Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន ៖ កងកម្លាំង​ទាំងអស់​ការពារ​សន្តិភាព និង​សមិទ្ធផល​របស់​រាជរ​ដ្ឋា​ភិ​បាល​

spot_img

​ខេត្តស្វាយរៀង ​៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត ខេត្តស្វាយរៀង បាន​ថ្លែងប្រាប់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវការពារ​ស​ន្តិ​ភាព​និង​សមិទ្ធផល​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បាន​ខិតខំ​កសាង​អភិវឌ្ឍ​តាំងពី​បាតដៃ​ទទេរ​អោយ​រីកចម្រើន​លើ​គ្រប់​វិស័យ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមេសា​ឆ្នាំ​២០១៩ ខណៈដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ភោ​ធ និង​ឆ្លង​សមិទ្ធផល​នានា​ក្នុង​វត្ត​សា​ង្សុ​ម៉ី​(​ហៅ​វត្ត​ទួល​ស្តី​) ស្ថិតក្នុង​ភូមិ​ទួល​ស្តី​ឃុំ​ទួល​ស្តី​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ដែល​ពិធី​នេះ​មាន​ប្រជាពលរដ្ឋ ចូលរួម​ប្រមាណ​១,០០០​នាក់​ផងដែរ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន បាន​ថ្លែងបន្តថា សូម​ពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា ត្រូវ​រួមគ្នា​ថែរក្សា​តម្លៃ​សន្តិភាព​នេះ​ឱ្យ​រស់​ស្ថិតស្ថេរ​គង់វង្ស ដោយ​មិន​ឱ្យមាន​អ្នក​ណាមួយ មក​បំផ្លាញ​បានឡើយ ព្រោះ​សន្តិភាព​នេះ​រកម​កដោយ​លំបាក​បំផុត ដែលជា​ការលះបង់​ដ៏​ធំធេង​របស់​ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា ទើប​មាននូវ​អ្វីៗ​សព្វថ្ងៃនេះ​។ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ មិន​ចង់បាន​អ្វី​ក្រៅពី​ឃើញ​ពលរដ្ឋ​រស់នៅ​មាន​ជីវភាព​សមរម្យ ប្រទេសជាតិ​មាន សុខសន្តិភាព វឌ្ឍនភាព នោះឡើយ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា សព្វថ្ងៃនេះ​ប្រទេសជាតិ​យើង មានការ​អភិវឌ្ឍ​រីកចម្រើន និង​ជឿនលឿន ហើយ​ខេត្តស្វាយរៀង និង​មាន​ផ្លូវ​ល្បឿន​លឿន និង​បង្ហាញ​រូបរាង​នាពេល​ឆាប់ៗ​ខាងមុខនេះ​ដូច្នេះ សូម​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ជឿទុកចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ដែល​បានប្រែក្លាយ​ប្រទេស តាំងពី​បាតដៃ​ទទេ​ឲ្យ​មានការ​រីកចំរើន​លើ​គ្រប់​វិស័យ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​លើកឡើង​អំពី​ប្រវត្តិ​ប្រទេស​កម្ពុជា ដែល​ធ្លាប់​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បាន​កាប់សម្លាប់​មនុស្ស​ស្លូតត្រង់​ជាង​៣​លាន​នាក់ ហើយ​បាន​រំដោះប្រទេស ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​រី​ចម្រើន​លើ​គ្រប់​វិស័យ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តទៀតថា សព្វថ្ងៃនេះ​ព្រះពុទ្ធសាសនា មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ប្រទេស​កម្ពុជា មាន​វត្ត​អារាម​ប្រមាណ​ជាង ៤,០០០​វត្ត និង​ព្រះសង្ឃ​ជាង​៦​ម៉ឺន​អង្គ​ឯណោះ នៅ​ទូទាំងប្រទេស ហើយ​បើ​វិស័យ​ពុទ្ធចក្រ​រីកចម្រើន វិស័យ​អាណាចក្រ​ក៏​រីកចម្រើន​ដែរ ពោលគឺ​ត្រូវតែដើរ​ទន្ទឹមគ្នា​។ លោក​ក៏បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​កងកម្លាំង គ្រប់លំដាប់​ថ្នាក់ ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​បន្ថែមទៀត ជាពិសេស​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ឲ្យ​ទទួលបាន​ជោគជ័យ ដោយ​នៅក្នុង​មូលដ្ឋាន​មិនត្រូវ​ឱ្យមាន​បងតូច បងធំ ចោ​លួច​ចោ​ប្លន់ គ្រឿងញៀន ជួញដូរ​មនុស្ស​ខុសច្បាប់​ជាដាច់ខាត​ ។​

​សូមបញ្ជាក់ថា នៅក្នុង​ពិធី​នេះ ក៏មាន​ចែក​អំណោយ​ជូន​ដល់​យាយជី តាជី និង​ប្រគេន​បច្ច័យ​ដល់​វត្ត​សា​ង្សុ​មុ​ី នូវ​ថវិកា​ចំនួន​៥​លាន​រៀល​ផងដែរ​៕ ​វ៉ៃ​កូ​

spot_img
×