Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​សារមន្ទីរ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​»​បង្ហាញ​ពី​សេដ្ឋកិច្ច និង​រូបិយវត្ថុ​ខ្មែរ​តាំងពី​សម័យ​ហ្វូណន​

spot_img

​ភ្នំពេញ​៖​នៅ​ថ្ងៃ​ចន្ទ ៣​កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» ដែលជា​សារមន្ទីរ​បង្ហាញ​អំពី​សាវតា​សេដ្ឋកិច្ច និង​រូបិយវត្ថុ​របស់​ខ្មែរ​តាំងពី​សម័យកាល​ហ្វូណន​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​មកពី​តាម​បណ្តា​ក្រសួង​ស្ថាប័ន​នានា ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​ធានា​គារ​ជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​មកពី​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផង​ដែរ​។ សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​នេះ ជា​សារមន្ទីរ​នាំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាន​ស្គាល់​ពី​សាវតា​នៃ​ការធ្វើ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​ដ៏​យូរលង់​របស់​ខ្មែរ ហើយ​អគារ​សារមន្ទីរ​ជា​អគារ​ដែល​ស្ថិតនៅ​ទីប្រជុំ​នៃ​សំណង់​អគារ​តាម​ស្ថាបត្យកម្ម​ពី​សម័យ​អាណានិគម​បារាំង ដូច​ជា​ស្ថានីយ​រថភ្លើង លំនៅឋាន​របស់​រេ​ស៊ី​ដង់​បារាំង អគារ​រតនាគារជាតិ ស្ពាន​នាគ ក៏​ដូច​ជា​អតីត​មន្ទីរពេទ្យ​យោធា​ជាដើម​៕​ ដោយ​៖​កូឡាប​

 

spot_img
×