Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​សម្ពោធ​ដាក់ឱ្យ​ប្រើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​(​ស្ទឹង​បត់​-​បាន​ណង​អៀង​) និង​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត​-​ខ្លង​លឹក ដែល​គ្រោង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩

spot_img

​បន្ទាយមានជ័យ ​៖ ​នៅ​ថ្ងៃ​ចន្ទ ៤​កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ និង​អ្នកជំនាញ​ក្រសួង អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ព្រំដែន​ចំណុច​ស្ទឹង​បត់​-​បាន​ណង​អៀង ឬ​ហៅថា​៖ ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​(​ស្ទឹង​បត់​-​បាន​ណង​អៀង​) ដើម្បី​ភ្ជាប់​ប៉ុស្តិ៍​ព្រំដែន កម្ពុជា​-​ថៃ និង​ពិនិត្យ​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត​-​ខ្លង​លឹក ឋិត​ក្នុង​ទឹកដី​ថៃ ដោយមាន​ការចូលរួម​ពី​លោក​Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ថៃ និង​គណៈប្រតិភូ​។

​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀង​) និង​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត​-​ខ្លង​លឹក នេះ គ្រោង នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​។

​ដោយឡែក ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់ – បាន​ណង​អៀង​) ត្រូវបាន​សាងសង់ឡើង​ក្រោម​ជំនួយ ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ថៃ ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៩២៨ ១១០ ៦៨១ បាត ស្មើនឹង​ប្រមាណ ២៦.៤២​លាន​ដុល្លារ​អាមេរិក មាន​បណ្តោយ​សរុប​ប្រវែង​៦០៥​ម៉ែត្រ និង​ទទឹង​១៧​ម៉ែត្រ អនុវត្ត ការសាងសង់​ដោយ​កងវិស្វកម្ម​ថៃ​។ ច្រកព្រំដែន​ថ្មី​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​របស់​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​រវាង​កម្ពុជា និង​ថៃ និង​ជួយ​កាត់បន្ថយ​ការកកស្ទះ​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត​នាពេល​បច្ចុប្បន្ន​។

​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នៅឯ​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ ពី​ការដាក់ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​ផ្លូវដែក​ប៉ោយប៉ែត​-​ភ្នំពេញ ក្រោយ​កាត់ផ្តាច់​ដោយ​សង្គ្រាម​អស់​រយៈ ពេល​៤៥​ឆ្នាំ សារសំខាន់​នៃ​ការតភ្ជាប់​ផ្លូវដែក​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​ព្រះរាជាណាចក្រ​ថៃ​នា ពេល​ឆាប់ៗ ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម ក៏ដូចជា​សក្ដានុពល​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងពីរ និង​ការចុះ ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវដែក​រវាង​កម្ពុជា និង​ថៃ បន្ទាប់ពី​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​ជា​និមិត្តរូប​នៃ​ការបញ្ចប់​ការសាងសង់ និង​ការដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ​៕​ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×