Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេលនេះ​កម្ពុជា​មាន​សមត្ថភាព និង​លទ្ឋភាព​ដកដង្ហើមរ​ស់ដោយខ្លួន​ឯង​ដោយ​ឯករាជ្យ មិន​ស្ថិត​ក្រោម​គំនាប និង​ទារុណកម្ម​សេដ្ឋកិច្ច​បរទេស​

spot_img

​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី ៨ មេសា នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ សម្ពោធ​បើក​អោយ​ដំណើរការ​ជា​ផ្លូវការ​នូវ “​សារមន្ទីរ​ព្រះ​ស្រី​ឦសាន​វរ្ម័ន​” ដែល​ជា​សារមន្ទីរ​ជាតិ​បង្ហាញ​អំពី​ប្រវត្តិ​សាវតា​សេដ្ឋកិច្ច និង​រូបិយវត្ថុ​របស់​ខ្មែរ​យើង​តាំង​ពី​សម័យកាល​ហ្វូណន​មកម្ល៉េះ​។ ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន គឺ​បាន​ពង្រឹង​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុង​រង្វង់​ជាង ៧% ដែល​ពេល​នេះ​កម្ពុជា​មាន​សមត្ថភាព និង​លទ្ឋភាព​ដកដង្ហើមរ​ស់ដោយខ្លួន​ឯង​ដោយ​ឯករាជ្យ មិន​ស្ថិត​ក្រោម​គំនាប និង​ទារុណកម្ម​សេដ្ឋកិច្ច​បរទេស​។​

​នៅថ្ងៃនេះ សម្តេច​តេជោប្រ​មុខដឹក​នាំ​រាជរដ្ឋាភិបាល ត្រូវបាន​ទទួល​ស្វាគមន៍​យ៉ាង​អធិកអធម​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំ ដែល​បង្ហាញ​នូវ​ក្តី​នឹករ​ឮ​ក គោរព​ស្រឡាញ់ និង​ជំនឿ​ជឿជាក់​ប្រកបដោយ​ភាព​កក់ក្តៅ​បំផុត ដែល សម្តេច​តេជោ​នាយករដ្ឋមន្ត្រី តែងតែ​មាន​ក្តីស្រឡាញ់ និង​ព្រហ្មវិហា​រធ​ម៍​ចំពោះ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើអោយ​កម្ពុជា​រស់​ឡើងវិញ​គ្រប់​វិស័យ ជាមួយនឹង​កិត្យានុភាព និង​មោទនភាព​ជាតិ ដែល​កូន​ខ្មែរ​ចងចាំ​និង​យក​គម្រូ​តាម​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​អោយ​កាន់តែ​រីកចម្រើន​៕​ ​ដោយ​៖​កូឡាប​

spot_img
×