Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​យោធា​ម្នាក់ បើក​រថយន្ដ​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ទឹក កៀប​ជាប់​ក្នុង​រថយន្ត​ស្លាប់​

spot_img

ភ្នំពេញ​៖ មន្ត្រី​យោធា​ម្នាក់​បើករថយន្ដ​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ធ្លាក់ចូល​ទឹក​បណ្ដាលឱ្យ​កៀប​ជាប់​បុរស​ម្នាក់​ស្លាប់​នៅ​ក្នុង​រថយន្ដ នៅតាម​បណ្ដោយ​ផ្លូវ​២១៧ ស្ថិតក្នុង​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ។​ហេតុការណ៍​គ្រោះថ្នាក់​គួរឱ្យភ្ញាក់ផ្អើល​ខាងលើនេះ​កើតឡើង​កាលពី​ម៉ោង​១ និង​៣០​រំលង​អាធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៧ ។​
​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ហេង ដា​រ៉ា អាយុ​៤៧ ឆ្នាំ មុខរបរ​ជា​ទាហាន និង​មាន​ទីលំនៅ​ភូមិ​បឹង​ខ្យា​ង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេត្ដ​កណ្ដាល ។​

បើ​យោង​តាម​បងប្អូន​សាច់ញាតិ​បាន​ប្រាប់​ឱ្យដឹងថា​៖​មុនពេល​កើតហេតុ​ជនរងគ្រោះ​ចេញ​មកពី​ផ្ទះ​ទៅ​ចូលរួម​ពិធី​មង្គលការ​កូន​រប​ស់មេ​គាត់​ភ្នំពេញ​នៅ​ដោយ​មិន​បាន​បញ្ជាក់​ទីតាំង​និង​ធ្វើដំណើរ​តែម្នាក់ឯង​ហើយ​បើករថយន្ដ​មួយគ្រឿង​ម៉ាក 4RUNNER ពាក់​ស្លាក​លេខ ភ្នំពេញ 2C-8090 ។​

អ្នក​នៅ​ភូមិ​កើតហេតុ​បាន​ឱ្យដឹង​ដែរ​ថា​៖​មន្ត្រី​យោធា​ខាងលើ​បើកបរ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្ដោយ​ផ្លូវ​២១៧​ក្នុង​គោលបំណង​ត្រលប់​ទៅ​ផ្ទះ​ស្រាប់​នៅ​ស្រុក​កណ្ដាលស្ទឹង​ខេត្ត​កណ្ដាល​តែ​មកដល់​ចំណុច​កើតហេតុ​មិន​ដឹង​មូលហេតុ​អ្វី​ស្រវឹង​ឬ​ងងុយដេក​ទេ​ក៏​ជ្រុល​ចង្កូត​ធ្លាក់ចូល​ទឹក​បណ្ដាលឱ្យ​ក្រឡាប់​កៀប​ជាប់​នៅក្នុង​រថយន្ដ​ស្លាប់​នៅក្នុង​រថយន្ដ​តែ​ម្ដង លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​២២​ខែ​ធ្នូ​ដដែល​នេះ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដង្កោ​ចុះ​មកដល់​កន្លែងកើតហេតុ និង​ទាក់ទង​រថយន្ដ​ស្ទូច​ដើម្បី​ស្ទូច​រថយន្ដ​ឡើង​លើ​គោក​។​ក្រោយ​ស្ទូច​រថយន្ត​ឡើងគោក​ហើយ​បាន​លើកយក​សាព​បុរសរងគ្រោះ​ចេញពី​រថយន្ដ​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យក​ទៅ​ទៅ​ស្រុកកំណើត ។

ចំណែក​រថយន្ដ​របស់​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ដង្កោ​ដើម្បី​ប្រគល់​ឱ្យ​ក្រុមគ្រួសារ​នៅ​ពេលក្រោយ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×