Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ឆបោក បន្លំ​ក្រដាស់ប្រាក់​ដុល្លារ​ក្លែងក្លាយ​ប្រភេទ​100​ដុល្លារ នៅ​ទូរ​ ATM ធនាគារ ​ABA សមត្ថកិច្ច​ចាប់​ជនជាតិ​ស្វី​សម្នាក់​បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ ​៖ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​06 ខែមេសា ឆ្នាំ​2019 វេលា​ម៉ោង​ 09 ​និង​30 ​នាទី នៅ​ចំនុច​ទូរ​ ATM ធនាគារ​ ABA​ទីតាំង​ផ្ទះ​លេខ​ 68 ផ្លូវ​លេខ ​53 កែង​ផ្លូវ​លេខ ​136 ភូមិ ​1 សង្កាត់​ផ្សារ​ថ្មី​ 3 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ប​ង្រ​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ HOFER PETER ភេទ​ប្រុស អាយុ​64​ឆ្នាំ ជនជាតិ​ស្វី​ស កាន់​លិខិតឆ្លងដែន​លេខ X4580844 មុខរបរ ទេសចរណ៍ ស្នាក់នៅ​ផ្ទះសំណាក់ Velkommen ផ្ទះ​លេខ​17 ផ្លូវ​លេខ​144 ភូមិ​5 សង្កាត់​ផ្សារកណ្តាល​ទី​1 ខណ្ឌដូនពេញ រាជធានី ភ្នំពេញ​។​

​ជនរងគ្រោះ​ឈ្មោះ ឡេង លី​ហៀ​ង ភេទ​ប្រុស អាយុ​28​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​ 50 ផ្លូវ​លេខ​ 930 ភូមិ​11 សង្កាត់​ផ្សារ​ដេី​មគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ (​តំណាង​ធនាគារ​ABA)​។​

វត្ថុតាង​ចាប់យក​បាន​លុយ​ក្រដាស់​ 100​ ដុល្លារ​ក្លែងក្លាយ​ចំនួន​ 01 ​សន្លឹក ​លុយ​ដុល្លារ​ចំនួន​116$ និង​លុយ​ថៃ​ចំនួន​ 5240​ បាត លុយ​ខ្មែរ​​ចំនួន​២​មុឺន​រៀល​ , លិខិតឆ្លងដែន ​01​ក្បាល​ , ​ទូរ​សព្ទ័​ដៃ​ម៉ាក​Xiami ព​ណ័​ខ្មៅ​ចំនួន​ 01 , ​វ៉ែនតា​ចំនួន​02 , ​ថ្នាំពេទ្យ​មួយចំនួន​ , កាត​ATM​ចំនួន​04.​កាត​សំគាល់​ខ្លួន​ចំនួន​03 , ​ប្រអប់​ដាក់​កាត​ចំនួន​01 , ​បណ្ណ័​បើកបរ​អន្តរជាតិ​ចំនួន​01 , កាបូបស្ពាយ​ព​ណ័​ខ្មៅ​ចំនួន​01 (​ជា​របស់​ជនសង្ស័យ​)​ ។​

​ដំណើរ​រឿងហេតុ​ ៖ នៅ​ថ្ងៃទី​6​ខែមេសា​ឆ្នាំ ​2019 វេលា​ម៉ោង​09​និង​30​នាទី ជនសង្ស័យ​បានមក​ធ្វើការដក​លុយ​ពី​ទូរ​ ATM ក្នុង​ធនាគារ ​ABA ដែលមាន​ទីតាំង​ផ្ទះ​លេខ ​68 ផ្លូវ​លេខ ​136​ កែង​ផ្លូវ​ 53 ភូមិ ​1​ សង្កាត់​ផ្សារ​ថ្មី​ 3 ខណ្ឌដូនពេញ ដោយ​ជនសង្ស័យ​បាន​ដក​លុយ​ចំនួន ​100$ (​មួយរយ​ដុល្លារ​) ​ចេញពី​ទូរ​ ATM បាន​ហើយ ក៍​យកលុយ​100 ​ដុល្លារ​ នោះមក​បង្ហាញ​ដល់​បុ​ក្គ​លិ​ក​ធនាគារ ហើយ​បាន​ប្រាប់ថា​ជា​លុយ​ក្លែងក្លាយ ពេលនោះ ជនរងគ្រោះ​(​តំណាង​ធនាគារ​) បាន​ពិនិត្យ​លុយ​ក្លែងក្លាយ​នោះ និង​និយាយប្រាប់​ជនសង្ស័យ​ថា ចាំ​ជួយ​ឆែក​មេ​ី​ល​រឿងនេះ​អោយ និង​អោយ​ជនសង្ស័យ​ត្រឡប់​ទៅវិញ​សិន​ចាំ​ល្ងាច​ម៉ោង​ 15​​និង​00​នាទី​ចាំ​មក​ដោះស្រាយ​ជូន ពេលនោះ​ជនសង្ស័យ​ក៍បាន​ចេញទៅ​បាត់ទៅ បន្ទាប់មក ជនរងគ្រោះ បាន​ត្រួតពិនិត្យ និង​ឆែក​កា​ម៉េ​រ៉ា​សុវត្ថិភាព​មើល​ទើ​ប​ដឹងថា ជនសង្ស័យ​លួច​បន្លំ​យកលុយ​ក្រដាស់​ 100 ​ដុល្លារ​ក្លែងក្លាយ​ចេញពី​កាបូបស្ពាយ​ព៌​ណ​ខ្មៅ​មកកាន់​បន្លំ​បង្ហាញ​បុគ្គលិក​ធនាគារ​ ABA​ ថា​ ជា​លុយ​ដុល្លារ​ដែល​ដក​បាន​ពី ​ATM​ នោះ​ជា​លុយ​ដុល្លារ​ក្លែងក្លាយ​រហូតដល់​ម៉ោង ​15​និង​00​នាទី​ ក៍​ជនសង្ស័យ​ត្រលប់​មកវិញ ក៍​ជនរងគ្រោះ​បាន​ធ្វើការសួរនាំ និង​បើក​អោយ​មើ​ល​កា​ម៉េ​រ៉ា​សុវត្ថិភាព​ទើប​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​មក​ធ្វើការបន្លំ​ពិតប្រាកដ​មែន បន្ទាប់មក​ជនរងគ្រោះ​បាន​ធ្វើការនាំ​ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​លុយ ​100​ ដុល្លារ​ ក្លែងក្លាយ​យកមក​ប្រគល់ជូន​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មី​ទី​3 ​ដើម្បី​ធ្វើការសាកសួរ​។​

ចំពោះមុខ កំលាំង​ជំនាញ​បាន​ក៏​សាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តន៍​តាម​និតិ​វិធី​នៃ​ច្បាប់​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×