot_img

​ភ្នំពេញ ៖ ខណៈ​ប្រពន្ធ​ទាញ​ម៉ូតូ​ជិះ​ចេញពីផ្ទះ​ប្រាប់ថា ទៅធ្វើ​ការ​នោះ​ខ្លួន​ក៏បាន​តាមដាន​ពីក្រោយ​រហូត នៅពេល​តាមដាន​ឲ្យ​ដល់ទី​បញ្ចប់​ទើប​ដឹង​ការពិត​ថា ប្រពន្ធ​មិនបាន​ជិះ​ម៉ូតូ​ទៅធ្វើ​ការ​នៅ​រោងចក្រ​នោះទេ បែរ​នាង​ជិះ​មករក​បន្ទប់​ប្រុស​សហាយ​នោះ​ទៅវិញ ស្ថិតក្នុង​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នៅពេល​ទៅដល់​បន្ទប់ ពេលនោះ​ដោយសារ​ទ្រាំលែងបាន​ក៏បាន​ធាក់​ទ្វារ​បន្ទប់​ចូលទៅ​ក៏​ឃើញ​ប្រពន្ធ និង​ប្រុស​សហាយ​ច្បាស់​នឹង​ភ្នែក គឺ​កំពុង​ដោះ សម្លៀកបំពាក់​ដោយ​ស្លៀក​កន្សែង​បម្រុង​រួមភេទ​ជាមួយគ្នា ទើប​ខ្លួន​បាន​យក​ទូរស័ព្ទ​មក​ថត​ពួកគេ​ទាំង ២​នាក់ ទុកជា​ភស្តុតាង​តែម្ដង​។ បន្ទាប់មក​លោក​បាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ទៅ​ឃាត់ខ្លួន​ដើម្បី​សួរនាំ​។​

​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៦ មេសា ស្ថិតនៅ​បន្ទប់​ជួល​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បាន​បង្ក​ការ​ភ្ញាក់​ផងដែរ ដោយមាន​សមត្ថកិច្ច​បា​ន​ចុះទៅ​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​រួមទាំង​ប្រុស​សហាយ​យកទៅ​សួរនាំ ក្រោយ​បុរស​ជា​ប្តី​រាយការណ៍​មកប្តឹង ។​

​សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​ជា​ប្រពន្ធ​ខាងលើ​ត្រូវបាន​ស្គាល់ឈ្មោះ ខៀវ ស្រី​នី អាយុ​៣២​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ហុង​វ៉ា ស្នាក់នៅ​ភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​ព្រៃ​ផ្ចឹក ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ ភាគី​ជា​ប្រុស​សហាយ មានឈ្មោះ ម៉ា ណា​រ៉ុង អាយុ​៣៦​ឆ្នាំ ជា​កម្មករ​រោងចក្រ​ហុង​វ៉ា​ជាមួយគ្នា ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រោក ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ។ ដោយឡែក បុរស​ជា​ប្តី​ដែល​តាម​ទាន់​ប្រពន្ធ​ឈ្មោះ​ទេព សា​វ៉េ​ត អាយុ​៥៥​ឆ្នាំ ជា​មន្ត្រីរាជការ មានកូន​២​នាក់ (​ប្រុស​១​ស្រី​១​នាក់​) ក្នុងបន្ទុក​គ្រួសារ ។​

​បើតាម​បុរស​ជា​ប្តី​ដើម​បានឱ្យដឹងថា ខ្លួន​បាន​តាម​ទាន់​លើក​ទី​១​ម្តង​ហើយ តែ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ប៉ុន្តែ​ក៏​ប្រាប់​និង​អប់រំ​ប្រពន្ធ​ឱ្យ​បញ្ឈប់​ដែរ ។ បុរស​ជា​ប្តី​បន្តថា លុះ​នៅ​ព្រឹក​ថ្ងៃទី​៦ មេសា នេះ ខ្លួន​មានការ​សង្ស័យ​ទៀត ហើយ​ខណៈ​ប្រពន្ធ​ទាញ​ម៉ូតូ​ជិះ​ចេញពីផ្ទះ​ប្រាប់ថា​ទៅធ្វើ​ការ​នោះ ខ្លួន​ក៏បាន​តាមដាន​ពីក្រោយ ។​

​ជាការ​ពិតមែន ប្រពន្ធ​មិនបាន​ជិះ​ទៅធ្វើ​ការ​នៅ​រោងចក្រ បែរ​នាង​ជិះ​មករក​បន្ទប់​ជា​ប្រុស​សហាយ​នោះ ស្ថិតក្នុង​ភូមិ​ព្រៃ​ល្វា​នេះ ។ លោក​ទ្រាំលែងបាន ក៏បាន​ធាក់​ទ្វារ​បន្ទប់​ចូលទៅ ក៏​ឃើញ​ប្រពន្ធ​និង​ប្រុស​សហាយ​ច្បា​ស់នឹង​ភ្នែក គឺ​កំពុង​ដោះ​សម្លៀកបំពាក់​បម្រុង​រួមរក្ស​គ្នា ពេលនោះ​ខ្លួន​ក៏បាន​យក​ទូរស័ព្ទ​មក​ថត​ពួកគេ​ទាំង​២​នាក់​តែម្តង ៕ ដោយ ៖ កូ​ឡាប​

spot_img
×