Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវ​វាង​ក្រុង​ដូន​កែវ​ជិត​ ៣​ គីឡូម៉ែត្រ​ ត្រូវបាន​ស្ថាបនា​ឡើងវិញ​ ដោយ​ចាក់​កៅស៊ូ​ប្រភេទ A/C

spot_img

​តាកែវ ​៖ ក្រោយ​រាជ​រដ្ឋា​បាល​បានបញ្ចប់​កុងត្រា​ជាមួយនិង​ក្រុមហ៊ុន​វិនិយោគ​លើផ្លូវ​វាង​ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពីពេល​ថ្មីៗ​នេះ ឥឡូវនេះ​ផ្លូវ​វាង​ក្រុង​ដូន​កែវ​នេះ​ត្រូវបានធ្វើ​ការពង្រីក និង​ស្ថាបនា​ឡើងវិញ ដោយ​ចាក់​កៅស៊ូ​ប្រភេទ A/C មាន​ប្រវែង​ជិត ៣០០០​ម៉ែត្រ ។

​លោក ណុប នី ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តតាកែវ​បានអោយដឹងថា ផ្លូវ​វាង​ក្រុង​ដូន​កែវ លេខ ២១ ប្រវែង ២៧៩៥​ម៉ែត្រ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្នល់​បែក និង​ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ត្រូវបានធ្វើ​ការពង្រីក​អោយមាន​សភាព​ធំ​ទូលាយ និង​ស្ថាបនា​ឡើងវិញ​ដោយ​ចាក់​កៅស៊ូ​ប្រភេទ A/C ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ការ​ចរាចរ​ណ៏​យានយន្ត ។

​ឆ្លៀត​ក្នុង​ក្នុងឱកាស​ដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ការដ្ឋាន​ផ្លូវ​វាង​ក្រុង​លេខ​២១​នេះ នា​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៩ ឯកឧត្តម​បានធ្វើ​ការណែនាំ​ដល់​ក្រុម​ជំនាញ​បច្ចេកទេស របស់​មន្ទីរ​សាធារណៈ នឹង​ដឹកជញ្ជូន​ខេត្ត ត្រូវធ្វើ​ការស្ថាបនា​ផ្លូវ​នេះ​ប្រកបដោយ​គុណភាព​ប្រើប្រាស់​បានយូរ​អង្វែង និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុវត្ថិភាព​បងប្អូន​កំពុងធ្វើដំណើរ​នៅពេល​ក្រុម​ជំនាញ​កំពុងធ្វើការ​ស្ថាបនា ត្រូវ​រៀបចំ​ស្លាក​សញ្ញា រៀបចំ​ចំណាំងផ្លាត​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​បច្ចេកទេស ដើម្បី​បញ្ជៀ​ស​ការគ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ។

​ក្រោយ​ការចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​វាង​ក្រុង​ដូន​កែវ​ឯកឧត្ដម អ៊ូច ភា ក៏បាន​សំណូមពរ​ដល់​អ្នកធ្វើដំណើ​រ​ឆ្លងកាត់ ជាពិសេស​អ្នក​ដែល​រស់នៅ​ជាប់ នឹង​គម្រោង​ដែល​ត្រូវ​ស្ថាបនា​នេះ សូមមេត្តា​ចេះ​យោគយល់​អធ្យាស្រ័យ​ចំពោះ​ផលប៉ះពាល់​តិចតួច ដែល​កើតមាន​ដោយសារ​ការស្ថាបនា​ផ្លូវ ហើយ​សូម​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​តាមដាន​ការ​លើ​ការស្ថាបនា​ផ្លូវ​នេះ បើ​ឃើញ​មាន​បញ្ហា ឬ​ភាពមិនប្រក្រតី​ណាមួយ ត្រូវរាយការណ៍ជូន​ចៅសង្កាត់ ឬ​មន្ត្រី​ជំនាញ​ដើម្បី​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ ព្រោះ​ការស្ថាបនា​ផ្លូវ​នេះ​ឡើង​គឺ​ដើម្បី​បម្រើ​ប្រយោជន៍ ដល់​បងប្អូន​ទាំងអស់ ដែលជា​អ្នកប្រើប្រាស់​ផ្លូវ​នេះ​ផ្ទាល់​៕ ដោយ ៖ តាកែវ​

spot_img
×