Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រើនរំលឹកជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​បញ្ហា​សុខភាព ពុល​ចំណីអាហារ ពុល​ស្រា ដែល​អាច​កើតមាន​ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​

spot_img

​ភ្នំពេញ​ ៖ ក្រសួងសុខាភិបាល​បានចេញ​សេចក្តី ប្រកាស​ព័ត៌មាន​ស្ដីពី​ការបង្ការ​ជំងឺ​នឹង​បញ្ហា​សុខភាព​ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​នា​ថ្ងៃទី 14 15​និង 16 ខែមេសា​ខាងមុខនេះ​។​

​ក្រសួងសុខាភិបាល​បាន​ជូន​ព័ត៌មាន​ថា​ដោយហេតុថា​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ នឹង​ឈានចូល​មក​ដល់​ក្នុងពេល​ឆាប់​ឆាប់​នេះ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាបជូន​សាធារណៈជន​ទាំងអស់​អោយបាន​ជ្រាបថា កន្លងមក​ក្រសួង​ធ្លាប់​បានចេញ​សេចក្តី ប្រកាស​ព័ត៌មាន​ជូន​សាធារណៈជន​ទាំងអស់​ភ្លេង​ការបង្ការ​ករណី​ពុល​អាហារ នឹង​ករណី​ពុល​ស្រា​ជាច្រើនលើក​របស់​ហើយ ក៏ប៉ុន្តែ​ក្រសួងសុខាភិបាល​បាន​សង្កេតឃើញថា មាន​ករណី​ពុល​អាហារ​នឹង​ករណី​ពុល​ស្រា​នៅតែ​បន្ត​កើតឡើង​នៅតាម​សហគមន៍​នៃ​បណ្តា​ខេត្ត​មួយចំនួន ជាក់ស្ដែង​នៅក្នុង​អំឡុង​ឆ្នាំ 2018 កន្លងមកនេះ មាន​ករណី​ពុល​ចំណីអាហារ​សរុប​ចំនួន 19 លើក មាន​អ្នក​ពរ​សរុប​ចំនួន 852​នាក់ ក្នុងនោះ​ស្លាប់​ចំនួន 13 នាក់ និង​ពណ៌​ស្រាល​ចំនួន 5 លើក​ដោយមាន​អ្នក ពុល​ស្រា 206 នាក់​ក្នុងនោះ​ស្លាប់ 12​នាក់​។ ជាងនេះទៅទៀត​នៅក្នុង​អំឡុង​ឆ្នាំ 2019 ត្រឹម​ខែមីនា​មាន​ករណី​ពុល​ចំណីអាហារ​សរុប​ចំនួន 6​លើក ដោយមាន​អ្នកមើល​សរុប​ចំនួន 241 នាក់​ក្នុងនោះ​ស្លាប់ 2 នាក់​។​

​លោក​សាស្ដ្រាចារ្យ​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​មានប្រសាសន៍ថា ខ្ញុំ​សូម​ប្រកាស​ធ្វើការ​ក្រើនរំលឹក ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​បញ្ហា​សុខភាព​ដែល​អាច​កើតមាន​ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ដែល​ស្របគ្នា​ជាមួយនឹង​អាកាសធាតុ​នៅលើ​ផ្ទៃ​ប្រទេស​កម្ពុជា​មានការ​កើន​កម្ដៅ​ខ្លាំង ជាពិសេស​ទៅលើ​ការបរិភោគ​ចំណីអាហារ​និង​ភេសជ្ជៈ ការរៀបចំ​អាហារ​និង​ការ​ទុកដាក់​មិន​ត្រឹមត្រូវ​ដើម្បី​ជៀស​ផុតពី​បញ្ហា​ឈឺពោះ​រាគរូស​ដែល​បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ​មិនមាន​អនាម័យ​អាហារ​ជូរ​ផ្អូម​ឬ​ពុល​ស្រា​បណ្តាលមកពី​ការទិញ​ស្រា​មកពីផ្សារ​តែ​ជា​ស្រា​បាន​ផលិត​ឬ​បាន​បិត ដោយ​មិនមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ជាដើម​។ បន្ថែម​លើ​នេះ​ខ្ញុំ​សូម​លើកទឹកចិត្ត​គ្រប់​គ្រប់គ្នា​ឲ្យ​ចូលរួម​អនុវត្ត​វិធានការ​ប្រុងប្រយ័ត្ន​រួមទាំង​ការតាំងពិព័រណ៍​ខ្លួន​និង​ក្រុមគ្រួសារ​របស់ខ្លួន​ដើម្បី​ចៀស​ផុតពី​បញ្ហា​ទាំងនេះ​ជាពិសេស​លើ​ការពុល​ចំណីអាហារ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​លើកឡើងថា បើ​មាន​បញ្ហា​នៃ​ការពុល​អាហារ​ឬ​មាន​រោគសញ្ញា​នៃ​ការ​ពុល​ស្រា​ដូចជា​ឈឺក្បាល​ក្អួត​ឈឺពោះ​វិលមុខ​ស្រវាំងភ្នែក​សន្លប់​តែ​ពិបាក​ដកដង្ហើម​សូម​ស្វែងរក​ការពិនិត្យ​និង​ព្យាបាល​ជាបន្ទាន់​នៅ​មណ្ឌល​សុខភាព​ឬ​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​។​

​ជាមួយគ្នា​នោះដែរ​ក្រសួងសុខាភិបាល​សូម​ណែនាំ​ចំពោះ​មនុស្សពេញវ័យ​ទាំងអស់ សូមកុំ​ពិសា​រគ្រឿង​ស្រវឹង​ក្នុងពេល​បើកបរ​ឬ​ក្នុងពេល​បញ្ជា​គ្រឿង​ម៉ាស៊ីន​។ សូម​បើកបរ​ដោយមាន​ការប្រុងប្រយ័ត្ន​ពាក់​ខ្សែក្រវ៉ាត់​ជាប់​ជា​និច្ច​ក្នុងពេល​បើកបរ​កុំ​បើកបរ​លឿន​ពេក​និង​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ដើម្បី​រួមគ្នា​បញ្ចៀស​ឲ្យ​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​សាធារណៈ​ដោយសារតែ​ការធ្វេសប្រហែស​បើកបរ​លឿន​ពេក​និង​មិន​គោរព​ច្បាប់​បើកបរ​ជាដើម​។​

​ក្រសួង​សូម​លើកទឹកចិត្ត​អោយ​សាធារណជន​ទូទៅ​អនុវត្តតាម​ដំបូន្មាន​ដើម្បី​ការពារ​អ្នក​និង​ក្រុមគ្រួសារ​អ្នក​និង​សូម​ជូនពរ​លោកអ្នក​ទាំ​ង​អស់​មាន​សុខ​ភាពល្អ​សប្បាយរីករាយ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​៕​ ដោយ​៖​កូ​ឡាប

spot_img
×