Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រាជរដ្ឋាភិបាល បញ្ជា​ឲ្យ​ដោះស្រាយ​ផលប៉ះពាល់ គម្រោង​ខ្សែ​បញ្ជូន​អគ្គិសនី ដែល​កំពុង​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន និង​ដី​​អ្នកមាន​តួនាទី​ខ្ពស់​ក្នុង​រាជ​រដ្ឋ​ភិ​បាល

spot_img

​ភ្នំពេញ​ ៖ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បានចេញ​បទបញ្ជា​ស្ដីពី​វិធានការ​ដោះស្រាយ​បន្ទាន់ ចំពោះ​ផលប៉ះពាល់​គម្រោង​ខ្សែ​បញ្ជូន 230 គីឡូវ៉ុល និង 500 គីឡូវ៉ុល ពី​ភ្នំពេញ​ទៅ​ព្រះសីហនុ ដោយសារ​នៅសល់​បង្គោល​ចំនួន​ប្រមាណ​ជា 70 បង្គោល​ទៀត​ដោះស្រាយ​មិនទាន់​ចេញ ព្រោះ​ប៉ះពាល់​ដី​ក្រុមហ៊ុន និង​ដី​មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៅក្នុង​រាជរដ្ឋាភិបាល​។​

​បើតាម​សេចក្តី ជូនដំណឹង​របស់​រាជ​រដ្ឋាភិបាល​កាលពី​ថ្ងៃទី 5 ខែមេសា​ឆ្នាំ 2019 បាន​លើកឡើងថា​រាជរដ្ឋាភិបាល​សង្កេតឃើញ​ថា​មាន​ផលប៉ះពាល់​ដល់​គម្រោង​ខ្សែ​បញ្ជូន 230 គីឡូ​ប៉ុល និង 500 គីឡូវ៉ុល​ដែលជា​ខ្សែ​បញ្ជូន​អគ្គីសនី​ដែល​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ដើម្បី​បញ្ជូន​ថាមពល​ពី​ប្រភព​ភាគខាងត្បូង​មកប្រើប្រាស់​ក្នុង​ប្រព័ន្ធ​បណ្ដាញ​ជាតិ​ទាំងមូល ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បញ្ចប់​ឱ្យបាន​មុន​ចុងខែ​មករា​ឆ្នាំ 2020 ខាងមុខនេះ​។ ដោយឡែក​ខ្សែ​បញ្ជូន​នេះ​មាន​បង្គោល​សរុប 421 បង្គោល ហើយ​បាន​ដោះស្រាយ​រួចរាល់​ចំនួន 349 បង្គោល នៅសល់​ចំនួន 72 បង្គោល​តែ​មួយចំនួនធំ​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ដី របស់​បណ្ដា​ក្រុមហ៊ុន​ធំៗ និង​អ្នកមាន​តួនាទី​ក្នុង​រាជរដ្ឋាភិបាល​មួយចំនួន ស្ថិតនៅក្នុង​ភូមិសាស្ត្រ​នៃ​រាជធានី​ខេត្ត​ចំនួន 4 រួមមាន រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​៕​ ដោយ ៖ កូឡាប

spot_img
×