Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូបង្ហាត់ក្បាច់គុន​យុទ្ធ​ក្រម​ខម ពៅ សុខ​ចាន់ បាន​ស្លាប់​ដោយសារ​ក្រឡាប់​រថយន្ត​នៅ​ជើងភ្នំ ខេត្តព្រះវិហារ

spot_img

(​ភ្នំពេញ​)៖ លោក ពៅ សុខ​ចាន់ បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​គ្រោះថ្នាក់​ក្រឡាប់រ​ថ្ត​យន្ត ខណៈដែល​លោក និង​ក្រុមការងារ​ពីរ​នាក់​ផ្សេងទៀត ជិះ​រថយន្ត​តាម​ជើងភ្នំ​នៃ​ខេត្តព្រះវិហារ ត្រឡប់​មកពី​បង្ហាត់​ក្បាច់គុន ដល់​ប៉ូលីស​ព្រំដែន​វិញ នៅវេលា​ម៉ោង ប្រមាណ​ជាង ៥​ល្ងាច កាលពី​ថ្ងៃទី ០៧ ខែមេសា ឆ្នាំ​២០១៩​។

​ការស្លាប់​របស់លោក ពៅ សុខ​ចាន់ ដែលជា​គ្រូបង្ហាត់​ក្បាច់គុន​យុទ្ធ​ក្រម​ខម ប្រចាំ​សហ​ព​ន្ធ័​យុទ្ធ​ក្រម​ខម​កម្ពុជា និង​ជា​គ្រូបង្ហាត់​ប៉ូលីស​ព្រំដែន បានធ្វើឱ្យ​សិស្ស​ច្បង និង​សិស្ស​ប្អូន រួម​អាជីព ព្រមទាំង​បងប្អូន​ជិត​ឆ្ងាយ​ដែល​ស្គាល់​លោក មានការ​ក្រៀមក្រំ និង​សោកស្តាយ​យ៉ាងខ្លាំង ព្រោះ​មិន​ត្រឹមតែ​បាត់បង់​មនុស្ស​ល្អ​ក្នុងសង្គម​ម្នាក់​នោះទេ ថែមទាំង​ជាការ​បាត់បង់​នូវ​ធនធានមនុស្ស​ដ៏​សំខាន់​មួយរូប​ផងដែរ ដោយសារ​លោក គឺជា​បុគ្គល​ម្នាក់ ដែរ​បង្ហាត់​នូវ​ក្បាច់គុន​ខ្មែរ ដល់​យុវ​វជន​ជំនាន់​ក្រោយ​ជាច្រើន​នាក់​។​

​ក្នុង​ហេតុការណ៍​ក្រឡាប​រថយន្ត​នេះ គឺ​លោក ពៅ សុខ​ចាន់ ផ្ទាល់​ជា​អ្នកបើករថយន្ត និង​អ្នក​រួម​ការងារ​ពីរ​នាក់​ផ្សេងទៀត ជា​អ្នករួមដំណើរ ហើយ​មូលហេតុ គឺ​ដោយសារ​ជិះ​តាម​ជើងភ្នំ​ជ្រុល​ចង្កូត ក៏​បណ្តាលឱ្យ​រថយន្ត​ក្រ​ឡប់​តែម្តង ធ្វើឱ្យ​អ្នករួមដំណើរ​ពីរ​នាក់ រងរបួស​ស្រាល តែ​អកុសល​អី​តែ​លោក ពៅ សុខ​ចាន់ រងរបួស​ធ្ងន់ រហូត​បាត់​បង់ជីវិត ពេល​ប​ញ្ចូ​ន​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។​

​លោក រនៈ ត​ខ្លា បានឱ្យដឹងថា មុនពេល​ស្លាប់​បាត់បង់​ជីវិត ក្រុមការងារ​បា​នប​ញ្ចូ​ន លោក ពៅ សុខ​ចាន់ ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តសៀមរាប​។ បន្ទាប់ពី​ពិនិត្យឃើញថា ប៉ះពាល់​ក្បាល​ខ្លាំង ក៏​ប​ញ្ចូ​ន​បន្ត​មក​មន្ទី​ពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ តែ​ជា​អកុសល​ក្រុម​គ្រួ​ពេទ្យ​មិនអាច​ជួយសង្គ្រោះ​បានឡើយ ដោយ​លោក សុខ​ចាន់ បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ នៅវេលា​ប្រមាណ​ម៉ោង ១០ យប់ ថ្ងៃទី​០៧​។​

​គួរ​ជម្រាប់ លោក ពៅ សុខ​ចាន់ គឺជា​គ្រូបង្ហាត់​ក្បាច់គុណ យុទ្ធ​ក្រម​ខម​មួយរូប ប្រចាំ​សហ​ព​ន្ធ័​យុទ្ធ​ក្រម​ខម​កម្ពុជា និង​មាន​តួនាទី​ជាម​ន្ត្រី​បូលីស​ផងដែរ​។ មុនពេល​បាត់បង់​ជីវិត លោក​បានធ្វើ​ដំណើរ​ទៅ​ខេត្តព្រះវិហារ ដើម្បី​បង្ហាត់​ក្បាច់គុន ដល់​ប៉ូលីស​ព្រំដែន ប៉ុន្តែ​ជា​អ​កុស​ក៏បាន​ជួប​គ្រោះថ្នាក់​ខាងលើ បាត់បង់​ជីវិត​តែម្តង​។ បច្ចុប្បន្ន​ក្រុមគ្រួសារ កំពុង​ធ្វើបុណ្យ​តាម​ប្រពៃណី​សាសនា នៅ​ស្រុកកំណើត ដែលមាន​ទីតាំងនៅ​ស្រុក​ពាម​ជរ ខេត្តព្រៃវែង ខណៈ​សាកសព​នឹងត្រូវ​បូជា​តាម​សាសនា នៅវេលា​ម៉ោង ១០​យប់ ថ្ងៃទី ០៨ ខែមេសា ឆ្នាំ​២០១៩​នេះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×