Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យចូលឆ្នាំ​ខ្មែរ​ខិតជិត​ចូល​មកដល់​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេ​ត្តតា​កែវ​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​ និង​អប់រំ​ណែនាំ​ដល់​អាជីវ​ករ​

spot_img

​តាកែវ​ ៖ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តតាកែវ រួមជាមួយ​នឹង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ បានធ្វើ​ការចុះ​ត្រួតពិនិត្យ​ចំណីអាហារ គ្រឿង​កំប៉ុង ដែល​ដាក់លក់​នៅក្នុង​ផ្សារ​តាកែវ នឹង​ដេប៉ូ​លក់​ស្រា​បៀរ​មួយចំនួន​នៅ​ក្រុង​ដូន​កែវ ក៏ដូចជា​ធ្វើការ​អប់រំ​ណែនាំ​ទៅដល់​ក្រុមអាជីវករ​ផ្សារ​តាកែវ ឲ្យ​ដាក់​លក់ទំនិញ​ដែលមាន​សុវត្ថិភាព អនាម័យ​ល្អ និង​មិន​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ខាង​មុននេះ ។

​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​មានប្រសាសន៍ថា នៅក្នុង​ការចុះ​ត្រួតពិនិត្យ​ចំណីអាហារ និង​គ្រឿងឧបភោគ បរិភោគ ដែល​កំពុង​ដាក់តាំង​លក់​នៅ​ផ្សារ​តាកែវ និង​តាម​ដេប៉ូ​លក់​ស្រា​បៀរ​ផ្សេងៗ​នៅក្នុង​ក្រុង​ដូន​កែវ មន្ត្រី​ជំនាញ​បាន​រកឃើញ​ងៀត​បបែល​ចំនួន​១០​គីឡូ​កន្លះ និង​ផ្សិត​កំប៉ុង​ធំ​ចំនួន​២៧​កំប៉ុង ។

​លោក ប៉ោ លាង​គង់ បន្ថែមទៀតថា បន្ទាប់ពី​បាន​រកឃើញ​នូវ​សារ​ធាតុគីមី លើ​ងៀត​បបែល និង​គ្រឿង​កំប៉ុង​យកមក​រក្សារ​ទុក​នៅ​សាខា មន្ត្រី​ជំនាញ​រួមសហការ​នឹង​កម្លាំង​សមត្ថកិច្ច​ផ្សារ​តាកែវ បានធ្វើការ​រក្សាទុក​នៅ​ឯ​សាខា​កាំ​កុង​ខេត្ត ដើម្បី​ធ្វើការ​បំផ្លាញចោល​នូវ​ទំនិញ​ដែល​ខូចគុណភាព​ទាំងនេះ​ចោល ហើយ​ដោយឡែក​ចំពោះ​ស្រា​បៀរ​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ មន្ត្រី​ជំនាញ​បាន​បំផ្លាញចោល​ភ្លាមៗ ដោយ​មិន​ឲ្យ​លក់​នៅលើ​ទីផ្សារ​តទៅទៀត ព្រមទាំង​ធ្វើ​កិច្ចសន្យា​ជាមួយនឹង​ក្រុមអាជីវករ​ទាំងនេះ កុំ​ឲ្យ​មាន​លើក​ក្រោយ​ទៀត ប្រសិនបើ​មាន​ទៀត រូបលោក​នឹង​ចាត់​វិធានការណ៍​ទៅតាម​ផ្លូវច្បាប់ ។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត ក៏បាន​ធ្វើការ​អំពាវរ​នាវ​ដល់​ក្រុមអាជីវករ​ទាំងអស់ ត្រូវតែ​ដាក់លក់​ចំណីអាហារ និង​គ្រឿង​កំប៉ុង ដែលមាន​សុវត្ថិភាព​ខ្ពស់ អនាម័យ​ល្អ និង​មិន​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ហើយ​ត្រូវ​ឧស្សាហ៍​ត្រួតពិនិត្យ​ពី​កាលបរិច្ឆេទ​ប្រើប្រាស់​ឲ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ខ្ពស់​ចំពោះ​អ្នកប្រើប្រាស់ ៕ តាកែវ​

spot_img
×