Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក លឺ ឡាយស្រេង ដែល​និរទេស​ខ្លួន ២​ឆ្នាំ នៅ​បរទេស បាន​ត្រឡប់មក​កម្ពុជា​វិញ ក្រោយ​បើកភ្លើង​ខៀវ​ពីស​ម្តេច​តេ​ជោ​

spot_img

​ភ្នំពេញ ​៖ លោក លឺ ឡាយស្រេង បាន​ត្រឡប់​ចូល​ស្រុក​វិញ​ហើយ នៅ​ថ្ងៃទី ៧ ខែមេសា​នេះ តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បន្ទាប់ពី​បាន​និរទេស​ខ្លួនឯង​ទៅ បរទេស​អស់ ប្រមាណ ២​ឆ្នាំ ដោយសារតែ​បាន​ប្រើពាក្យ​សំដី​មិន​សមរម្យ​សំដៅ​ប្រមាថ​ទៅ​ព្រះមហាក្សត្រ​ក្នុងការ​សន្ទនា​មួយ​តាម ទូរស័ព្ទ​ជាមួយ​លោកស្រី​ម្នាក់ កាលពី​អំឡុង​ឆ្នាំ ២០១៧ ។

​នៅពេល​មកដល់​ទឹកដី​កំណើត​វិញ លោក លឺ ឡាយស្រេង បាន​មកដល់​ទឹកដី​កំណើត​ជា​លើកដំបូង ដោយ​ជិះ​អង្គុយរ​ទះ​រុញ បន្ទាប់ពី​និរទ្ទេស​ខ្លួន​ទៅ​នៅ​ប្រទេស​ថៃ ក្រោយ​មាន​បណ្តឹង​ពី​មេធាវី​សម្តេច​តេ​ជោ និង​មេធាវី​តំណាង​គណបក្ស​ហ្វ៊ុន​ស៊ិ ន​ប៉ិច ក្នុងករណី​ប្រមាថ​ព្រះមហាក្សត្រ និង​មាក់ងាយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានបង្ហាញ​ភាពសប្បាយ​រីករាយ ។​

​ក្រោយពេល​មកដល់ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ៧ មេសា​នេះ លោក លឺ ឡាយស្រេង បាន​ថ្លែងប្រាប់​ដោយ​ការ​ត្រេកអ​រថា មិន​នឹកស្មានថា​បាន​វិល​ត្រឡប់មក​ស្រុក​កំ​ណើ វិញ​ទេ គឺ​ពិតជា​សប្បាយ​ជាខ្លាំង​ដោយបាន​មក​ចូលរួម​បុណ្យចូលឆ្នាំ​ខ្មែរ​ជាមួយ​ជនរួមជាតិ​នៅ​ទូទាំងប្រទេស ។​

​លោក​បញ្ជាក់ថា « ខ្ញុំ​សប្បាយចិត្ត ដែល​បាន​ចូលមក​ស្រុក​ខ្មែរ​វិញ ដោយ​បានមក​ទាន់​ចូលឆ្នាំ ។ ចូលឆ្នាំថ្មី​នេះ​ជូន​ព្រះ​ពរ​ដល់​ហ្លួង​ម៉ែ ព្រះករុណា ព្រមទាំង​សាច់សាលោហិត​ញាតិវង្ស​ទាំងអស់ ឲ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ។ សូម​ជូនពរ​សម្តេច​ដែល​បាន​ឲ្យ​ចូលមក​វិញ ។ ជូនពរ​សម្តេច និង​ក្រុមគ្រួសារ​ឲ្យ​បាន​ជួប​សេចក្តីសុខ និង​សេចក្តី​សប្បាយ » ។​

​លោក លឺ ឡាយស្រេង អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៧ ខែមេសា ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​ទទួលបាន​ភ្លើង​ខៀវ​ពី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ បានប្រកាស​ហៅ លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ឱ្យ​ត្រឡប់​ចូលមក​ប្រទេស​កម្ពុជា​វិញ ដោយ​បញ្ជាក់ថា គ្មាន​នរណា​ចាប់​នោះទេ បន្ទាប់ពី​ព្រឹទ្ធ​ចា​រ្យ​រូបនេះ​ស្នើ​សុំចូល​ប្រទេស​។​

​ការប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​បន្ទាប់ពី លោក លឺ ឡាយស្រេង បាន​បង្ហោះ​វីដេអូ មួយ​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩ ដោយ​អះអាងថា លោក នឹក ស្រុក ហើយ ចង់ វិល មក វិញ ឆាប់ៗ នេះ ប្រសិន បើ សម្តេច​តេ​ជោ ហ៊ុន សែន អភ័យ ទោស ឲ្យ លោក ដែល​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា រយៈពេល​ជាង​១​ឆ្នាំ​មកនេះ​។​

​ភ្លាមៗ​បន្ទាប់ពី​មានការ​ប្រកាស​នេះ លោក លឺ ឡាយស្រេង បានចេញ​វីដេអូ​មួយ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានប្រកាសថា នឹងមិន​ចាប់ខ្លួន​រូបលោក ពេល​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​។​

​សូមបញ្ជាក់ថា លោក លឺ ឡាយស្រេង កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឱ្យ​សងជំងឺចិត្ត​៥០០​លាន​រៀល និង​ចំនួន​៨​លាន​រៀល​ចូល​ថវិការដ្ឋ ករណី​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ និង​បរិហាកេរ្តិ៍​ជា​សាធារណៈ ដែល​ប្តឹង​ដោយ​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​សូមបញ្ជាក់ថា លោក លឺ ឡាយស្រេង បាន​ទៅ​រស់នៅ​បរទេស​ក្រោយពី​ជាប់​ពាក់ព័ន្ធ​ប្រមាថ​ព្រះមហាក្សត្រ​កម្ពុជា ។ ហើយ​កាលពី​ខែតុលា ឆ្នាំ​២០១៧ លោក លឺ ឡាយស្រេង និង លោកស្រី គី លំអង អតីតមន្ត្រី​ហ្វ៊ុនស៊ិនប៉ិច បាន​បើក​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ដោយ​លើកឡើងថា ប្រសិនបើ​ព្រះមហាក្សត្រ ទ្រង់​មិនអាច​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ​នេះ​បានទេ ទ្រង់​គួរ​ដាក់រាជ្យ​វិញ​ទៅ ។ ក្នុងនោះ លោក លឺ ឡាយស្រេង ថ្លែងថា «​អត់​ទេ បើ​មិន​ហ៊ាន​ទេ ឲ្យ​ដាក់រាជ្យ​ទៅ​ឲ្យ​យក​គេ​ទៅធ្វើ​ម្តងវិញ មាន់គ្រាវ​អីចឹង​នោះ​» ។​

​ការសន្ទនា​ជាង​៤ នាទី​នោះ លោក លឺ ឡាយស្រេង ក៏បាន​រិះគន់​សម្ដេចក្រុមព្រះ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ថា ជា​អ្នកនយោបាយ ដែល​អង្គុយចាំ​ទទួល​យកតែ​ផល​ដោយ​មិនចេះ​អៀនខ្មាស់ និង​ធ្វើ​ឲ្យ​បាត់​ព្រះកិត្តិនាម​ព្រះរាជវង្សានុវង្ស ។​

​ប៉ុន្តែ​ក្រោយពី​បែកធ្លាយ​សារ​សន្ទនា​នេះ ក៏មាន​ការដាក់​ពាក្យបណ្តឹង​ពី​ខាង​ក្រុម​មេធាវី​សម្តេច​តេ​ជោ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ។ ក្រោយមក​ទាំង​លោក​ព្រឹទ្ធាចារ្យ និង​លោកស្រី គី លំអង ក៏បាន​សុំទោស​ជា​សាធារណៈ​បើទោះជា​មានការ​សុំទោស​បែ​ប​នេះ​ក្តី ម្ចាស់​បណ្ដឹង គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏​នៅតែ​មិន​អើពើ ។ ក្នុង​ពិធី​ប្រគល់ សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា នា​ព្រឹក​ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៩ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ថ្លែងថា លោក លឺ ឡាយស្រេង ចូល​ស្រុក​វិញ​បាន​ដោយ​មិនចាំបាច់​ធ្វើជា​លិខិត​ស្នើសុំ​អ្វី​នោះទេ ។ សម្តេច​ក៏បាន​បក់ដៃ​ឲ្យ​លោក​ចូល​ស្រុក​ឆាប់​ផងដែរ ។ កាលពី​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ​២០១៩ តាមរយៈ​ការ​ឡាយ​វីដេអូ​ប្រហែលជា ៦ នាទី លោក លឺ ឡាយស្រេង បាន​ស្នើសុំ​សម្តេច​តេ​ជោ​ត្រឡប់មក​ស្រុកកំណើត​វិញ ។​

​តាមរយៈ​វីដេអូ​ដដែល នោះ​លោក​បាន​រៀបរាប់​ពី​ទុក្ខលំបាក​នៅ​ស្រុក​គេ​ដែល​រស់នៅ​ដោយ​គ្មាន​សាច់ញាតិ​រស់នៅ​ផ្ទះជួល​ក្នុង​១​ខែ ២០០​ដុល្លារ​។ ជាពិសេស​លោក​បាន​និយាយថា ចុងបញ្ចប់​នៃ​ជីវិត​របស់លោក គឺ​ចង់​ស្លាប់​នៅលើ​ទឹកដី​កំណើត​ខ្លួនឯង ៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×