Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ហាម​ចំពោះ​ការធ្វើ​សង្ក្រាន្ត​នោះទេ តែ​មិនគួរ​នឹងធ្វើ​សង្ក្រាន្ត នៅលើ​ប្រឡាយ​បឹងត្របែក ដោយ​វា​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​

spot_img

​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ហាម​ចំពោះ​ការធ្វើ​សង្ក្រាន្ត​នោះទេ តែ​មិនគួរ​នឹងធ្វើ​សង្ក្រាន្ត នៅលើ​ប្រឡាយ​បឹងត្របែក​នោះទេ ដោយ​វា​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុ​ស្សបាន ។

ការបញ្ជាក់​បែបនេះ​គឺ​ក្រោយពី ក្រុមយុវជន​បានធ្វើ​រៀបចំ​ធ្វើ​សង្ក្រាន្ត មួយ​នៅលើ​ប្រឡាយ​បឹងត្របែក​ដោយ​មិនមាន​ច្បាប់​អនុ ញ្ញាត រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ហាមឃាត់​និង​រុះ​រើចេញ​ជាបន្ទាន់​ជៀសវាង​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​នៅក្នុង​ស​ង្ក្រា​ន​នោះ​។​

បើតាម​ការផ្សាយ​របស់​អង្គការ​ខុមហ្វ្រែល នៅ​យប់​ថ្ងៃទី ០៦​ខែមេសា​បាន​បញ្ជាក់ថា អាជ្ញាធរ​បាន​ហាមឃាត់ និង​រុះរើ​ទីតាំង​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី របស់​យុវជន​យុវនារី​ក្នុង​ការកាយ​សំអាត​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក ដោយ​មិនមាន​ច្បាប់​អនុ​ញ្ញា​ត្ត​ពី​រដ្ឋបាល​រាជធានី​។ តាម​គម្រោង​សង្ក្រាន្ត​ឆ្នាំ​ថ្មី ត្រូវ​រៀបចំ​នៅលើ​ប្រឡាយ​លូ​បឹងត្របែក​ចាប់ផ្តើម​ពី​ម៉ោង​៣ រសៀល ដល់​ម៉ោង​៩​យប់​។​

លោក សាន ដា​រា​វីត ជា​អ្នក​ផ្តួចផ្តើម​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅលើ​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក​នេះ ។​

តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Luon Sovath នៅ​យប់​ថ្ងៃទី​៦​ខែមេសា​នេះ ព្រះ​តេជគុណ លូន សាវ៉ាត បាន​មាន​សង្ឃដីកា​ថា ការនាំគ្នា​ធ្វើ​កម្មវិធី​បុណ្យ​អបអរសាទរ​ឆ្នាំ​ថ្មី ស​ង្ក្រា​ន​ឆ្នាំ​ថ្មី នៅក្បែរ និង​នៅលើ​លូទឹកស្អុយ​បឹងត្របែក ក្នុង​គោលបំណង ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​មហាជន ឲ្យ​ចូលរួម​ថែរក្សា​បរិស្ថាន​ល្អ អនាម័យ​ល្អ ដើម្បី​ថែរក្សា​ប្រពៃណី វប្បធម៌​ជាតិ បុណ្យចូលឆ្នាំថ្មី​ផង តែ​ត្រូវបាន​អាជ្ញាធរ​ខណ្ឌចំការមន ក្រុងភ្នំពេញ ចុះទៅ​ហាមឃាត់ ទប់ស្កាត់ និង​ចុះ​រុះរើ​រោង​កម្មវិធី​បុណ្យ​ចោល​ជាបន្ទាន់ ក្រោម​ហេតុផល​ថា គ្មាន​ច្បាប់​អនុញ្ញាត ។ តើ​កម្មវិធី​បុណ្យ​អបអ​សាទរ​ចូលឆ្នាំថ្មី គេ​តម្រូវ​ឲ្យ​សុំច្បាប់​អាជ្ញាធរ ទើប​អាច​នាំគ្នា ធ្វើបុណ្យ​ចូលឆ្នាំថ្មី កើត​មែន ?​។​

ចំពោះ​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​ម៉េ​ត មាស​ភក្តី​បាន​បញ្ជាក់ថា ការហាម​មិន​ឲ្យ​ធ្វើ​ស​ង្ក្រា​ម​នៅលើ​ប្រឡាយ​បឹងត្របែក​មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​មិនត្រូវ​ឲ្យ​ធ្វើ​នៅលើ​ប្រឡាយ​នេះ​។ ការធ្វើ​នៅលើ​ប្រឡាយ​បឹងត្របែក​ជា​រឿង​មួយ​​ដែល​មិនគួរ​ឲ្យ​មានការ​ប្រារព្ធ​ពិធី​នៅលើ​ប្រឡាយ​នោះទេ បើសិន​មនុស្ស​ដែល​ចូលរួម ហើយ​រងគ្រោះថ្នាក់​ដោយសា​រ​ការធ្លាក់​ចូលទៅក្នុង​ប្រឡាយ​លង់​ស្លាប់​ តើន​រណា​ជា​អ្នកទទួលខុសត្រូវ​លើ​បញ្ហា​នេះ ។​

រដ្ឋបាល​រាជធានី​មិនដែល​ហាមប្រាម ហាមឃាត់ ប្រជាពលរដ្ឋ​ក៏ដូចជា​សង្គម​ស៊ីវិល ក្នុងការ​សម្អាត​បរិស្ថាន​បោសសម្អាត​សំរាម​នោះទេ​។ តែ​ទីតាំង​លើ​ប្រឡាយ​បឹងត្របែក​ជាទី​តាំង​មិនគួរ​ឲ្យ​ប្រារព្ធ​ពិធី​នោះទេ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ អាច​ឲ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​សង្គម​ស៊ីវិល​ធ្វើ​ស​ង្ក្រា​ន​បែបនេះ​បាន​នៅ​ទីកន្លែង​សមរម្យ​មួយ ហើយ​សុំច្បាប់​អនុញ្ញាតិ​ពី​រដ្ឋបាល​រាជធានី ដើម្បី​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ក្នុង​ការសំអាត​ក៏ដូចជា​ថែរក្សា​បរិស្ថាន​ទាំងអស់គ្នា មិនគួរ​នឹងធ្វើ​នៅលើ​ប្រល័យ​បែបនេះ​នោះទេ​។​

​ពាក់ព័ន្ធ​ករណី​ដែល​អាជ្ញាធរ​ចូរ​រករឿង​និង​ហាមឃាត់​មិន​ឲ្យ​យុវជន​មួយក្រុម​រៀបចំ​កម្មវិធី​សង្ក្រាន្ត​យុវជន​នៅលើ​លូទឹកស្អុយ​ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ​នោះ ត្រូវបាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​លើកឡើងថា ​អាជ្ញាធរ​មិនបាន​ប្រឆាំង ជាមួយនឹង​យុវជន ដែលមាន​បំណង​ចង់​ធ្វើ​អនាម័យ​បរិស្ថាន​នោះទេ តែ​សុំ​ធ្វើ​អ្វី​ទៅតាម​ច្បាប់ ហើយ​មិនត្រូវ ធ្វើ​នៅលើ​ប្រឡាយ​លួ​បែបនេះ​ទេ ហើយ​បើ​យើង​ចង់​ធ្វើ​ត្រូវ​ដោយមាន​ចលនា​ចូលរួម និង​ត្រូវ​សុំច្បាប់​ពី​អាជ្ញាធរ​ឲ្យ​បាន​ត្រឹមត្រូវ​។

​អាជ្ញាធរ​បានលើកឡើង​ថា យុវជន​គួរតែ​ធ្វើ​ពិធី​នេះ នៅតាម​សាលារៀន ឬក៏ ទី​វត្ត​អារាម ប្រសើរ​ជាង ធ្វើ​លើ​ប្រឡាយ ដែល​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្លាក់ចូល​ក្នុង​ទឹក​ប្រឡាយ សម្រាប់​អ្នក​ដែល​ចូលរួម​ទៅលេង​កម្សាន្ត ហើយ​ម្យ៉ាងទៀត ការហៅ​ក្មេងៗ​យុវជន​ចូលរួម​កាយ​សំរាម បែបនេះ​វា​មិន​មិនមាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​ដោយសារតែ​ការកាយ​នោះ​ប្រើ​ដោយ​ដៃ ម្យ៉ាងទៀត មន្ទីរ​សាធារណការ និង​សាលា​រាជធានី​ភ្នំពេញ បានធ្វើ​រួចហើយ​ដោយ​ប្រើ​សុទ្ធតែ​គ្រឿងចក្រ និង​បើ​យុវជន​ចង់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស​ង្ក្រា​ន អញ្ជើញ​ទៅ​ចូលរួម សង្ក្រាន្ត​វត្តភ្នំ នៅ​ឆ្នាំនេះ​។ សង្ក្រាន្ត​វត្តភ្នំ បានរៀបចំ​រួចរាល់​ស្រេចបាច់ អស់ហើយ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជា​អ្នករៀបចំ ។ អ្នកដឹកនាំ​យុវជន មិនមែន​ដឹកនាំ​យុវជន ស​ង្ក្រា​ន​ធ្វើ នៅលើ លើ​គំនរ​សំរាម លើ​លូ​ស្អុយ​បែបនេះ​ទេ បើ​យុវជន​ស្នេហា​ជាតិ​យុវជន​ស្រឡាញ់​ជាតិ ចូលរួម​សំអាត​អនាម័យ​បរិស្ថាន​ត្រូវធ្វើ​ជាមួយ​អាជ្ញាធរ មូលដ្ឋាន​និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏ដូចជា​មន្ទីរ​សាធារណៈការ ដែល​បំពាក់​សុទ្ធតែ​គ្រឿងចក្រ ។ តើ​យុវជន​ត្រូវធ្វើ​អ្វីៗ​តែ​ចិត្ត​ឯង តែមួយ​ជនខិលខូច​។​

​សង្ក្រាន្ត​ក្នុងឱកាស​ចូលឆ្នាំថ្មី​នេះ តាម​ស្ថាប័នរដ្ឋ​ឯកជន​ក្រុមហ៊ុន​នានា​ក៏​គេ​ធ្វើ​ដែរ ប៉ុន្តែ​គេ​ធ្វើ​នៅតាម​ទីកន្លែង​ដោយ​សមរម្យ​ដូចជា​សាលារៀន ដែល​ឲ្យ​មានការ​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ ត្រឹមត្រូវ ទើប​គេ​ធ្វើឡើង​ដោយ​យ៉ាង​សប្បាយរីករាយ ដែល​ខុសពី​យុវជន​មួយក្រុម​ដែល​ធ្វើ​តាមតែ​អំពើ​ចិត្ត​ឯង​នឹកឃើញ ដោយ​មិនមាន​ការសុំច្បាប់​ទៅ​អាជ្ញាធរ​មូលដ្ឋាន ហើយ​ម្យ៉ាងទៀត​ធ្វើ​នៅលើ​ប្រឡាយទឹក​ស្អុយ​ទៀត ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកចូលរួម​ធ្លាក់​ចូលក្នុង​ទឹកស្អុយ បង្ក​ជា​គ្រោះថ្នាក់​ក៏​អាច​ថា​បាន ដូច្នេះ​អាជ្ញាធរ​ស្នើសុំ ឲ្យ​យុវជន​ធ្វើ​អ្វី​ទៅតាម​ច្បាប់​​ទំនៀម​ទំលាប់ នោះអាជ្ញាធរ​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​ហើយ​។​

​ដូច្នេះ​បើ​បងប្អូន​យុវជន​ចង់​ធ្វើ​សង្ក្រាន្ត ឬក៏​អនាម័យ​បរិស្ថាន​សូម​ចូលរួម​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ កុំទៅ​ធ្វើ​អ្វី​តែ​ចិត្ត​ឯង​ដែលជា​រឿង​មិន​សមរម្យ អាប់ឱន​ដល់​យុវជន​ដែល​ចូលរួម​។ ហើយ​ម្យ៉ាងទៀត​ក៏មាន​ការលើកឡើង​ផងដែរ ថា​តើ​ក្រុម​ធ្វើបែបនេះ​តើ​ត្រឹមត្រូវ​ដែរឬទេ ជាពិសេស​សូម​ឲ្យ​យុវជន​ដទៃទៀត​សូម​ពិចារណា​ថា​តើ​យុវជន​មួយក្រុម​នេះ ធ្វើ​ត្រឹមត្រូវ​ដែរឬទេ ចោទ​អាជ្ញាធរ​ថា​រារាំង ឬ​បង្ក្រាប​មិន​ឲ្យ​ធ្វើ​។ អាជ្ញាធរ​មិនដែល​រារាំង ឲ្យ​តែ​យុវជន​បម្រើ​ផលប្រយោជន៍​ដល់​សាធារណៈ លើក​លេង​តែ​បម្រើ​ផលប្រយោជន៍​បុគ្គល​មួយ ឬក៏​ក្រុម​មួយ​តែប៉ុណ្ណោះ អាច​បំផ្លាញ​ចលនា​របស់​អាជ្ញា​ធរ​តែប៉ុណ្ណោះ និង​សូម​ឲ្យ​យុវជន​ចូលរួម​ជាមួយ​រដ្ឋបាល​សាលាខណ្ឌ អាជ្ញាធរ​មូលដ្ឋាន រដ្ឋបាល​រាជធានី​ភ្នំពេញ​ចូលរួម​សំអាត​អនាម័យ​បរិស្ថាន វា​ប្រសើរ​ជាង​ក្រុមយុវជន​ដែល​ត្រូវធ្វើ​អ្វីដែល​ខុសច្បាប់ តាម​អំពើ​ចិត្ត​ខ្លួនឯង​នឹកឃើញ​។​

​ចំណែក​តម្លៃសង្គម​មួយចំនួន​បាន​លើកឡើងថា ​ខ្វះ​អ្វី​កន្លែង​គេ​បើក​អោយធ្វើ​ជាច្រើន មាន​តាម​សាលា​ជាដើម ម្តេច​មិន​ចូលរួម​ជាមួយ​គេ គោលបំណង​ល្អ​ហើយ ដែល​ចង់​សំអាត​ទីក្រុង តែបើ​កសុខៗ​ទៅធ្វើ​ខុស​ទំនង​ចឹ​ង មិនអោយ​គេ​ទៅ​បញ្ឈប់​ទើប​ចំឡែក បើកាលណា​ធ្វើ​អត់​មាន​ការសុំ​ត្រឹមត្រូវ ឬ​មានការ​អនុ​ញ្ញាតនោះ វា​ទៅជា​ទង្វើ​អាណាធិបតេយ្យ វា​អាចមាន​គ្រោះថ្នាក់​ផ្សេងៗ​ជាដើម កន្លែង​នឹង​គួរ​ពិចារណា​មើល សូម្បី​នៅតាម​សាលា​គេ​ខ្លាច​មាន​ករណី វាយតប​គ្នា គេ​មាន​កម្លាំង​ប្រចាំការ​ចាំ​ជួយ​មើល មិនតែប៉ុណ្ណោះ​មាន​ទាំង ក្រុម​សង្គ្រោះបន្ទាន់​ផង​ចាំ​ជួយ ក្នុងករណី​កើត​បញ្ហា​ណាមួយ​ដែល​មើលមិនឃើញ ចុះ​ក្រុម​នេះ​ម្តេច​ចេញមក​ទទេ​បែប​នឹង កុំ​ខឹង​គេ​ដែល​គេ​ហាមឃាត់​ព្រោះ​យើង​ធ្វើ​ខ្វះ​ការពិចារណា​វែងឆ្ងាយ​បែបនេះ ។​

​យុវជន​ក្នុង​បណ្ដាញ​សង្គម facebook បាន​បន្ថែមថា ​មួយរយៈ​នេះ​សូម​កោតសរសើរ​យុវជន​មួយក្រុម​ដែល​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​អនាម័យ​និង​បរិស្ថាន សុខចិត្ត​លះបង់​ពេលវេលា​ដើម្បី​ជួយ​ដល់​សង្គម​ដូចជា​ការចូលរួម​ស្តារ​សំរាម​ក្នុង​ប្រឡាយ ជាដើម តែ​សូម​បញ្ចេញ​ទស្សន​ផ្ទាល់ខ្លួន​បន្តិច​ចំពោះ​ការយក​ទីតាំង​ប្រឡាយ​ខាង លើ​ដើម្បី​ប្រារព្ធ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី ព្រោះ​ទីតាំង​ខាងលើ​វា​មិនមាន​សុវត្ថិភាព​ទាល់តែសោះ​។ ខ្វះ​អ្វី​កន្លែង​គេ​បើក​អោយធ្វើ​ជាច្រើន មាន​តាម​វិទ្យាល័យ ទី​សារ​ធា​រណៈ​របស់​រដ្ឋ មាន​ទាំង​នៅ​រមណី​ដ្ឋា​ន​ផ្សេងៗ ម្តេច​មិន​ចូលរួម​ជាមួយ​គេ គោលបំណង​ល្អ​ហើយ ដែល​ចង់​សំអាត​ទីក្រុង តែបើ​កសុខៗ​ទៅធ្វើ​ខុស​ទំនង​ចឹ​ង មិនអោយ​គេ​ទៅ​បញ្ឈប់​ទើប​ចំឡែក​។ បើកាលណា​ធ្វើ​អត់​មាន​ការសុំ​ត្រឹមត្រូវ ឬ​មានការ​អនុញ្ញាត​នោះ វា​ទៅជា​ទង្វើ​អាណាធិបតេយ្យ វា​អាចមាន​គ្រោះថ្នាក់​ផ្សេងៗ​ជាដើម កន្លែង​នឹង​គួរ​ពិចារណា​មើល សូម្បី​នៅតាម​សាលា​គេ​ខ្លាច​មាន​ករណី វាយតប​គ្នា គេ​មាន​កម្លាំង​ប្រចាំការ​ចាំ​ជួយ​មើល មិនតែប៉ុណ្ណោះ​មាន​ទាំង ក្រុម​សង្គ្រោះបន្ទាន់​ផង​ចាំ​ជួយ ក្នុងករណី​កើត​បញ្ហា​ណាមួយ​ដែល​មើលមិនឃើញ ចុះ​ក្រុម​នេះ​ម្តេច​ចេញមក​ខុសគេ​បែប​នឹង​ចឹ​ង​។ កុំ​ខឹង​គេ​ដែល​គេ​ហាមឃាត់​ព្រោះ​យើង​ធ្វើ​ខ្វះ​ការពិចារណា​វែងឆ្ងាយ​បែបនេះ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×