Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀង កញ្ញា រតនៈ ពិសី ចេញ​បទ “ម៉ែ​តាមជេ” ទាក់ទាញ​អ្នកទស្សនា និង​ចូល​ស្ដាប់​

spot_img

​ភ្នំពេញ ​៖ បញ្ចេញ​ក្បាច់​រាំ​សាកល្បង​បទ​”​ម៉ែ​តាមជេ​”​កាល​ពី​កន្លង​ទៅ​របស់ កញ្ញា រតនៈ ពិសី គឺ​ទទួលបាន​អ្នក​ចូល​ទស្សនា​មិនតិច​ជាង​៣០​ម៉ឺន ដង​នោះ បាន​ធ្វើឲ្យ​ន​បានសម្រេច​បញ្ចេញវីដេ​អូរាំ​ជា​ផ្លូវការ​ហើយ​កាល​ពី​ថ្មីៗ​នេះ​។ តារា​រូប​នេះ​រំពឹងថា​នឹង​អាច​ផ្តល់​ការកម្សាន្ត​សប្បាយ​សម្រាប់​អ្នកគាំទ្រ​ក្នុងឱកាស​ជួបជុំ​កម្សាន្ត​សប្បាយ​ផងដែរ​។​

កន្លងមក​មាន​តារា​ចម្រៀង​ជាច្រើន​បាន បញ្ចេញ​បទ​ចម្រៀង​ថ្មីៗ​ជាច្រើន​បទ​មុន​ចូលឆ្នាំ​ទុក​សម្រាប់​រាំ​លេង​កម្សាន្ត​។ ប៉ុន្តែ​អ្វី​ដែល​គេ​ចម្លែក​ក្នុង​អារម្មណ៍​គឺ​ក្រោយ​បទ​ចម្រៀង​២​បទ​របស់​តារាចម្រៀង​កញ្ញា រតនៈ ពិសី និង​កញ្ញា រ៉ាប៊ី មាន​ចំណងជើង​ស្រដៀង​គ្នា និង​ចេញ​មុន​ក្រោយ​គ្នា​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ ទោះ​ចេញ​បុក​គ្នា​ស្ទើ​ចំ​ពេល​តែ​មួយ​ប៉ុន្តែ​បទ​ចម្រៀង​ទាំងនេះ​បាន​បង្ហាញ​ពី​ចង្វា​ក់ និង​ក្បាច់​រាំ​ផ្សេងៗ​ពីគ្នា រតនៈ ពិសី បញ្ជាក់ថា បទ​ថ្មី​របស់​នាង​ទើប​នឹង​ចេញ​ច​ក្រោយ​មែន ប៉ុន្តែ​នាង​នាង បាន​សម្រិត​សម្រាំង​អស់​ជា​ច្រើន​ខែ​មក​ហើយ ហើយ​នេះ​គឺ​ជា​បទ​ភ្លេង​ថ្មី​។ នាង​ថា​ដោយសារ​ចង់​មាន​បទ​ថ្មី​ផ្ទាល់ខ្លួន នាង​បាន​ស្នើ​ឲ្យ​អ្នកនិពន្វ​បទ​ភ្លេង​ថ្មី និង​ទំនុកច្រៀង​ពិសេស​នេះ​ឡើង​។ ទោះជា​យ៉ាងណា​បទ​ចម្រៀង​របស់​នា​ង​មិន​មាន​បំណង​ប្រកួតប្រជែង​ជាមួយ​សិល្បករ​រូប​ណា​នោះ​ដែរ​។ តារា​ស្រី​រូបនេះ​បញ្ជាក់​ដែរ​ថា​បទ​ចម្រៀង​នេះ​ជួយ​ច្រៀង​ដាស់តឿន​ដល់​ក្មេងស្រី​ដែល​ក្មេងស្រី​ដែល​មាន​ចរិក​ខ្ជិល​ច្រអូន និង​ស្របទៅតាម​អត្ត​ចរិក​ឡិ​ឡក់​របស់​នាង​ផង​ដែរ​។ អ្វី​ដែល​ពិសេស នាង និង​ប្រធាន​ក្រុម​រាំ​បានរួម​គ្នា​បង្កើត​ក្បាច់​រាំ​ថ្មី​ដើម្បី​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ ទាញ​។ ក្បាច់​រាំ​បែប​ថ្មី​របស់​នាង​ក៏​មាន​ការប្រឹក្សា​ជាមួយ​អ្នកជំនាញ​រាំ​ដើម្បី​បំបែក​ក្បាច់​ល្អ ងាយ​ដល់​អ្នកគាំទ្រ​រាំ​លេង​កម្សាន្ត ដែល​ទើបនឹង​ថត​បញ្ចប់​។​

​នាង​រំពឹង​ដែរ​ថា បទ​ចម្រៀង​ថ្មី​របស់​នាង​នឹង​ទទួលបាន​ការគាំទ្រ និង​យក​មក​រាំ​លេង​កម្សាន្ត​ក្នុងឱកាស​ជួបជុំ​នានា​ផងដែរ​។ សម្រាប់​ការងារ​សិល្បៈ​តារា​ស្រី​រូប​នេះ​បញ្ជាក់ថា នាង​នៅ​តែ​ទទួលបាន​ឱកាស​ចេញ​ច្រៀង និង​សម្តែង​ថ្មីៗ​ជា​បន្តបន្ទាប់​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​។ ខណៈ​ដែល​ការងារ​មុខរបរ​លក់​ផលិតផល​ថែរក្សា​ព្យាបាល​សម្រស់​តាម​អន​ឡាញ​ក៏​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​ផងដែរ​៕ ដោយ​៖ កូឡាប​

spot_img
×