Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​៖ យោធភូមិភាគ​៤ បាន​ចូលរួមចំណែក​ដ៏​ខ្លាំងក្លា ក្នុងការ​រក្សា​ការពារ​បូរណភាព​ទឹកដី និង​ការ​ពាំរ​តំបន់​បេតិកភណ្ឌ​អង្គរ​

spot_img

​ខេត្តសៀមរាប ​៖​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា យោធភូមិភាគ​៤ បាន​ចូលរួមចំណែក​ដ៏​ខ្លាំងក្លា ក្នុងការ​រក្សា​ការពារ​បូរណភាព​ទឹកដី និង​ការ​ពាំរ​តំបន់​បេតិកភណ្ឌ​អង្គរ និង​តំបន់​ជុំវិញ ជាពិសេស កងយោធពល​ខេមរភូមិន្ទ គឺជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ ហើយ​ទោះបី​ស្ថិតក្នុង​តំលៃ​ណាក៏ដោយ​។​

​នា​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៩ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង រួមជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា គ្រឹះស្ថាន​អង្គរ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ក្រុមហ៊ុន និង​ផ្នែក​ឯកជន ចុះសួរសុខទុក្ខ សំណេះសំណាល និង​ជូនពរ​ដល់​នាយទាហាន ពលទាហាន នៃ​យោធភូមិភាគ​ទី​៤ ក្នុងឱកាស​អបអរសាទ​រ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ នៅ​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤ ខេត្តសៀមរាប​។​

​លោក រដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គពិធី​ទាំងមូល អំពី​សភាពការណ៍​នយោបាយ និង​ការអភិវឌ្ឍ​រីកចម្រើន​នៃ​សេដ្ឋកិច្ច សង្គម ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស សម្តេច​តេ​ជោ តែង​បាន​គិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់​ជាប់​ជាប្រចាំ​ក្នុង​ការជួយ​សម្រួល និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ កម្មករ និយោជិត និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​លោក រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​សភាពការណ៍ ទេសចរណ៍​កម្ពុជា និង​ទេសចរណ៍​ខេត្តសៀមរាប ដែលមាន​ការអភិវឌ្ឍ​រីកចម្រើន​គួរ​ជាទី​មោទនៈ ក្នុង​រយ​:​ពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយ​វិស័យ​ទេសចរណ៍​េ ជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុង​ការជំរុញ​កំណើន​ស​ដ្ឋ​កិច្ច​ជាតិ បង្កើត​ឱកាស​ការងារ មុខរបរ ប្រាក់ចំណូល និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០១៨ កន្លងមកនេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ជាង ៦,២០​លាន​នាក់ កើនឡើង ១០,៧% ធៀប​នឹង​ឆ្នាំ​២០១៧ បង្កើត​ប្រាក់ចំណូល​ជូន​ជាតិប្រមាណ ៤.៣៧៥​លាន​ដុល្លារ​អាមេរិក រួមចំណែក​ប្រមាណ ១២,៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) បង្កើត​ការងារ​ដោយផ្ទាល់​ប្រមាណ​ជាង ៦២​ម៉ឺន​នាក់ និង​ការងារ​ដោយ​ប្រយោល​រាប់ម៉ឺន​នាក់​បន្ថែមទៀត​។​

​លោក ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​យោធភូមិភាគ​៤ ដែល​បាន​ចូលរួមចំណែក​ដ៏​ខ្លាំងក្លា​ក្នុងការ​រក្សា​ការពារ​បូរណភាព​ទឹកដី និង​ការ​ពាំរ​តំបន់​បេតិកភណ្ឌ​អង្គរ និង​តំបន់​ជុំវិញ​។ កងយោធពល​ខេមរភូមិន្ទ​គឺជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ ហើយ​ទោះបី​ស្ថិតក្នុង​តំលៃ​ណាក៏ដោយ គឺ​ត្រូវការពារ​អោយបាន​រឹងមាំ​នូវ​សុខសន្តិភាព ស្ថិរភាព និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ចលនា​បដិវត្តន៍​ពណ៌​មិន​ឲ្យ​កើត​មាននៅ​កម្ពុជា​៕​ ដោយ​៖​កូ​ឡាប

spot_img
×