Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី Trump តែងតាំង​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ទទួលបន្ទុក​អាស៊ី​បូ​ព៌ា​-​ប៉ាស៊ីហ្វិក​

spot_img

នៅ​ថ្ងៃ​ទី ២២/១២​នេះ សេត​វិមាន​បានប្រកាស​ផ្លូវការ​ពី​ការតែងតាំង​អ្នកស្រី Susan Thornton ដែល​ជា​អ្នកការទូត​ជើង​ចាស់​ម្នាក់ ធ្វើជា​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ទទួលបន្ទុក​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក​។​

អ្នកស្រី Susan Thornton

​តាម​សេចក្តីប្រកាស​របស់​សេត​វិមាន អ្នកស្រី Susan Thornton ត្រូវបាន​តែងតាំង​តំណែង​ជា​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ទទួលបន្ទុក​គោលនយោបាយ​ការទូត​សម្រាប់​តំបន់​អាស៊ី​បូ​ព៌ា​-​ប៉ាស៊ីហ្វិក ។ នេះ​ជា​តំណែង​ជាន់ខ្ពស់​របស់​ក្រសួង​ការបរទេស​អាមេរិក ដែល​ត្រូវ​ទុកឲ្យ​នៅ​ទំនេរ​ជិត​មួយ​ឆ្នាំ​ចាប់តាំងពី​ប្រធានាធិបតី​អាមេរិក Trump ឡើង​កាន់​អំណាច​ជា​ផ្លូវការ​។​

​ជាមួយ​នឹង​តួនាទី​ថ្មី​នេះ អ្នកស្រី Thornton នឹង​ទទួល​បន្ទុក​ដោះស្រាយ​បញ្ហា​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក​ជាមួយ​ជប៉ុន ចិន កូរ៉េខាងត្បូង និង​បណ្តា​ប្រទេស​ទ្វីប​អាស៊ី​ដទៃទៀត​។​

​អ្នកស្រី Susan Thornton បាន​ធ្វើការ​នៅ​ក្រសួង​ការបរទេស​អាមេរិក​ពី​ឆ្នាំ ១៩៩១ ហើយ​ធ្លាប់​ទទួល​បេសកម្ម​ប្រចាំ​នៅ​ចិន និង​បណ្តា​ប្រទេស​ចំណុះ​អតីត​សហភាពសូវៀត​។ តាម​ប្រភព​ខ្លះៗ​ពី​រដ្ឋាភិបាល​អាមេរិក អ្នកស្រី Thornton ជា​អ្នកការទូត​អាមេរិក​ម្នាក់ មាន​និន្នាការ​គាំទ្រ​ទំនាក់ទំនង​ជាមួយ​ចិន​ក្នុង​គណបក្ស​សាធារណរដ្ឋ​។​

​ប្រមុខ​ការទូត​អាមេរិក Tillerson ក៏​ធ្លាប់​សម្តែង​ការគាំទ្រ​ឲ្យ​អ្នកស្រី Thornton ធ្វើជា​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស តែ​ពេល​នោះ​មាន​ការប្រឆាំង​ពី​សំណាក់​សមាជិក​មួយចំនួន​ក្នុង​សេត​វិមាន​។ ការតែងតាំង​បេក្ខភាព​អ្នកស្រី Thornton តាម​ច្បាប់​អាមេរិក​ចាំបាច់​ត្រូវ​ទទួល​បាន​សច្ចា​ប័ត​ព្រឹទ្ធសភា​៕ សូ​យ​ន​

spot_img
×