Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​កាប៊ីន​ភ្លើង​របស់​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ រត់​ចែក​ជើង​គ្នា​ ​ប៉ុន្តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​នោះទេ​

spot_img

​មាន​ករណី​ផ្ទះ​ឆេះ​កាប៊ីន​ភ្លើង​របស់​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ កាល​វេលា​ម៉ោង​៤​និង​៣០​នាទី នៅ​ច្រមុះជ្រូក​ក្បាលថ្នល់ ស្ថិតនៅ​តាមផ្លូវ​មុនី​វង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច នគរបាល​ចរាចរ​ដែ​ល​ឈរជើង នៅក្បែរ​កន្លែងកើតហេតុ បានអោយដឹងថា មុន​ឆេះ​គឺ​បានលឺ​សម្លេង​ផ្ទុះ​លាន់​ដូច​គ្រាប់កាំភ្លើង​អីចឹង ហើយ​មាន​ឃើញ​ផ្សែងហុយ​ចេញពី​ក្នុង​កាប៊ីន​ភ្លើង​នោះ បង្ក​ការ​ភ័យរ​ន្ឋ​ត់ និង​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញមក​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាមៗ​ផងដែរ ។​

​អគ្គិសនី​កម្ពុជា EDC បានប្រកាសថា ​នៅ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៦:៥៧​នាទី​រសៀល អគ្គិសនី​កម្ពុជា សូម​ធ្វើ​ការផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​បណ្តោះអាសន្ន​ពី​អនុ​ស្ថានីយ​ទី​២ (GS2-F6B) ដើម្បី​សម្រួល​ដល់​ក្រុមការងារ​ពន្លត់​អគ្គិភ័យ ធ្វើការ​ពន្លត់ភ្លើង​ដែល​បាន​ឆាបឆេះ​រោង​ម៉ាស៊ីនភ្លើង​ទីតាំង​របស់​អតិថិជន ដែល​បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​តំបន់​មួយចំនួន​ស្ថិតនៅ មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ក្រុមការងារ​បច្ចេកទេស​បានធ្វើការ​ពិនិត្យ និង​ភ្ជាប់​ចរន្ត​ជូន​អតិថិជន​ឲ្យ​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ឡើងវិញ​នៅវេលា​ម៉ោង​១៧:៣៩​នាទី​ល្ងាច ។​

​អាស្រ័យហេតុនេះ សូម​សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​លោកស្រី មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​អធ្យាស្រ័យ​ចំពោះ​ការ​ដាច់​ចរន្តអគ្គិសនី នេះ​ដោយ​អនុគ្រោះ​។

​នាយកដ្ឋាន​នគរបាល ពន្លត់​បង្ការ​និង​សង្គ្រោះ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បានធ្វើការ​លម្អិត​ពី​ព័ត៌មាន​និង​អគ្គីភ័យ​ខាងលើនេះ​ថា​ ​នៅវេលា​ម៉ោង ១៦និង៣០​នាទី​ល្ងាច ថ្ងៃ​ចន្ទ​៤​កើត​ខែត្រ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​2019 មាន​ករណី​អគ្គីភ័យ​មួយកន្លែង​កើតឡើង​ស្ថិត​តាម​ណ្តោ​យ​ផ្លូវ​មុ​នី្ន​វង្ស សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​ទីតាំង​នេះ​មាន​ម្ចាស់​ឈ្មោះ​ ហ៊ី ធឹ​ម ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ អ្នកគ្រប់គ្រង ភោជនីយដ្ឋាន ហើយ មូលហេតុ​បង្កឡើង​ដោយ ឆ្លង​ចរន្ត​អគ្គីសនី​នៅក្នុង​បន្ទប់ រោង​ម៉ាស៊ីនភ្លើង​ធ្វើ​អំពី ថ្មរ​បេតុង​ទំហំ ០៣​ម៉ែត្រ​x០៤​ម៉ែត្រ បណ្តាល​ឲ្យ ខូចខាត​​ឆេះ​ខូចខាត​សម្ភារៈ ឌីសង់​ទ័​រ និង​ពុំ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នក​ក្បែ​ខាង​ឡើយ ដោយ​ប្រើរថយន្ត​ការិយាល័យ​អគ្គិភ័យ​ចំនួន ០៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​០២​ឡាន​ស្មើនឹង​០៨​ម៉ែត្រគូប ។​
​រថយន្ត​ជំនួយ ក្រសួងមហាផ្ទៃ​ចំនួន ០២ គ្រឿង​ពុំបាន​ប្រើប្រាស់​ទឹក ។ នគរបាល​បញ្ជាក់​ថាក​រ​ណី​នេះ​ពុំបាន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​ឬ​គ្រោះថ្នាក់​នោះទេ ​៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×