Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ា​គី​ស្ថាន​ចោទ​ឥណ្ឌា​ថា ​កំពុង​រៀប​ចាំ​ផែនការ​វាយប្រហារ ក្នុង​ខែ​មេសា​នេះ​

spot_img

​ប្រទេស​ប៉ា​គី​ស្ថាន​បាន​និយាយថា ខ្លួន​មាន​ពត៌មាន​ស៊ើបការណ៍​ដ៏​គួរឲ្យ​ទុកចិត្ត​បានថា ប្រទេស​ឥណ្ឌា​កំពុង​រៀបចំ​ផែនការ​វាយប្រហារ​យោធា​លើ​ប្រទេស​ប៉ា​គី​ស្ថាន​ក្នុង​ខែ​នេះ​។ ប៉ុន្តែ​ការចោទប្រកាន់​របស់​ប៉ា​គី​ស្ថាន ត្រូវបាន​ឥណ្ឌា​ច្រានចោល​។​

​រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន​លោក Shah Mehmood Qureshi បាន​ធ្វើ​ការចោទប្រកាន់​នោះ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​។​

​លោក​ថ្លែង​ប្រាប់​អ្នក​សារពត៌មាន​ថា “​មានឱកាស​ជាច្រើន​ដែល​នឹង​មាន​ការវាយប្រហារ​ទៀត ប្រឆាំង​នឹង​ប៉ា​គី​ស្ថាន ហើយ​បើ​យោង​តាម​ពត៌មាន​ដែល​ទទួលបាន ការវាយប្រហារ​លើ​ប៉ា​គី​ស្ថាន​នោះ​អាច​នឹង​កើតឡើង​ចន្លោះ​ថ្ងៃទី ១៦ ដល់ ២០ ខែ​មេសា​”​។​

​រដ្ឋមន្ត្រីការបរទេស​រូប​នោះ​ថ្លែង​បញ្ជាក់ថា គាត់​បាន​ធ្វើ​ការអះអាង​ដោយ​មាន​ទំនួស​ខុស​ត្រូវ ដោយ​បញ្ជាក់​ថា ការវាយប្រហារ​នោះ​មាន​គោលបំណង​ដាក់​សម្ពាធ​ការទូត​ប្រឆាំង​នឹង​ប្រទេស​ប៉ា​គី​ស្ថាន​។​

​សូមបញ្ជាក់​ថា ទំនាក់ទំនង​រវាង​ប៉ា​គី​ស្ថាន និង​ឥណ្ឌា​កំពុង​ស្ថិត​ក្នុង​ស្ថាន​ដ៏​អាក្រក់ ក្រោយ​ពេល​ពួក​សកម្មប្រយុទ្ធ​ដែល​មាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន បាន​បើក​ការវាយប្រហារ​លើ​ទា​ហ៊ាន ឥណ្ឌា​កាលពី​ខែ​មុន​នៅ​តំបន់ Kashmir បណ្តាល​ឲ្យ​ទា​ហ៊ាន​ឥណ្ឌា​ស្លាប់ និង​របួស​ជាច្រើន​នាក់​។​

​ឥណ្ឌា​បាន​ធ្វើ​ការឆ្លើយតប​នឹង​ការវាយប្រហារ​នោះ ដោយ​បាន​ធ្វើ​ការវាយប្រហា​រ​តាម​ដែនអាកាស ទៅលើ​ជំរុំ​ហ្វឹកហាត់​របស់​ពួក​សកម្មប្រយុទ្ធ​នៅក្នុង​ទឹកដី​របស់​ប៉ា​គី​ស្ថាន​។​

​ភ្លាមៗ​ក្រោយ​មាន​ការវាយប្រហារ ប៉ា​គី​ស្ថាន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចំបាំង​ឥណ្ឌា​ចំនួន ១​គ្រឿង​ដែល​ហោះចូល​តំបន់ Kashmir ដែល​គ្រប់គ្រង​ដោយ​ប៉ា​គី​ស្ថាន និង​បាន​ចាប់​អ្នក​បើក​យន្តហោះ​ឥណ្ឌា​ម្នាក់​។ ប៉ុន្តែ​ពេល​ក្រោយមក ប៉ា​គី​ស្ថាន​បាន​ដោះលែង​អ្នក​បើក​យ​យន្តហោះ​នោះ​ឲ្យទៅ​ឥណ្ឌា​វិញ​។​

​សូម​រម្លឹកថា ប្រទេស​ប៉ា​គី​ស្ថាន និង​ឥណ្ឌា ព្យាយាម​ចង់​គ្រប់គ្រង​តំបន់ Kashmir តែម្នាក់ឯង ប៉ុន្តែ​ប្រទេស​ទាំង ២​នេះ គ្រប់គ្រង​បាន​តែ​ម្នាក់​មួយ​ផ្នែក​ប៉ុណ្ណោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ ៖ សុភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×