Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃកុង​ងងុយដេក បើក​ធ្លាក់​ផ្លូវ​ចូល​រោង​លក់ដូរ បុក​ប៉ើង​ខ្ទេច តែ​សំណាងល្អ​គ្មាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​

spot_img

​ខេត្តស្វាយរៀង ៖ រថយន្ត​ដឹក​ដែក​ស​សៃ​មួយគ្រឿង​ដែល​តៃកុង​ងងុយដេក​បាន​បើក​បុក​ចូល​រោង​លក់​លក់ដូរ​ប៉ើង​អស់​តែ​សំណាងល្អ​គ្មាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ​គ្រាន់តែ​បង្ក​ការខូចខាត​របស់រប​រ​ប៉ុណ្ណោះ​។​ករណីនេះ​បានកើត​ឡើង​កាល​វេលា​ម៉ោង ០៥​និង​៣០​នាទី​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៩ លើផ្លូវ​ជាតិ​លេខ​០១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៨-១៣៩ ត្រង់ចំណុច​ក្នុងភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។

​យោងតាម​សមត្ថកិច្ច​បានអោយដឹង​ថា​៖​រថយន្ត​០១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​-​ខៀវ ពាក់​ស្លាក​លេខ​ប​.​មានជ័យ ៣A-០០៣១ បើកបរ​ដោយ​ឈ្មោះ សរ ចាន់​សុភ​ក្រ័ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត រស់នៅ​ភូមិ​ត្នោតជ្រំ​៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើកបរ​ពី​លិចទៅ​កើតមក​ដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ងោក​មួយភាំង រួច​បាន​ជ្រុល​ចង្កូត​បុក​ចូល​រោង​ខាងមុខផ្ទះ​តែម្តង ប៉ុន្តែ​សំណាងល្អ​ពុំមាន​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​នោះទេ​។​

​ប្រភព​បាន​បន្តទៀតថា ៖ ផ្ទះ​ដែល​រងគ្រោះ​នោះ​ម្ចាស់​មានឈ្មោះ ពុត បារាំង ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ លៀប ឃុំ កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង មាន​ប្រពន្ធ​ឈ្មោះ​ងួន សុ​ខេង អាយុ​២៤​ឆ្នាំ មានកូន​០២​នាក់ ទី​១​ឈ្មោះ​គីម លីហ្សា ភេទ​ស្រី​អាយុ​០២​ឆ្នាំ កូន​ទី​២​ឈ្មោះ​គីម សំរឹទ្ធ ភេទ​ប្រុស​អាយុ​០២​ខែ ដែល​កំពុង​ដេក​លង់លក់​ក្នុង​បន្ទប់​ខាង តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ទេ គ្រាន់តែ​ខូចខាត​រោង​ដែក​ប្រក់ស​ង្ហ័​សី​ទាំងស្រុង​ទំហំ​ទទឹង​៦,៥០​ម៉ែត្រ​x​បណ្តោយ ១១,៦០​ម៉ែត្រ និង​សម្ភារៈ​មួយចំនួនទៀត ៖

-​ស្រា​បៀរ​ប្រហែល ២០០​កេស​

-​ភេសជ្ជៈ​-​ទឹក​សុទ្ធ​ប្រហែល​៤០០​កេស​

-​ទូរ​ទឹកកក​០២

-​ទូរ​កញ្ចក់​(​ដូរ​លុយ​)០១

-​អីវ៉ាន់​ចាប់ហួយ​មួយចំនួន​

​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នាំយកមក​អធិការដ្ឋាន ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ រីឯ​មធ្យោបាយ​បាយ​នៅ​កន្លែងកើតហេតុ​រងចាំរ​ថ​យន្ត​មក​អូស​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​។ មូលហេតុ ៖ អ្នកបើកបរ​រថយន្ត​ងងុយដេក បើក​ធ្លាក់​ផ្លូវ ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×