Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Iflix ប្រកាសថា រឿង Star Wars វគ្គ​ដំបូង​រហូត​ដល់​វគ្គ​ទី 6 ត្រូវបាន​ដាក់​បញ្ចាំង​ហើយ

spot_img

ភ្នំពេញ​-iflix ជា​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​លើ​ពិភពលោក​មានក្តី​សោមន្ស​រីករាយ​ក្នុង​ការប្រកាស​ថា​ចាប់ពី​ថ្ងៃនេះ​តទៅ​អ្នកប្រើប្រាស់ iflix ​នៅ​កម្ពុជា​ម៉ាឡេស៊ី​ហ្វីលីពីន​ថៃ​ឥណ្ឌូនេស៊ី​ប្រ៊ុយណេ​វៀតណាម​និង​មី​យ៉ាន់​ម៉ា​អាច​ទស្សនា រឿង Star Wars តាំង​ពី​វគ្គ​ដំបូង​រហូត​ដល់​វគ្គ​ទី 6 ​ដែល​ទាក់ទង​ពី​សង្គ្រាម​អវកាស​ដ៏​អស្ចារ្យ​ដែល​អ្នក​អាច​រក​ទស្សនា​បាន​ភ្លាមៗ​នៅលើ Iflix ។​

​ខ្សែភាពយន្ត Star Wars ដែល​មាន​នៅក្នុង​កម្មវិធី​របស់ iflix និង​វេបសាយ iflix.com នឹងមាន​: Star Wars : វគ្គ I – The Phantom Menace, Star Wars : វគ្គ II – Attack of the Clones, Star Wars : វគ្គ III – Revenge of the Sith, Star Wars : វគ្គ IV – A New Hope, Star Wars : វគ្គ V- The Empire Strikes Back, Star Wars : វគ្គ VI –Return of the Jedi,​អ្នកគាំទ្រ​ក៏​អាច​រង់ចាំ​ការ​បញ្ចាំង​រឿង​Star Wars វគ្គ VII – The Force Awakens​នៅលើ iflix នា​ឆ្នាំ 2018 ខាងមុខនេះ​។ នា​ថ្ងៃ​ទី 25 ​ខែ​ឧសភា​ឆ្នាំ 1977 រឿង Star Wars វគ្គ IV – A New Hope​ដែល​បាន​ចាក់​បញ្ចាំង​នៅ 32 រោងកុន​ជុំវិញ​សហរដ្ឋអាមេរិក​បាន​ផ្លាស់ប្តូរ​ជោគវាសនា​របស់​រោងកុន​រហូត​មក​។

ជា​រឿង​បែប​បុរាណ​ដែល​ទទួល​បាន​គាំទ្រ​មិន​ធ្លាប់​មាន​ពីមុន​មក​នៅក្នុង​ប្រវត្តិ​រោងកុន​នាពេលនោះ​សាច់​រឿង​ពី​ការវាយប្រហារ​ក្នុង​អវកាស​នេះ​មា​ន​លក្ខណៈ​បែប​រឿងព្រេង​និទាន​ភាគ​ខាងលិច​នា​ទសវត្ស​ឆ្នាំ 1930 រួម​ជាមួយ​សិល្បៈ​ពិសេស​ដែល​រួមបញ្ចូល​នៃ​ទេវ​កថា​ពី​វប្បធម៌​នានា​ជុំវិញ​ពិភពលោក​។

ឆ្លុះបញ្ចាំង​ពី​ចក្ខុវិស័យ​របស់​អ្នកនិពន្ធ​និង​អ្នកដឹកនាំ​លោក George Lucas ដែល​ជា​រឿង​បែប​អវកាស​ប្រឌិត​បាន​ណែនាំ​ជាមួយ​កងកម្លាំង​អាថ៌កំបាំង​ចូលទៅ​ក្នុង​កន្លែង​មួយ​ហើយ​បាន​បន្ត​កើនឡើង​និង​ពិភពលោក​ដ៏​រស់រ​​វើក​បាន​ពង្រីក​ឥតឈប់ឈ​រ​តាម​បណ្តា​ខ្សែភាពយន្ត​ទូរទស្សន៍​ការបោះពុម្ពផ្សាយ​វីដេអូ​ហ្គេម​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ទៀត​។​

​លោក Sean Carey ប្រធាន​ផ្នែក​មាតិកា​របស់​ក្រុមហ៊ុន iflix បាន​ឡើង​លើ​កថា​៖ “Star Wars ​គឺជា​ខ្សែភាពយន្ត​ដែល​អស្ចារ្យ​និង​សំខាន់​បំផុត​របស់​ពិភពលោក​រហូតមក​។​តួអង្គ​ដ៏​ប្រសព្វ​ពិភពលោក​និង​រឿងព្រេង​នៃ​ការ​ស្រមៃ​ឃើញ​ដែល​នឹក​​ស្មាន​មិន​ដល់​របស់​លោក George Lucas ដែល​មាន​រយៈពេល​ជាង 40 ឆ្នាំ ហើយ​បន្ត​រហូត​មកដល់ពេលនេះ​នៅតែ​ទាក់ទាញ​និង​បំផុសគំនិត​ទស្សនិកជន​គ្រប់​វ័យ​និង​ជំនាន់​នៅ​ជុំវិញ​ពិភពលោក​។​យើង​មាន​ក្តីរំភើប​រីក​រា​​យ​ក្នុង​ការនាំមក រឿង Star Wars ជាមួយ​អ្នកគាំទ្រ​នៅក្នុង​ប្រទេស​កម្ពុជា​ម៉ាឡេស៊ី​ហ្វីលីពីន​ថៃ​ឥណ្ឌូនេស៊ី​ប្រ៊ុយណេ​វៀតណាម​និង​មី​យ៉ាន់​ម៉ា​។

​នៅ iflix យើង​ប្តេជ្ញា​នាំ​ជូន​នូវ​បទពិសោធន៍​សេវាកម្ម​កម្សាន្ត​ដ៏​ល្អ​បំផុត​តាម​តម្រូវការ​របស់​អ្នកប្រើប្រាស់​។​ការបន្ថែម​រឿង​សង្គ្រាម​ភព​ផ្កាយ​ទៅ​បណ្តុំ​រឿង​រប​​ស់​យើង​គឺជា​សក្ខីភាព​នៃ​ការសន្យា​នេះ​”​។​

​ជាមួយ​ការបើក​ទូលំទូលាយ​សំរាប់​អ្នកប្រើប្រាស់​ដល់​ទៅ​ជាង 1 ពាន់​លាន​នាក់​ទូទាំង 24 ប្រទេស​ជុំវិញ​តំបន់​អាស៊ី​អាស៊ី​បូព៌ា​និង​អាហ្វ្រិក​សេវា​កម្សាន្ត iflix ​ផ្ទាល់​បាន​បង្កើត​ខ្លួន​ជា​អ្នក​នាំមុខ​ទីផ្សារ​ក្នុង​សេវាកម្ម​សំ​រាប់ការ​ទស្សនា​វីដេអូ​។​សេវា​កម្សាន្ត iflix ផ្តល់ជូន​ដល់​អ្នកប្រើប្រាស់​ជាមួយ​បណ្តុំ​កម្មវិធី​ជា​ច្រើន​ប្រភេទ​មក​ពី​ហូលីវូដ​អាស៊ី​និង​អាស៊ី​បូព៌ា​រួម​ទាំង​កម្មវិធី​ទូរទស្សន៍​និង​ខ្សែភាពយន្ត​ក្នុង​តំបន់ ដែល​រួម​បញ្ចូល​ទាំង​ការចាក់​បញ្ចាំង​ផ្តាច់មុខ​មុន​ដំបូង​និង​កម្មវិធី​ដែល​ទទួលបាន​ពានរង្វាន់​ផង​ដែរ​នោះ​។​រាល់​ការ​ជាវ​សេវាកម្ម​បាន​អនុញ្ញាត​ឲ្យ​អ្ន​ក​ប្រើប្រាស់​ដើម្បី​អាច​ចូល​ដំណើរការ​សេវាកម្ម​នៅលើ​ឧបករណ៍​ចំនួន 5 ប្រភេទ​រួមមាន​ទាំង​ទូរស័ព្ទ​កុំព្យូទ័រ​ថេ​ប្លេត​និង​ទូរទស្សន៍​សម្រាប់​ទស្សនា​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង​។​

អំពី​សេវា​កម្សាន្ត iflix

iflix គឺជា​សេវា​កម្សាន្ត​ឈាន​មុខ​គេ​នៅក្នុង​ពិភពលោក​ដែល​បាន​ផ្តល់ជូន​អ្នក​ប្រើប្រាស់​ជាមួយ​ការ​ចូល​ទស្សនា​រាប់ពាន់​កម្មវិធី​ទូរទស្សន៍​ខ្សែភាពយន្ត​​និង​កម្មវិធី​ជា​ច្រើន​ទៀត​ដោយ​គ្មាន​ដែន​កំណត់​។​ជាមួយនឹង​កម្មវិធី​ជា​ច្រើន​ដែល​ទទួលបាន​ការពេញនិយម​ពី​មនុស្ស​គ្រប់គ្នា​ចាប់​ពី​រឿង​កំប្លែង​រឿ​​ង​ភាគ​របស់​កូរ៉េ​រឿង​ភាគ​របស់​ទួរគី​បូលីវូដ​ណូលី​វូដ​គំនូរជីវចល​ខ្សែភាពយន្ត​ការផ្សាយ​បន្ត​ផ្ទាល់​កីឡា​និង​កម្មវិធី​ជា​ច្រើន​ទៀត​ដែល​នាំមក​ពី​ហូ​លី​វូដ​ចក្រភព​អង់គ្លេស​អាស៊ី​អាស៊ី​បូព៌ា​និង​អាហ្វ្រិក​សេវាកម្ម​កម្សាន្ត iflix នាំ​មក​នៅ​កម្មវិធី​កម្សាន្ត​ដែល​អ្នកប្រើប្រាស់​អាច​ទស្ស​នា​បាន​នៅ​ជិត​ខ្លួន​ដោយ​គ្រប់យ៉ាង​នៅ​ចុង​ម្រាមដៃ​របស់​អ្នក​ដើម្បី​ទស្សនា​ឬ​ទាញ​យក​មើ​​ល​។​សម្រាប់​ថ្លៃ​សេវា​ប្រចាំខែ​ដែល​មាន​តម្លៃ​ទាប​អ្នកប្រើប្រាស់ iflix អាច​មើល​នៅលើ​ទូរស័ព្ទដៃ​របស់​អ្នក​កុំព្យូទ័រ​ថេ​ប្លេត​និង​ទូរទស្សន៍​គ្រប់​ទីកន្លែង​គ្រប់ពេលវេលា​៕ ដោយ​-​ក្រុមហ៊ុន​

spot_img
×