Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស្នើ​ឲ្យ​លុបបំបាត់​ប៉ាឆា និង​ក្លឹប​កម្សាន្ត នៅ​ជិត​សាលារៀន

spot_img

(​បាត់ដំបង​)៖ សម្តេច​ក្រឡាហោម បាន​ថ្លែងថា កន្លែង​ប៉ាឆា​ដុត​ខ្មោច មិន​ឲ្យ​មាន​ជិត​សាលា​ទេ នឹង​អាចធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​ភ័យខ្លាច ។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​លើកសំណើ​មួយ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ដាក់​វិធានការ លុបបំបាត់​បំបាត់​មិន​ឱ្យមាន​ក្លឹប​កម្សាន្ដ និង​កន្លែង​​បូជាសព នៅ​ជិត​សាលារៀន​ទៀត​នោះទេ​។ សម្តេច​អះអាងថា ការ​ដែលមាន​ទីតាំង​បែបនេះ​នៅ​ជិត​សាលា អាចធ្វើ​ឱ្យមាន​ផលប៉ះពាល់​ទៅដល់​ការសិក្សា​របស់​សិស្ស​និស្សិត ដែល​ធ្វើឱ្យ​ពួកគេ​មាន​អារម្មណ៍​មិន​មូល​ក្នុង​ការសិក្សា​។​

​សម្តេច​ក្រឡាហោម ស ខេង នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩ ក្នុងឱកាស​ដែល​លោក​ចុះ​ពិនិត្យ ទីតាំង​សាងសង់​អាង​ហែល​ទឹក សកល​វិទ្យាល័យ​បាត់ដំបង​។

​សម្ដេច​ក្រឡាហោម​បាន​ថ្លែងថា​សម្ដេច​បាន​លើក​ជា​សំណើរ​ជូនទៅ​សម្រេច​ចូល​នាយករដ្ឋមន្ត្រី​ក្នុងការ​ពិចារណា​ការដាក់​ក្លឹប​កម្សាន្ត​ក្បែរ​សាលារៀន ដែល​អាចធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​មិន​មូល​វា​បែក​ហើយ​បើ​ក្លឹប​នោះ​ដូច​អ្នកប្រើប្រាស់​គ្រឿងញៀន​ទៀត​តាំង​តែមាន​បញ្ហា​។ ដូចជា​នៅ​សាលា​ច្បាប់​បឹងត្របែក​ដែលមាន​មជ្ឈមណ្ឌល​រោគ​ចិត្ត​ស្តាប់​កំសាន្ត​ដែល​នៅក្បែរ​សាកលវិទ្យាល័យ​ត្រូវ​យើង​បាន​ដោះស្រាយ​និង​ប​ង្ក្រា ប​រួចហើយ និង​បាន​បិទ​រួចហើយ​ប៉ុន្តែ​ពីមុនមក​ឪពុកម្តាយ​របស់​សិស្ស​និស្សិត​ក៏មាន​ការ​ត្អូញត្អែរ​ផងដែរ​។ ចំណែកឯ​ប៉ាឆា ដុត​ខ្មោច​មិនគួរ​ឲ្យ​នៅទីណា​ឡើយ​ក្បែរ​សាលារៀន​នោះទេ​ព្រោះ​វា​មាន​ធុំក្លិន​និង​មាន​អារម្មណ៍​ភ័យខ្លាច​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរៀនសូត្រ​របស់​ក្មេងៗ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា «​ខ្ញុំ​ក៏បាន​លើកសំណើ​មួយ​ទៅ សម្ដេច​តេ​ជោ ទាក់ទង​រឿង​ការដាក់​ក្លឹប​កម្សាន្ដ​ជិត​សាលារៀន និង​ក៏បាន​បន្ថែម​ទៅក្នុង​កម្មវិធី​ជាតិ ស្ដីពី​សុខភាព គឺថា​យើង​មិន​អនុញ្ញាត​ឲ្យ ដាក់​ក្លឹប​កម្សាន្ដ នៅ​ជិត​សាលារៀន​ទេ​។ បើ​មិន​អញ្ចឹងទេ នឹងធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​មិន​មូល បែក​ហើយ បើ​ថា​ក្លឹប​នឹង​លួចលាក់ មាន​គ្រឿងញៀន​ទៀត អាហ្នឹង​គឺជា​បញ្ហា ជា​ពិសោធន៍​កន្លងទៅ​»​។​

សម្តេច​បាន​បន្តទៀតថា «​កន្លែង​ប៉ាឆា​ដុត​ខ្មោច ដុត​អី​មិន​ឲ្យ​មាន​ជិត​សាលា​ទេ ក្មេង​មាន​អារម្មណ៍​ភ័យខ្លាច សម្រាប់​ការរៀនសូត្រ​របស់​ក្មេង​»​ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×