Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយទាហាន និង​និស្សិត នាយ​ទា​ហ៊ាន​សកម្ម មិនមែន​ជា​មុខសញ្ញា​ជួញដូរ​ប្រេី​ប្រាស់​គ្រឿងញៀន​ទេ តែ​អាច​ជា​ជន​បង្គោល ក្នុង​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​បញ្ហា​គ្រឿងញៀន​

spot_img

​កំពង់ស្ពឺ ៖ នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​ថ្លែងថា​ ​នាយទាហាន និង​និស្សិត​នាយ​ទា​ហ៊ាន​សកម្ម នៅ​សាលា​នាយទាហាន​សកម្ម (​ត្មាត​ពង​) មិនមែន​ជា​មុខសញ្ញា​ជួញដូរ​ប្រេី​ប្រាស់​គ្រឿងញៀន​ទេ តែ​អាច​ជា​ជន​បង្គោល​សម្រាប់​គ្រួសារ មិត្តភក្តិ និង​មនុស្ស​ជា ទីស្រឡាញ់ ក្នុង​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​បញ្ហា​គ្រឿងញៀន​នៅក្នុង​គ្រួសារ និង​សហគមន៍ ។​

​ថ្ងៃ ទី​៨ ខែ​មេសា ឆ្នាំ​២០១៩ ក្រោម​ការចង្អុលបង្ហាញ​ពី​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ នៅ​សាលា​នាយទាហាន​សកម្ម (​ត្មាត​ពង​) បាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ទប់ស្កាត់​ការប្រេីប្រាស់​គ្រឿងញៀន​ខុសច្បាប់ និង​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ដល់​នាយទាហាន និង​និស្សិត​នាយ​ទា​ហ៊ាន​សកម្ម​ចំនួន​១២០០​នាក់ ។​

​លោក ឧត្តមសេនីយ៍ ឯក ប៊ុត សុភាព នាយក​សាលា​នាយទាហាន បាន​មានប្រសាសន៍​ស្វាគមន៍​ដល់​ប្រតិភូ​ដឹកនាំ​ដោយ​លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​មក​ធ្វេី​បទឧទ្ទេសនាម​ផ្តល់​ចំណេះដឹង​ពី​បញ្ហា​គ្រឿងញៀន​ដើម្បី​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នូវ​បញ្ហា​គ្រឿងញៀន​ក្នុង​សាលា​ក៏ដូចជា​នៅ​ក្នុង​ជួរ​នាយទាហាន​។​

​ក្នុងឱកាស​នោះ​លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​នូវ​អំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ ជា​អនុប្រធាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ពហុ​វិស័យ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក៏ដូចជា​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​របស់​រាជរដ្ឋាភិបាល​។​

​លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​មានប្រសាសន៍​បន្ត​ថា អស់លោក ក្មួយៗ​នៅទីនេះ មិនមែន​ជា​មុខសញ្ញា​ជួញដូរ​ប្រេី​ប្រាស់​គ្រឿងញៀន​ទេ​តែ​អាច​ជា​ជន​បង្គោល​សម្រាប់​គ្រួសារ មិត្តភក្តិ និង​មនុស្ស​ជាទី​ស្រលាញ់​ក្នុង​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​បញ្ហា​គ្រឿងញៀន​នៅក្នុង​គ្រួសារ និង​សហគមន៍ ព្រោះថា​បញ្ហា​គ្រឿងញៀន​អាច​ជោគជ័យ​បាន​លុះត្រាតែ​មាន​ការចូលរួម​ពីយេីងទាំងអស់​គ្នា​ហើយ​ត្រូវ​ចាត់​ទុក​បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​រួម​របស់យើង​ទាំងអស់​គ្នា​មិនមែន​ជា​បញ្ហា​ផ្តាច់មុខ​របស់​នរណា​ម្នាក់ ឬ​ក្រុម​ណា​មួយឡើយ​៕​ ដោយ​៖​កូឡាប​

spot_img
×