Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ថ្ងៃនេះ​អ្នក​ប្រែជា​មានចិត្ត​ឆេវឆាវ មិនសូវ​ស្តាប់​តាម​ដំបូន្មាន​អ្នក​ក្រៅ ដូច្នេះ​ងាយ​មានទំនាស់​ក្នុង​ការងារ ។ អ្នក​ក៏​មិនបាន​ស្រុះស្រួល​ជាមួយ​សាច់ញាតិ ឬ​មិត្រ​ភក្តិ ហេតុនេះ​ងាយ​ធ្លាក់​ក្នុង​សភាព​ឯកោ នឿយណាយ ។ គួរ​បើកទូលាយ​ចិត្ត​ត្រៀម​ទទួលយក​យោបល់​របស់​គ្រប់គ្នា​ទន្ទឹម​នោះ​ពិនិត្យមើល​ខ្លួនឯង​ឡើងវិញ ។ ប៉ុន្តែ​ហិរញ្ញវត្ថុ​របស់​អ្នក​កំពុង​លូតលាស់​គួរ​ឲ្យ​ត្រេកអរ ។ ខ្ទង់​វិនិយោគ​ខាងក្រៅ​កំពុង​កើនឡើង​យ៉ាងច្រើន ។​

បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,៦ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​នាំ​សំណាង ទឹកសមុទ្រ , ស ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , រោង , កុរ ៕

​ឆ្នាំឆ្លូវ ៖ អ្នក​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសំដី ។ អាច​ដោយសារ​ការនិយាយ​ស្តី​ត្រង់ៗ​ពេក​អ្នក​ងាយ​ធ្វើ​ឲ្យ​អ្នកផ្សេង​ទាស់ចិត្ត ឬ​ប៉ះពាល់​ផ្លូវចិត្ត​មនុស្ស​ជិតស្និទ្ធ ។ មុន​ពេលធ្វើ​កិច្ចការ​អ្វី ត្រូវ​ពិចារណា​ឲ្យ​ល្អិតល្អន់ ចៀសវាង​ដោះស្រាយ​កិច្ចការ​តាម​អារម្មណ៍ ធ្វើ​ឲ្យ​ការងារ​ងាយ​ជួប​ឧបសគ្គ​ថ្ងៃក្រោយ ។ អ្នក​ត្រូវ​ពង្រីក​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រប់គ្នា ។ ការឃុំខ្លួន​ក្នុង​ពិភព​មួយ​ដោយឡែក​គ្មាន​ផល​ល្អ​សម្រាប់​ខ្លួន​ឡើយ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ០,២ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ជូត , ម្សាញ់ , រកា ៕

​ឆ្នាំខាល ៖ អ្នកមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មិនដែល​បោះបង់​ការងា​រពាក់​កណ្តាល​ទី ហេតុនេះ​ផ្លូវ​ឈានឡើង​ខ្ពស់​ក្នុង​ការងារ​មិន​ពិបាក​សម្រាប់​អ្នក​ឡើយ ។ អ្នក​ចុះសម្រុង​ល្អ​ជាមួយ​សមាជិក​ក្នុង​គ្រួសារ ពិសេស​ជាមួយ​កូនស្រី ។ មនុស្ស​ឆ្នាំខាល​មាន​ទំនាក់ទំនង​សង្គម​ស្មុគស្មាញ​គួរសម ។ អ្នក​គួរ​កាត់​ផ្តាច់ទំនាក់ទំនង​មិនចាំបាច់​ដើម្បី​វិល​ពេលវេលា​ឲ្យ​បាន​ច្រើនជាង​សម្រាប់​សាច់ញាតិ​មិន​ត្រូវយក​មូលហេតុ​ការងារ​ដើម្បី​ចេញ​ក្រៅ​ទំនាក់ទំនង​ច្រើនពេក ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ២,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៩ ដល់ ២១ ។ ពណ៌​នាំ​សំណាង បៃតង , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា ចរ , កុរ , មមី ៕

​ឆ្នាំថោះ ៖ ថ្ងៃនេះ​សមស្រប​សម្រាប់​អ្នករៀបចំ​ផែនការ​រយៈពេល​ខ្លី​សម្រាប់​ខ្លួន ។ ថ្ងៃនេះ​ក៏​ល្អប្រសើរ​សម្រាប់​អ្នកណា​មានបំណង​ចុះកិច្ចសន្យា អាច​រកបាន​ម៉ូយ​វិនិយោគ​ធំ ។ ប៉ុន្តែ​អ្នក​នៅតែ​ត្រូវ​ប្រយ័ត្នប្រយែង​ពេលធ្វើការ​សម្រេចចិត្ត ទោះបីជា​ថ្ងៃ​ល្អ តែ​ពុំមែន​កិច្ចការ​គ្រប់យ៉ាង​សុទ្ធតែ​ស្របតាម​គំនិត​អ្នក ។ អ្នក​អាចមាន​វិវាទ​ជាមួយ​គូស្នេហ៍ ។ អ្នក​ទាំង ២ ត្រូវ​នឹងនរ​ជជែក​គ្នា និង​អធ្យាស្រ័យ​ឲ្យ​បាន​ច្រើន ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៦,៧ ពិន្ទុ ។ ម៉ោង​ល្អ ២១ ដល់ ២៣ ។ ពណ៌​នាំ​សំណាង ស្លាបកំភេម , ខ្មៅ ។ ឆ្នាំ​អ្នកយក​អាសា មមែ , ចរ , កុរ ៕

​ឆ្នាំរោង ៖ ថ្ងៃនេះ​មាន​បញ្ហា​ស្មុគស្មាញ​ច្រើន ប្រសិនជា​អ្នកដឹកនាំ​នោះ​ត្រូវ​ស្តាប់​យោបល់​ថ្នាក់ក្រោម​ឲ្យ​បាន​ច្រើនជាង ។ អាច​ការអះអាង​ហួសហេតុ​របស់​អ្នកបង្ក​ឲ្យ​មាន​ការមិនសប្បាយចិត្ត​ជាច្រើន​សម្រាប់​គ្រប់គ្នា ។ អ្នក​ក៏​គួរ​ចៀសវាង​ការប្តឹងប្តល់ ឬ​ប្រទាញប្រទង់​ក្នុងថ្ងៃនេះ ព្រោះ​នឹង​ខូចខាត​ប្រយោជន៍​ធំ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៥,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​នាំ​សំណាង កាហ្វេ , ស ។ ឆ្នាំ​អ្នកយក​អាសា ជូត , រោង , រកា ៕

​ឆ្នាំម្សាញ់ ៖ ថ្ងៃនេះ​ជា​ថ្ងៃ​ធ្វើការ​ដ៏​ប្រសិទ្ធភាព និង​សំណាងល្អ ។ ដោយ​ចរិត​រួសរាយ ជួយ​យកអាសា​អ្នកដទៃ អ្នក​ងាយ​ទទួលបាន​ការស្រឡាញ់​រាប់អាន​ពី​មនុស្ស​គ្រប់គ្នា ។ ប្រសិនជា​ថ្នាក់លើ អ្នកនឹង​ជា​ចៅហ្វាយ​ម្នាក់​គួរ​ឲ្យ​គោរព ។ អ្នក​ត្រូវ​លៃ​ពេលវេលា​ឲ្យ​ច្រើន​សម្រាប់​គូស្នេហ៍ ។ ទោះបី​ជីវិត​ប្តី​ប្រពន្ធ​សុខដុមរមនា តែ​នៅតែ​ត្រូវការ​យកចិត្តទុកដាក់​ចំពោះ​គ្នា ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ០,៣ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង ក្រហម , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , រោង , រកា ៕

​ឆ្នាំមមី ៖ ការងារ​ល្អ​បំផុត អាច​សម្រេចបាន​ជោគជ័យ​គ្រប់​ផែនការ ដោយ​មិន​ជួប​ការលំបាក ឬ​ឧបសគ្គ​រារាំង ។ ប្រសិនជា​មនុស្ស​នៅ​លីវ​ថ្ងៃនេះ​អ្នក​គួរ​ចូលរួម​ក្នុងការ​ជួបជុំ​មិត្តភក្តិ អាច​នៅ​ទីនោះ​អ្នកនឹង​រកឃើញ​មនុស្ស​ដែល​សក្តិសម​ជាមួយ​ខ្លួន ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ០,៤ ពិន្ទុ ។ ម៉ោង​ល្អ ១៩ ដល់ ២១ ។ ពណ៌​នាំ​សំណាង ស្វាយ , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា ខាល​, មមែ , ចរ ៕

​ឆ្នាំមមែ ៖ ថ្ងៃនេះ​អ្នក​មិន​សប្បាយចិត្ត អាចមាន​វិវាទ​កើតឡើង​រវាង​អ្នក​និង​សាច់ញាតិ ។ បញ្ហា​លុយកាក់​ពិបាក​ដោះស្រាយ ដូច្នេះ​ទាំងសងខាង​ត្រូវ​បន្ថយ​ច​រិ​ក​លោភលន់​របស់ខ្លួន ។ ក្នុង​ការងារ​អ្នក​អាចមាន​អារម្មណ៍​ត្រូវ​គ្រប់គ្នា​ធ្វើ​ឲ្យ​ឯកោ តែ​ទាំងនោះ​គ្រាន់តែ​ជាការ​ស្រមើស្រមៃ អ្នក​ត្រូវ​ខ្លាំងក្លា​ជាង​ពេល​សម្តែង​ទស្សនៈ​របស់ខ្លួន​ធ្វើ​ឲ្យ​គ្រប់គ្នា​យល់ច្បាស់​អំពី​ខ្លួន ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៧ ពិន្ទុ ។ ម៉ោង​ល្អ ២១ ដល់ ២៣ ។ ពណ៌​នាំ​សំណាង លឿង​, ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា ថោះ , មមី , កុរ ៕

​ឆ្នាំវក ៖ ការងារ​ល្អប្រសើរ មាន​អ្នក​ជួយ​យកអាសា​ជ្រោមជ្រែង​ពេល​អ្នក​ជួប​ការលំបាក និង​ត្រៀម​ឧទ្ទេសនាម​ឱកាសល្អៗ​សម្រាប់​អ្នក សំខាន់​គឺ​អ្នក​ត្រូវ​រក្សា​ឥរិយាបថ​ម៉ឺងម៉ាត់ ។ អ្នកនឹង​សមាជិក​ក្នុង​គ្រួសារ​ក៏មាន​ទំនាក់ទំនង​យ៉ាង​ល្អ ស្រុះស្រួល និង​ប្រកបដោយ​ភាពកក់ក្តៅ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ១,៥ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​នាំ​សំណាង ប្រផេះ , ស ។ ឆ្នាំ​អ្នកយក​អាសា ជូត , រោង , ម្សាញ់ ៕

​ឆ្នាំរកា ៖ ការងារ​ទទួលបាន​ផ្លែផ្កា​សក្តិសម​នឹង​ការ​ខំប្រឹងប្រែង​របស់​អ្នក ។ អ្នក​បានការ​ទទួលស្គាល់​ពី​ថ្នាក់លើ និង​អ្នក​រួម​ការងារ ។ ប្រសិនជា​អ្នកជំនួញ​អ្នក​អាច​ឆ្លៀតឱកាស​នេះ​ដើម្បី​ចុះកិច្ចសន្យា​ជាមួយ​ដៃគូ ។ គ្មាន​នរណា​អាចបំពេញ​ចិត្ត​មនុស្ស​គ្រប់គ្នា ដូច្នេះ​អ្នក​មិនគួរ​ចាប់អារម្មណ៍​ច្រើន​ដល់​ពាក្យសំដី​មិនល្អ​របស់​ជន​មិន​ចូលចិត្ត​ខ្លួន ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ០,៩ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង លឿង , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , រោង , ម្សាញ់ ៕

​ឆ្នាំចរ ៖ ការងារ​មិនសូវ​ល្អ អ្នក​គួរ​ស្តាប់​យោបល់​គ្រប់គ្នា និង​សង្កេត​ស្ថានភាព​ជុំវិញ​ឲ្យ​ម៉ត់ចត់​ជាង គួរ​ប្រញាប់ប្រញាល់​ស្ទុះ​ឡើងទៅ​ប៉ែក​ខាងមុខ ដើម្បី​បង្កើត​ស្នាដៃ​អាចធ្វើ​ឲ្យ​អ្នក​ងាយ​មាន​កំហុសឆ្គង ។ អ្នក​ក៏​គួរ​យោគយល់​អធ្យាស្រ័យ​ជាមួយ​គ្រប់គ្នា​ឲ្យ​បាន​ច្រើនជាង ធ្វើ​ដូច្នេះ​ទើប​ដណ្តើមបាន​មនោសញ្ចេតនា​ពី​មនុស្ស​នៅ​ជុំវិញខ្លួន ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ២,៣ ពិន្ទុ ។ ម៉ោង​ល្អ ៣ ដល់ ៥ ។ ពណ៌​នាំ​សំណាង ប្រផេះ , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ថោះ , រោង , រកា ៕

​ឆ្នាំកុរ ៖ ថ្ងៃនេះ​អ្នក​ត្រូវ​បញ្ចៀស​ឲ្យ​បាន​ទំនាស់​ជាមួយ​មិត្តភក្តិ​ឬ​អ្នក​រួម​ការងារ ។ គ្រប់យ៉ាង​សុទ្ធ​តែមាន​ទិស​ដោះស្រាយ​ពេល​ទាំងសងខាង​រក្សា​ភាពនឹងនរ មិន​ច្រឡោត ។ អ្នក​ក៏​គួរ​ស្តាប់​ដំបូន្មាន​របស់​អ្នកមាន​បទពិសោធន៍ មិនត្រូវ​ចចេស​ចង់​ឈ្នះ ។ អ្នក​ក៏ត្រូវ​ប្រយ័ត្ន​ពាក្យសំដី​កុំ​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត​គូស្នេហ៍ ដែល​ងាយ​ធ្វើ​ឲ្យ​មនោសញ្ចេតនា ត្រូវ​ប្រេះស្រាំ​ពិបាក​ផ្សះផ្សា ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៦ ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​នាំ​សំណាង បៃតង , ស ។ ឆ្នាំ​អ្នកយក​អាសា ជូត , ខាល , ថោះ ៕​

spot_img
×