Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែក​កង់​មុខ​រេ​ចង្កូត​បុក​របង​ផ្ទះ​គេ និង​គល់​ឬ​ស្សី​បុក​ធ្លុះ​ឆ្អឹង​ក​ចេញមក​ក្រោយ ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម​

spot_img

ខេត្តស្វាយរៀង ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ដោយសារ​បើក​ម៉ូតូ​លឿន​ពេក បែក​កង់​មុខ​ជ្រុល​របង​ផ្ទះ​គេ​និង​គល់​ឬ​ស្សី​បាក់ឆ្អឹង​ក​ចេញមកក្រៅ​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៩ នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ​ស្ថិត​ក្នុងភូមិ​កក់ ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ៖ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ ពណ៌​ខ្មៅ ស្លាក​លេខ​(​គ្មាន​)​បើកបរ​ដោយ​ឈ្មោះ សោម មេ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ ត្រពាំង​ថ្កូវ ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង បើកបរ​ពី​កើ​តទៅ​លិច លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ ស្រាប់តែ​ម៉ូតូ​បែក​កង់ជើង​មុខ​បណ្តាលអោយ​ដួល​ចូល​របង​ផ្ទះ​ប្រជាពលរដ្ឋ​និង​បុក​គាល់​ឬ​ស្សី​ធ្លុះ​ឆ្អឹង​ករ​ចេញ​មកក្រៅ​បណ្តាលអោយ​ស្លាប់​នៅ​និង​កន្លែង​តែ​។ ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចុះ​ពិនិត្យ​និង​ប្រគល់​សព​អោយទៅ​ខាង​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

​មូលហេតុ ៖ បើកបរ​លឿន​ហើយ​បែក​កង់​ម៉ូតូ ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×