Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ថ្ងៃនេះ​អ្នក​ជួប​ការលំបាក​ច្រើន ។ ការងារ​កំពុង​ស្ថិរភាព​ស្រាប់តែ​ត្រូវ​ច្របូកច្របល់ រឿង​ស្មុគស្មាញ​ជាច្រើន​កើតឡើង​ស្មាន​មិន​ដល់ ។ អ្នក​ធ្វេសប្រហែស​តែ​បន្តិច ធ្វើ​ឲ្យ​ខ្លួន​ត្រូវ​រងគ្រោះ​ពី​សំណាក់​គូប្រជែង ។ អ្នក​ត្រូវ​ពិនិត្យមើល​ឡើងវិញ​ទំនាក់ទំនង​របស់ខ្លួន ក៏​ដូច​ត្រូវធ្វើ​ការប្រយ័ត្នប្រយែង​ជាង ។ បញ្ហា​ក្នុង​ការងារ​កាន់តែ​ធ្វើ​ឲ្យ​អ្នក​មិនអាច​សម្រាក​បាន​ស្រួល ងាយ​បណ្តាល​ឲ្យ​អស់កម្លាំង ហូបចុក​មិន​ឆ្ងាញ់ ។​

បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ២,៥ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , កុរ ។​

​ឆ្នាំខាល ៖ ការងារ បុព្វហេតុ​កំពុងមាន​សន្ទុះ​ឈានឡើង​ខ្ពស់ ។ លុយកាក់​ស្ថិរភាព និង​មាន​ប្រភព​ចំណូល​ថែម​ពី​ខាងក្រៅ​មកទៀត ។ តែ​រឿង​មនោសញ្ចេតនា​បែរជា​មិនល្អ ។ អ្នកមាន​ចរិត​រឹងរូស​ពេក ហេតុនេះ​អាចធ្វើ​ឲ្យ​ខក​ឱកាស​រកឃើញ​គូស្នេហ៍ ។ ប្តី ប្រពន្ធ​ងាយ​មានទំនាស់​ឈ្លោះប្រកែក​គ្នា មិន​យល់​គ្នា នាំ​ដល់​មនោសញ្ចេតនា​ប្រេះស្រាំ និង​កាន់​តែមាន​គម្លាត​ពីគ្នា ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​សំណាង បៃតង , ស ។ ឆ្នាំ​អ្នកយក​អាសា រកា , វក , ម្សាញ់ ។​

​ឆ្នាំឆ្លូវ ៖ ការងារ​ល្អប្រសើរ រីកចម្រើន​លឿន​ប្រាក់​កាក់​ក៏​ហូរ​ចូល​ច្រើន​បាន​មិន​អស់ ។ ប៉ុន្តែ​អ្នក​ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​មុនពេល​បោះទុន​វិនិយោគ កុំ​ឃើញ​លុយកាក់​ហូរហៀរ​គឺ​ងាយ​ត្រូវ​ចាញ់បោក​មនុស្ស​អាក្រក់ ។ រឿង​មនោសញ្ចេតនា ពោរពេញ​ដោយ​ភាពកក់ក្តៅ ផ្អែមល្ហែម ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៥,៨ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៨ ។ ពណ៌​សំណាង បៃតង , ស ។ ឆ្នាំ​អ្នកយក​អាសា រកា , វក , ម្សាញ់ ។​

​ឆ្នាំថោះ ៖ ការងារ​អំណោយផល​ល្អ រាល់​ការលំបាក នឹង​ឆាប់​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ រឿង​មនោសញ្ចេតនា ស្រពេចស្រពិល ហាក់​ពុំ​តុល្យភាព​ប្រាកដប្រជា ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ពុំទាន់​រកឃើញ​មនុស្ស​ដែល​សក្តិសម​នឹង​ខ្លួន ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៩ ដល់ ១៥ ។ ពណ៌​សំណាង ខ្មៅ , បៃតង ។ ឆ្នាំ​អ្នកយក​អាសា ចរ , កុរ , មមែ ។​

​ឆ្នាំរោង ៖ មនោសញ្ចេតនា​ល្អ​បំផុត អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​គូព្រេង ។ គូស្នេហ៍​ទាំងឡាយ​កាន់​តែមាន​ចំណង​មនោសញ្ចេតនា​ជ្រាលជ្រៅ មិនយូរប៉ុន្មាន​នឹង​គិតដល់​រឿង​រៀបការ ។ ប៉ុន្តែ​ការងារ​មិនល្អ ប្រហែល​រវល់​តែ​រីករាយ​នឹង​រឿង​ស្នេហា​ពេក ធ្វើ​ឲ្យ​អ្នក​ធ្វេសប្រហែស​ការងារ អាច​ជួប​កំហុសឆ្គង​ច្រើន ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៣,៦ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង លឿង , ត្នោត​។ ឆ្នាំ​អ្នកយក​អាសា ចរ , រកា , វក ។​

​ឆ្នាំម្សាញ់ ៖ ការងារ​ពិបាក​អាច​សម្រេចបាន​ដូច​បំណង ។ អ្នក​ប្រឈម​ការខាតបង់​ប្រាក់កាស និង​ងាយ​ត្រូវ​មនុស្ស​អាក្រក់​បោកប្រាស់ ។ ប៉ុន្តែ​អ្នក​អាច​ស្ងប់ចិត្ត​ក្នុង​រឿង​មនោសញ្ចេតនា ។ គូស្នេហ៍​ទាំងឡាយ​ឈប់​មានទំនាស់​ខ្វែងគំនិត​គ្នា​ដោយសារ​រឿង​តូចតាច​ទៀត ។ អ្នក​ទាំង​២ បាន​យល់ច្បាស់ និង​អធ្យាស្រ័យ​គ្នា បំភ្លេច​ពេល​កំហុស​ពីមុនៗ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៤,៩ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៨ ។ ពណ៌​សំណាង ក្រហម ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា រកា , ឆ្លូវ , វក ។​

​ឆ្នាំមមី ៖ ការងារ​រលូន​ល្អ ជួប​ឱកាស​មាន​ប្រយោជន៍​ច្រើន​សម្រាប់​បុព្វហេតុ​ថ្ងៃមុខ ។ ឱកាស​រកប្រាក់​ក៏​ល្អ​ជាង​មុន លុយកាក់​មិន​ខ្វះ​ចាយ តែ​អ្នក​បែរជា​ជួប​បញ្ហា​មនោសញ្ចេតនា ពេលដែល​អ្នក​ទាំង​២​ខ្វះ​ភាព​ចែករំលែក និង​យល់​ពីគ្នា មិន​អធ្យាស្រ័យ​ឲ្យ​គ្នា ។ អ្នក​ត្រូវ​លៃ​ពេលវេលា​ថែម​សម្រាប់​គ្រួសារ កុំ​រវល់​តែ​ការងារ ចងការ​រកប្រាក់​ខ្លាំងពេក ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​សំណាង ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , ខាល ។​

​ឆ្នាំមមែ ៖ អ្នក​ជួប​សំណាងល្អ​ច្រើន​អំពី​លុយកាក់ ត្រូវ​ក្តាប់​ឱកាស​ឲ្យ​ទាន់​ក្នុងថ្ងៃនេះ ។ ថ្ងៃនេះ​ជា​ថ្ងៃ​ល្អ​អាច​មើល​ថ្ងៃ​ម៉ោង​ល្អ ដើម្បី​សម្ភោ​ធ​បើកហាង ពង្រីក​ជំនួញ ។ ដោយ​រវល់​នឹង​ការរក​ប្រាក់​ពេក​អ្នក​បាន​ភ្លេច​ស្វែងរក​គូ​អនាគត​ធ្វើ​ឲ្យ​ខ្លួន​នៅតែ​ឯកោ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៥,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​សំណាង ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា កុរ , ថោះ , មមី ។​

​ឆ្នាំវក ៖ អ្នក​មិន​នៅ​ឈឺក្បាល​អំពី​បញ្ហា​មនោសញ្ចេតនា​ទៀត ។ ប្តី​ប្រពន្ធ​ចុះសម្រុង​គ្នា មនោសញ្ចេតនា​ជ្រាលជ្រៅ គ្មាន​នរណា​អាច​បំបែក​អ្នក និង​គូស្នេហ៍​ចំពោះ​អ្នក​នៅ​លីវ​ថ្ងៃនេះ​ចូរ​ទទួលយក​ការ​ឧទ្ទេសនាម​ស្គាល់គ្នា​ជាមួយ​មនុស្ស​ដែល​គ្រួសារ​មិត្តភក្តិ​នាំមក​ឲ្យ ។ លុយកាក់​ស្ថិរភាព អ្នក​អាចធ្វើ​រឿង​ដែល​ខ្លួន​ចូលចិត្ត ដោយ​មិន​បារម្ភ​ពី​លុយកាក់​ទៀត ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ២,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​សំណាង ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា ជូត , រោង , រកា ។​

​ឆ្នាំរកា ៖ ថ្ងៃនេះ​ជួប​បញ្ហា​ច្រើន​អំពី​មនោសញ្ចេតនា ។ អ្នក​មិន​រក្សាបាន​ភាពនឹងនរ ដោយមាន​ពាក្យសម្តី​ខ្វះ​ការគោរព​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។ លុយកាក់​ចម្រុងចម្រើន អ្នក​មិន​ជួប​ការលំបាក​អ្វី​ឡើយ នៅ​ចំពោះមុខ ឱកាស​រកស៊ី​ត្រូវបាន​ពង្រីក និង​មាន​ដៃគូ​សហការ​ល្អៗ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៣,៦ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​សំណាង ប្រាក់ , លឿង ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , ឆ្លូវ , រោង ។​

​ឆ្នាំចរ ៖ មនោសញ្ចេតនា​ប្រេះឆា អ្នក​ទាំងពីរ​មិន​ចង់​បែកបាក់ តែ​នៅក្បែរ​គ្នា​បែរជា​មានការ​ឈឺចាប់​ច្រើន ។ អ្នក​នៅ​លីវ​ពុំទាន់​បំភ្លេចបាន​អតីតកាល​ហេតុនេះ​ក៏​មិនទាន់​ចង់​ចាប់ផ្តើម​ទំនាក់ទំនង​ថ្មី ។ ការងារ​មិនល្អ​កើតមាន​កំហុស​ច្រើន ដោយ​ការធ្វេសប្រហែស​របស់​អ្នក ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,៦ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា វក , ខាល , មមី ។​

​ឆ្នាំកុរ ៖ ការងារ​ល្អ​បំផុត អ្នក​មានឱកាស​បង្ហាញ​សមត្ថភាព​របស់ខ្លួន​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។ រឿង​មនោសញ្ចេតនា​ក៏​ល្អប្រសើរ​អ្នក​នៅ​លីវ​អាច​ជួប​ស្នេហ៍​ផ្លេកបន្ទោរ ដែល​មុន​នោះ​អ្នក​ពុំដែល​ជឿ​លើ​វា ។ ប្តី​ប្រពន្ធ​ស្រុះស្រួល​គ្នា គ្រួសារ​សុភមង្គល អ្នក​មិនត្រូវ​ឲ្យ​រឿង​តូចតាច​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក​ទាំង ២ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៥,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​សំណាង ស , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ជូត , ឆ្លូវ , មមែ ។​

spot_img
×