Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកលវិទ្យាល័យ CUS ចុះ​អនុស្សរណៈ ជាមួយ SMU ប្រទេស​កូរ៉េ ដើម្បី​សម្រេច​ការកសាង​មូលធន​បញ្ញា​ប្រកបដោយ​សមត្ថភាព​វិជ្ជាជីវៈ​បន្ថែមទៀត​

spot_img

​ភ្នំពេញ​៖ បើ​តាម​ការធ្វើ​អង្កេតរ​បស់​ការិយាល័យ​ទីផ្សារ និង​គាំពារ​និស្សិត​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​CUS និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា និង​និស្សិត​កំពុង​សិក្សា​មាន​ការងារ​ធ្វើ​រហូតដល់​ជាង ៨០% ទទួល​បាន​កំណើន​និស្សិត​ថ្មី​ប្រមាណ ១៦% ទើប​ធ្វើឲ្យ​សាកលវិទ្យាល័យ​បានចុះ​អនុស្សរណៈ ជាមួយ SUN MOON UNIVERSITY សាធារណរដ្ឋ​កូរ៉េ ដើម្បី​សម្រេច ការកសាង​មូលធន​បញ្ញា​ប្រកបដោយ​សមត្ថភាព​វិជ្ជាជីវៈ​បន្ថែមទៀត​។​

​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​សាកលវិទ្យាល័យ ឯកទេស នៃ​កម្ពុជា ជាមួយ​សាកលវិទ្យាល័យ Sun Moon ប្រទេស​កូរ៉េ​នៅ ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ ២០១៧ លោក បណ្ឌិត ស្តើង សុខុម សាកលវិទ្យាធិការ សាកលវិទ្យាល័យ ឯកទេស នៃ​កម្ពុជា​បាន​លើកឡើង​ថា​៖ ក្នុង​បេសកកម្ម​អប់រំ​រយៈពេល​ជាង​១៦​ឆ្នាំ​កន្លងមកនេះ សាកលវិទ្យាល័យ ឯកទេស នៃ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​គ្រប់​សកម្មភាព​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ទន់ ផ្នែក​រឹង សេវាកម្ម​គាំទ្រ បរិស្ថាន​សិក្សា គុណភាព​បង្រៀន និង​គុណភាព​រៀន ក្នុង​គោលបំណង​សម្រេច​ឲ្យបាន​នូវ​ការកសាង​មូលធន​បញ្ញា​ប្រកបដោយ​សមត្ថភាព​វិជ្ជាជីវៈ និង​បុគ្គលិកលក្ខណៈ​ល្អ​ប្រពៃ​សម្រាប់​និស្សិត​របស់ ខ្លួន​។ CUS​បាន​ដាក់ចេញ​នូវ​ទិសដៅ​អាទិភាព​ការងារ​របស់​ខ្លួន​គឺ​៖ ”​ទាំងអស់​គ្នា​ដើម្បី​គុណភាព គុណភាព​ដើម្បី​ទាំងអស់គ្នា​” ដោយ​ឈរ​លើ​មូលដ្ឋាន​នេះ​ធ្វើឲ្យ​សាកលវិទ្យាល័​យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។ បច្ចុប្បន្ននេះ​CUS មាន​៨​ទីតាំង ដែល​២​ទីតាំង​នៅ​រាជធានី​ភ្នំពេញ និង​៦​ទីតាំង​ទៀត​នៅ​ខេត្ត​កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និង​ខេត្ត​កំពត មាន​និស្សិត​កំពុង​សិក្សា​ជិត​ពីរ​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ​។ និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា និង​និស្សិត​កំពុង​សិក្សា​មាន​ការងារ​ធ្វើ​រហូតដល់​ជាង ៨០% នេះ​បើ​តាម​ការធ្វើ​អង្កេត​របស់​ការិយាល័យ​ទីផ្សា​រ និង​គាំពារ​និស្សិត​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​CUS ទទួល​បាន​កំណើន​និស្សិត​ថ្មី​ប្រមាណ ១៦%​។ លទ្ធផល​នេះ​បានបង្ហាញ​ថា​និស្សិត CUS ទទួលបាន​ការងារ​ធ្វើ​ក្នុង​អត្រា​មួយ​ខ្ពស់​សម្រាប់​ការងារ​ទីផ្សារ​ក្នុងប្រទេស​។ ជាងនេះទៅទៀត​គុណភាព និង​វិន័យ ក្នុង​ការបណ្តុះបណ្តាល​ត្រូវបាន​លើកកម្ពស់​ជា​រៀងរាល់ថ្ងៃ​។​

លោក បណ្ឌិត ស្តើង សុខុម ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​សាកលវិទ្យាល័យ​បាន​ចុះ​អនុស្សរណៈ ជាមួយ​ស្ថាប័ន​នានា​ក្នុង​ស្រុក​ជិត​៥០០​ក្រុមហ៊ុន​/ ស្ថាប័ន និង​សាកលវិទ្យាល័យ វិទ្យាស្ថាន​នានា ជាច្រើន​ដូចជា ប្រទេស​កូរ៉េ ចិន ជប៉ុន អាឡឺម៉ង ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា ហ្វីលីពីន ចក្រភព​អង់គ្លេស បង់​ក្លា​ដែស អ៊ីស្រាអែល វៀតណាម និង​បណ្តា​ប្រទេស​នានា​មួយចំនួន​ទៀត ជាពិសេស​នៅ​ថ្ងៃនេះ​ជាមួយ SUN MOON UNIVERSITY សាធារណរដ្ឋ​កូរ៉េ​។ តាមរយៈ​ការធ្វើ​កិច្ចសហប្រតិបត្តិការ​នេះ​សាកលវិទ្យាល័យ បាន​បញ្ជូន​និស្សិត​ទៅ​សិក្សា​សាកលវិទ្យាល័យ​នៅ​ប្រទេស​កូរ៉េ និង​បាន​បញ្ជូន​បុគ្គលិក​ទៅ​ទស្សនកិច្ច​ដកស្រង់​បទពិសោធន៍​នៅ​សាកលវិទ្យាល័យ​មួយចំនួន បាន​សហការ​រៀបចំ​កា​រ​ធ្វើ​បទ​បង្ហាញ សិក្ខាសាលា សន្និសីទ ទស្សនកិច្ច​សិក្សា កម្មសិក្សា និង​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ជាដើម​។​

ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ផង​ដែរ Dr. Hwang Sun Jo, Presesident of Sun Moon University បាន​ធ្វើ​បទឧទ្ទេសនាម​លើ​ប្រធានបទ “Promote the exchange programs in teaching, training, and leadership development and educational technologies“​។ ចំណែកឯ Dr. Lee Kyung Oh, Director of Office of International Affairs ក៏​បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី “ Introduction to Sun Moon University ” ដល់​បុគ្គលិក សាស្ត្រាចារ្យ និង​និស្សិត​ដែល​បាន​ចូលរួម​ប្រមាណ ២៥០​នាក់​បាន​ឈ្វេងយល់​ផងដែរ​។ ក្រោយ​បញ្ចប់​ពិធី​នេះ​និស្សិត និង​សាស្ត្រាចារ្យ​អាច​ធ្វើ​ទស្សនកិច្ច​សិក្សា ឬ​ទៅ​បន្ត​ការសិក្សា​នៅ ប្រទេស​កូរ៉េ​បាន ដោយ​កន្លងមក​មាន​និស្សិត​មួយចំនួន​ក៏​បាន​ទៅធ្វើ​ទស្សនកិច្ច​សិក្សា និង​ទទួលបាន​នូវ អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​កូរ៉េ ហើយ​ពួកគេ​បាន​ត្រឡប់​មក​វិញ​ជាមួយ​លទ្ធផល​ដ៏​ជោគជ័យ​ដែល​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​ប្រកបដោយ​គុណភាព ដើម្បី​ចូលរួម​ចំណែក ព្រមទាំង​ចែករំលែក​បន្ទុក​របស់​រាជរដ្ឋាភិបាល​ក​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ឲ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​សង្គម និង​ការអភិវឌ្ឍ​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​ថែម​ទៀត​៕ ដោយ​៖​កូឡាប​

spot_img
×