Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​ត្រួតពិនិត្យ​កម្លាំង​កងរាជអាវុធហត្ថ ដែល​សហការ​ជាមួយ​អង្គការ​សហគម​ន៍​អភិរក្ស​សត្វព្រៃ ដែល​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​

spot_img

​ដោយមាន​ការអនុញ្ញាត​ពី​សំណាក់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់​ស្តា​ត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៩​នេះ លោក ឧ​ត្ត​ម​សេនីយ៍​ទោ ស សំបូរ​ធន នាយសេនាធិការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​ត្រួតពិនិត្យ​កម្លាំង​កងរាជអាវុធហត្ថ ដែល​សហការ​ជាមួយ​អង្គការ​សហគម​ន៍​អភិរក្ស​សត្វព្រៃ (WCS) មាន​ភូមិសាស្ត្រ​ស្ថិតនៅ​ឃុំ​ស្រែ​ខ្ទុ​ម ឃុំ​ស្រែ​ព្រះ ឃុំរ​ហ៊ូ​ត ស្រុក​កែវ​សី​ម៉ា ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង ឃុំរ​មនា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី​។

គោលដៅ​ដែល​ត្រូវ​ត្រួតពិនិត្យ​ដូចជា ស្នាក់ការ​កែវ​សី​ម៉ា ស្នាក់ការ​អូរ​បា​ម ស្នាក់ការ​ល្បាត​អូ​រាំង ស្នាក់ការ​រការ​ថ្មី ស្នាក់ការ​ស្រែ​ផ្លែង ស្នាក់ការ​ពូ​គង់ ស្នាក់ការ​ភ្នំ​សេ​វ៉ា ស្នាក់ការ​រ​ហ៊ូ​ត ស្នាក់ការ​ចំបក់ និង​ស្នាក់ការ​ពូ​ត្រុំ​។ កំឡុងពេល​ចុះ​ត្រួតពិនិត្យ លោក ឧ​ត្ត​ម​សេនីយ៍​ទោ នាយសេនាធិការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏បាន​ពាំនាំ​នូវ​ការ​នឹករលឹក ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ការ​ប្រសិទ្ធិ​ពរជ័យ ពី​សំណាក់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជូន​ដល់​នាយ នាយរង​អាវុធហត្ថ​ទាំងអស់​ដែល​កំពុង​សហការ​បំពេញ​ភារកិច្ច​ជាមួយ​អង្គការ​សហគម​ន៏​អភិរក្ស​សត្វព្រៃ (WCS) ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ដែល​នឹង​ចូល​មកដល់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×