Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ក្រាន្ត​វិទ្យាស្ថាន ​RPITST​ ជំរុញ​អោយ​ពួក​និស្សិត​ចេះ​សា​ម្គី​គ្នា​រួមគ្នា​បង្កើត​និង​គាស់​កកាយ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ដែល​បាន​បន្សល់​ពី​ដូនតា​

spot_img

​តាកែវ ​៖ ​គ្រប់មជ្ឈដ្ឋាន​នៃ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តតាកែវ​ហាក់​មានគំនិត និង បំណងប្រាថ្នា​តែមួយ ដោយ​នាំគ្នា បួងសួង​ប្រាថ្នា សេចក្តីសុខ​សុវត្ថិភាព ព្រមទាំង​អំពាវនាវ​ឱ្យមាន​ការបង្កើន​ក្តី ស្រឡាញ់​ចំពោះ បរិស្ថាន តាមរយៈ​រក្សា និង សម្អាត អនាម័យ​សម្រាប់ ឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខាងមុខ ។​

លោកប៉ាន់ ណូ​រ៉ា នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូម​ភាគ​តេ​ជោ​សែន​តាកែវ បាន​មានប្រសាសន៍ថា ការរៀបចំ សង្ក្រាន្ត ឆ្នាំ​ថ្មី​នេះ ដើម្បីឱ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំង សិ​ស្សា នុស​ស្សិ បាន​សប្បាយរីករាយ​នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។ ជាមួយ ព្រឹត្តិការណ៍ នេះដែរ វិទ្យាស្ថាន បាន ភ្ជាប់ នូវ ប្រធានបទ​ដ៏​សំខាន់ មួយ​ដើម្បីឱ្យ យុវជន ទាំងអស់ សិស្ស​និ​សិ​ត្ស​បាន​យល់ និង បង្កើន​ការយកចិត្តទុកដាក់​នោះ គឺ ពួកយើង​អាចធ្វើ​បាន ។​

លោកនាយកបានបន្តថា ការជួបជុំ​ដោយមានការ​លើកយកល្បែង​របាំ​ប្រពៃណី វប្បធម៌​មក សម្តែង នេះ​ជា ផ្នែក មួយ​ជំរុញ​ដល់ យុវជន និង​ក្មេងៗ​ជំនាន់​ក្រោយ​បាន ស្គាល់ ពិសេស បង្កើន​ក្តី ស្រលាញ់ សាមគ្គី​រវាង​គ្នា និង គ្នា ។

​តំណាងអោយ​ក្រុម​និ​សិ​ត្ស​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​តាកែវ និយាយថា ពួកគាត់​ទាំងអស់គ្នា មាន​អារ​ម្ម​ណ៏​រំភើប និង​សប្បាយរីករាយ​ខ្លាំងណាស់ ជាមួយនិង​ការងារ​រួមគ្នា​បង្កើត​ស​ង្គ្រា​ន នៅក្នុង​វិ​ទ្យ​ស្ថាន​យើង​នេះ ជាពិសេស​ការខិតខំ​គៀងគរ ពី​សំណាក់​លោកនាយក និង​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ ដែល​ពួកគាត់​បានធ្វើ​ពួក​ខ្ញុំ​ជា​ក្មេងជំនាន់ក្រោយ​នេះ​បាន​ស្គាល់​នៅ​ល្បែង​ប្រជាប្រិយ​របស់​ខ្មែរ​យើង​ជាច្រើន ដែល​បាន​បន្សល់​ពី​ដូនតា​របស់​យើង ។ អ្វីដែល​ពិសេស​ក្នុង​ព្រឹត្តិការ​ណ៏​នោះ​ផងដែរ យើង​សង្កេតឃើញថា មានការ​សម្តែង​នៅ​ក្បាច់គុន​បុរាណ​ខ្មែរ ល្បុ​ក​ត្តោ អោយ​មនុស្ស​ជាច្រើន​បាន​ទស្សនា និង​ចូលរួម​លើ​ស្ទួយ​ដល់​ពួកគាត់​ក្នុងការ​ថែរក្សា​មរតក់​សម្បត្តិ​រប​ស់បុ​ព្វ​បុរស​ខ្មែរ​យើង ។​

ជា​ចុងក្រោយ​ក្រុមនិស្សិត​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នា​ឳ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ សូមអោយ​ការធ្វើដំណើរ​របស់​បង​ប្អូន​មាន​សុខ​សុ​វត្តិភាព និង​បើ​បរ​ដោយ​ប្រកាន់​ជាប់​នៅ​ការគោរព​ច្បាប់​ចរាចរ​ណ៏​ទាំងអស់គ្នា ៕ ដោយ ៖ តាកែវ​

spot_img
×